ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មាន់កាំភ្លើងជនជាតិ​ថៃ ​ដែល​បា.ញ់​ស​ម្លា​.​ប់​អតីតមន្ត្រី​បក្ស​ប្រឆាំង​ខ្មែរ​ម្នាក់ ក្នុង​ក្រុង​បាងកក ត្រូវ​ចាប់ខ្លួន​ហើយ ពេល​រត់គេច​ចូល​មក​កម្ពុជា

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​យប់​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០២៥ បាន​ចេញ​សេចក្តី​ប្រកាស​ផ្លូវការ អំពី​ការ​ចាប់ខ្លួន​ជនសង្ស័យ​ជា​ឃា​.​តករ​បាញ់​សម្លាប់​លោក លឹ​ម គឹ​ម​យ៉ា…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​យប់​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០២៥ បាន​ចេញ​សេចក្តី​ប្រកាស​ផ្លូវការ អំពី​ការ​ចាប់ខ្លួន​ជនសង្ស័យ​ជា​ឃា​.​តករ​បាញ់​សម្លាប់​លោក លឹ​ម គឹ​ម​យ៉ា អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ល្ងាច​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០២៥ ។

ជនសង្ស័យ​រូប​នេះ​មានឈ្មោះ អេ​កា​ឡាក់ ភាណ​យ (Ekkalak Pheanou) ជា​ជនជាតិ​ថៃ ដែល​ត្រូវ​បាន​ចាប់ខ្លួន នៅ​ខេត្តបាត់ដំបង ប្រទេស​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​០៨ ខែមករា​នេះ ក្រោយ​រត់គេច​ចេញពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា ។

សូម​ជម្រាប​ថា បុរស​ជនជាតិ​ខ្មែរ សញ្ជាតិ​បារាំង​ម្នាក់​ជា​អតីត​សមាជិក​សភា មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្លា​.​ប់​បាត់បង់​ជីវិត បន្ទាប់​ពី​ខ្មា​.​ន់​កាំ​ភ្លើ​.​ង​បាន​បា​.​ញ់​ប្រហារ កាលពី​០៦​ល្ងាច​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២៥ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ។

សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​ថៃ The Nation បាន​ឲ្យ​ដឹង​ថា បុរស​សកម្មជន​នយោបាយ​ប្រឆាំង​រូប​នេះ គឺ​លោក លី​ម គឹ​ម​យ៉ា អាយុ​៧៤​ឆ្នាំ​។ លោក​ត្រូវ​បាន​ខ្មា​.​ន់​កាំ​ភ្លើ​.​ង​បា​.​ញ់ ក្បែរ​វត្ត​មួយ​កន្លែង នៅ​ក្នុងស្រុក ព្រះ​ណា​ខន (Phra Nakhon) ចំនួន​២​គ្រាប់ មួយ​ចំ​ឆ្អឹងជំនី​ខាងស្តាំ និង​មួយ​កន្លែង ត្រូវ​ស្មា​ខាងស្តាំ ។

កាសែត​នោះ បានអោយ​ដឹង​ថា ខ្មា​.​ន់​កាំ​ភ្លើ​.​ង​មានឈ្មោះ អែក​កា​ឡាក់ ពា​ណុ​ល (Ekkalak Pheanou) អតីត​ទាហានជើងទឹក​ថៃ ។ រហូត​មក​ដល់​ពេល​នេះ ប៉ូលិស​ថៃ នៅ​មិន​ទាន់​បញ្ជាក់​នៅឡើយ​ពី​មូលហេតុ នៃ​ការ​បា​.​ញ់​ប្រហារ​នេះ​ទេ ។

លោក សៀម ប៊ូ​ន​សុម (Siam Boonsom) មេ​ប៉ូលិស​ក្រុង​បាងកក បាន​បញ្ជា​ឱ្យ​មានការ​ស៊ើបអង្កេត​ជា​បន្ទាន់ លើ​ការ​បា​.​ញ់​ប្រហារ​នេះ ហើយ​ការ​ស៊ើបអង្កេត​បឋម​បង្ហាញ​ថា ជន​រង​គ្រោះ បាន​ធ្វើ​ដំណើរ​ពី​ខេត្តសៀមរាប ប្រទេស​កម្ពុជា តាម​រថយន្តក្រុង​ជាមួយ​ប្រពន្ធ​ជា​ជនជាតិ​បារាំង និង​សាច់ញាតិ​ខ្មែរ ។

បច្ចុប្បន្ន ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ កំពុង​ជួយ​ប៉ូលិស​ធ្វើការ​សាកសួរ នៅ​ប៉ុស្តិ៍​នគរបាល​នៅ​ក្នុង​តំបន់​កើតហេតុ ខណៈ​សមត្ថកិច្ច​កំពុងធ្វើការ​ស៊ើបអង្កេត ដើម្បី​រក​មូលហេតុ​នៅ​ពីក្រោយ​ការ​ធ្វើ​ឃា​.​ត​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ