ដល់ខែរំហើយពលរដ្ឋមកពីស្រុកឆ្ងាយក្នុងខេត្តសៀមរាបមកបង់ សំណាញ់នៅប្រឡាយទំនប់៧៨ តាមដងផ្លូវយ៉ាងរីករាយ
- សៀមរាប
ខេត្តសៀមរាប ៖ ដល់ខែរំហើយ បងប្អូន ពលរដ្ឋ នាំក្រុមគ្រួសារមកពីស្រុកឆ្ងាយក្នុងខេត្តសៀមរាប ចំនួន៤ ក្រុង/ស្រុកមាន ៖ ស្រុកសូទ្រនិគម…
ខេត្តសៀមរាប ៖ ដល់ខែរំហើយ បងប្អូន ពលរដ្ឋ នាំក្រុមគ្រួសារមកពីស្រុកឆ្ងាយក្នុងខេត្តសៀមរាប ចំនួន៤ ក្រុង/ស្រុកមាន ៖ ស្រុកសូទ្រនិគម…
ខេត្តសៀមរាប ៖ ដល់ខែរំហើយ បងប្អូន ពលរដ្ឋ នាំក្រុមគ្រួសារមកពីស្រុកឆ្ងាយក្នុងខេត្តសៀមរាប ចំនួន៤ ក្រុង/ស្រុកមាន ៖ ស្រុកសូទ្រនិគម , ស្រុកបន្ទាយស្រី , ក្រងរុនតាឯក តេជោ សែន និងស្រុកប្រាសាទបាគង នាំគ្នាសម្រុកមកបង់សំណាញ់ និងរាយមង នៅប្រឡាយតាមផ្លូវ រមណីដ្ឋាន កំពង់ភ្លុក យ៉ាងសប្បាយរីករាយកុះករធ្វើឱ្យភ្ញៀវទេសចរបរទេសខ្លះជិះឡាន ខ្លះជិះម៉ូតូកង់បី ខ្លះជិះម៉ូតូកង់បីឥណ្ឌា ឈប់ឈរមើលដោយមុខញញឹម រីករាយផងដែរ ។
ក្នុងនោះដែរ បុរសឈ្មោះ ពិសិទ្ធ អាយុ៤២ឆ្នាំម្នាក់ដែលចេះបង់សំណាញ់ បានរៀបរាប់ នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នេះទាំងមុខញញឹម ក្រោមកំដៅថ្ងៃថា ពួកគាត់មកពីក្រុងរុនតាឯក តេជោសែន នាំប្រពន្ធមកបង់សំណាញ់ តាំងពីព្រឹកនៅប្រឡាយទំបន់៧៨ ផ្លូវទៅរមណីដ្ឋានកំពង់ភ្លុកនេះ ដោយសារថ្ងៃនេះទំនេរពីការងាក្នុងគោលបំណងមកបង់សំណាញ់នេះ គឺដើម្បីយកទៅធ្វើម្ហូបតែប៉ុណ្ណោះមិនមែនលក់ដូរទេ ។ គាត់បានបន្តថា ត្រីដែលបង់បានមាន: ត្រីអណ្តែង , ត្រីទក់ , ត្រីកំភ្លាញ , និងត្រីឆ្លាំង ។ ល ។
ចំណែកប្អូន ស្រី ឈ្មោះ រី បានរៀបរាប់ ប្រាប់ភ្នាក់ងារកោះសន្តិភាពថា ពួកគាត់រស់នៅ ភូមិជាស្នន់ ឃុំមានជ័យ ស្រុកប្រាសាទបាគង បាននាំប្តី និងកូនមកបង់សំណាញ់ និងរាយមង ទាំងអស់គ្នា ដើម្បីយកទៅលក់នៅផ្សាររលួសជួនកាលមានម៉ូយមកទិញដល់កន្លែងបង់ សំណាញ់នេះតែម្តង ។
ប្អូនស្រីបន្តថា ត្រីកំភ្លាញទិញនៅកន្លែង មួយគីឡូ៥០០០រៀល បើយកទៅលក់នៅទីផ្សារ ក្នុងមួយគីឡូ៧០០០រៀល និងកំពិសទិញនៅកន្លែង៧០០០រៀល ដល់យកទៅលក់នៅផ្សារ១០០០០រៀលក្នុងមួយគីឡូ ។ បើបោះឱ្យម៉ូយធ្វើរួចត្រីកំភ្លាញ ៣០០០រៀល និងកំពិស៧០០០រៀល ក្នុងមួយគីឡូ ។
រីឯបងស្រី ឈ្មោះ ផល្លី បានរៀបរាប់ស្រដៀងគ្នា ប្រាប់ភ្នាក់ងារកោះសន្តិភាពថា ពួកគាត់ រស់នៅភូមិជាស្នន់ ឃុំមានជ័យ ស្រុកប្រាសាទបាគងបាននាំប្តី និងកូន មកបង់សំណាញ់ និងរាយមងទាំងអស់គ្នា ទុកសម្រាប់បោះឱ្យម៉ូយ បើនៅសល់យកទៅលក់នៅទីផ្សារ ក៏ប៉ុន្តែ មិនសូវបានថ្លៃដូចមុនទេ ៕
ចែករំលែកព័តមាននេះ