ស្លា.ប់៣នាក់ ក្នុងហេតុការណ៍ធ្លា.ក់យន្តហោះ ក្បែរតំបន់ទេសចរណ៍ពេញនិយមនៅអូស្ត្រាលី
ប្រទេសអូស្ត្រាលី ៖ បើយោងតាមអាជ្ញាធររបស់ប្រទេសអូស្ត្រាលី នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បានបញ្ជាក់ថា យន្តហោះធុនតូច១គ្រឿងបានធ្លាក់នៅក្បែរកោះ Rottnest ស្ថិតនៅទីក្រុង…
ប្រទេសអូស្ត្រាលី ៖ បើយោងតាមអាជ្ញាធររបស់ប្រទេសអូស្ត្រាលី នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បានបញ្ជាក់ថា យន្តហោះធុនតូច១គ្រឿងបានធ្លាក់នៅក្បែរកោះ Rottnest ស្ថិតនៅទីក្រុង…
ប្រទេសអូស្ត្រាលី ៖ បើយោងតាមអាជ្ញាធររបស់ប្រទេសអូស្ត្រាលី នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បានបញ្ជាក់ថា យន្តហោះធុនតូច១គ្រឿងបានធ្លាក់នៅក្បែរកោះ Rottnest ស្ថិតនៅទីក្រុង Perth ភាគខាងលិចប្រទេសអូស្ត្រាលី ដែលបានសម្លាប់អ្នកទេសចរ២នាក់មកពីប្រទេសស្វីស និងដាណឺម៉ាក និងម្នាក់ទៀតគឺជាអ្នកបើកយន្តហោះក្នុងស្រុក។
យោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា យន្តហោះធុនតូចនេះ បានដឹកអ្នកទេសចរអឺរ៉ុបចំនួន៦នាក់ ហើយបានធ្លាក់ចូលទៅក្នុងសមុទ្រនៅក្បែរកោះ Rottnest កាលពីរសៀលថ្ងៃអង្គារ ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ នៅចម្ងាយប្រហែល៣០គីឡូម៉ែត្រ ភាគខាងលិចទីក្រុង Perth។ ប្រភពដដែលបន្តថា អ្នកទេសចរដែលនៅរស់រានមានជីវិតទាំងបីនាក់បានទទួលរងរបួស កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ អ្នកស្លាប់ត្រូវបានរាយការណ៍ថាជាស្ត្រីអាយុ៦៥ឆ្នាំមកពីប្រទេសស្វីស បុរសអាយុ៦០ឆ្នាំមកពីប្រទេសដាណឺម៉ាក និងអ្នកបើកយន្តហោះក្នុងស្រុកអាយុ៣៤ឆ្នាំ ហើយសាកសពត្រូវបានរកឃើញពីបំណែកយន្តហោះធ្លាក់។
លោក Roger Cook ប្រធានរដ្ឋ Western Australia បានប្រាប់សន្និសីទសារព័ត៌មានថា ការធ្លាក់យន្តហោះនេះ បានកើតឡើងនៅចំពោះមុខបណ្តាអ្នកទេសចរ ដែលកំពុងសម្រាកលំហែកាយនៅលើកោះផងដែរ។ លោក Col Blanch ស្នងការប៉ូលិសរដ្ឋបានអះអាងថា អាជ្ញាធរបានចាប់ផ្តើមការស៊ើបអង្កេតលើមូលហេតុនៃការធ្លាក់យន្តហោះនេះហើយ៕ ដកស្រង់ ៖ Reuters The Guardian និង ABC News
ចែករំលែកព័តមាននេះ