ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្លែននោងជ្រុង ប្រមូលផលក្នុងឆ្នាំនេះ​ កសិករចំណេញខ្ទង់លានរៀល

15 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ ផ្លែននោង​ជ្រុង តម្លៃលើទីផ្សារឆ្នាំនេះប្រហាក់ប្រហែលឆ្នាំមុនដែរ និងងាយស្រួលលក់ ខណៈឈ្មួញទិញដល់ចំការ ។ នេះបើតាមការ​ឱ្យដឹងពីកសិករ​កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥…

ខេត្ត​បន្ទាយមានជ័យ ៖ ផ្លែននោង​ជ្រុង តម្លៃលើទីផ្សារឆ្នាំនេះប្រហាក់ប្រហែលឆ្នាំមុនដែរ និងងាយស្រួលលក់ ខណៈឈ្មួញទិញដល់ចំការ ។ នេះបើតាមការ​ឱ្យដឹងពីកសិករ​កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នៅមាត់ស្ទឹងទឹកថ្លា ស្ថិតភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ប្រជាកសិករបានឱ្យដឹងថា ផ្លែននោងជ្រុង តម្លៃលើ​ទីផ្សារឆ្នាំនេះ ឈ្មួញមកទិញដល់ចំការ ក្នុង​១គីឡូក្រាមតំលៃ១.៥០០រៀល បើប្រៀបធៀប​ទៅ​នឹង​ឆ្នាំមុន ១គីឡូក្រាមតំលៃ១.៦០០រៀលទៅ១.៧០០រៀល គឺប្រហាក់ប្រហែលគ្នា ។ តែឆ្នាំនេះលក់ស្រួលជាងឆ្នាំមុន ដោយឈ្មួញមកទិញដល់​ចម្ការ​តែម្តង​។

ប្រជាកសិករបានបញ្ជាក់ថា ​ផ្លែននោងជ្រុងនេះ ដាំក្នុង​រយៈពេល១ខែកន្លះទៅ២ខែ ​អាចប្រមូលផលបានហើយ ប្រមូលផល​នៅ១ថ្ងៃដំបូងអាចបាន២០០ទៅ៣០០គីឡូក្រាម និងពាក់កណ្តាលបាន១០០ទៅ២០០គីឡូក្រាមលើផ្ទៃដីជិត២រ៉ៃស្មើ៨០ម៉ែត្របួនជ្រុង អាចលក់បានប្រមាណ​៥ទៅ៦​លានរៀល​ ដែលអាចសល់ចំណេញជាង៣លានរៀល ។

ប្រជាកសិករបានបញ្ជាក់ថា បន្លែផ្លែ​ននោងជ្រុងនេះ ឈ្មួញមកទិញដល់ចំការហើយឈ្មួញទិញលក់តាមទីផ្សារក្នុងស្រុក ឃើញថា​ងាយស្រួលលក់​ ហើយឆ្នាំនេះដាំបានផលល្អជាង​ឆ្នាំមុន ព្រោះផ្លែននោង​ជ្រុងនេះតម្រូវការតាមទីផ្សារពេលដាំបានផលហើយបេះរួច ឈ្មួញចុះ​មកទិញដល់ចំការ ពិតជាមានទីផ្សារល្អ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ