ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីនគរបាលខេត្តតាកែវ៤រូបត្រូវបានអគ្គស្នងការដ្ឋាននគរបាលជាតិហៅទៅសាកសួរ

14 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តតាកែវ ៖ ​ប្រភពព័ត៌មានបឋមមួយឱ្យដឹងថា មន្ត្រីនគរបាលខេត្តតាកែវ ផែនបង្ក្រាបគ្រឿង​ញៀន៤រូប ត្រូវបានអគ្គស្នងការនគរបាលជាតិហៅទៅសាកសួរ។ នេះបេីតាមប្រភព​ជឿជាក់​មួយចេញពីស្នងការដ្ឋាននគរបាលខេត្តតាកែវ។ ប្រភពដដែលបញ្ជាក់ទៀតថា ក្នុងចំណោមមន្ត្រីនគរបាលទាំង៤រូបនោះ គឺមន្ត្រីផែនបង្ក្រាបគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តតាកែវ២រូប…

ខេត្តតាកែវ ៖ ​ប្រភពព័ត៌មានបឋមមួយឱ្យដឹងថា មន្ត្រីនគរបាលខេត្តតាកែវ ផែនបង្ក្រាបគ្រឿង​ញៀន៤រូប ត្រូវបានអគ្គស្នងការនគរបាលជាតិហៅទៅសាកសួរ។ នេះបេីតាមប្រភព​ជឿជាក់​មួយចេញពីស្នងការដ្ឋាននគរបាលខេត្តតាកែវ។

ប្រភពដដែលបញ្ជាក់ទៀតថា ក្នុងចំណោមមន្ត្រីនគរបាលទាំង៤រូបនោះ គឺមន្ត្រីផែនបង្ក្រាបគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តតាកែវ២រូប អធិការរងនគរបាលស្រុកសំរោង១រូប និងមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់១រូប។

ជុំវិញករណីខាងលេីនេះ លោកឧត្តមសេនីយ៍ត្រី សៅ សារុន អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥នេះ មិនបានស្រាយបំភ្លឺទេ ដោយលោកសុំពេលបន្តិចដេីម្បីពិនិត្យមេីលសិន ដូច្នេះបើមិនមានការបំភ្លឺទេ យើងនឹងផ្សាយជូន​តាមរឿងម៉ាដឹង…ហេ! ហេ! ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ