ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យលួចប្ល.ន់ និងក្មេងទំនើ.ង៣១នាក់

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២៥ នេះ​ស្នងការដ្ឋាន​នគ​បាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​សន្និសីទកាសែត​បង្ហាញ​ជនសង្ស័យ​ចំនួន​៣១​នាក់ ពាក់ព័ន្ធ​លួច​ឆ​.​ក់ ប្ល​.​ន់ និង​ក្រុម​ក្មេង​ទំនើ​.​ង…

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២៥ នេះ​ស្នងការដ្ឋាន​នគ​បាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​សន្និសីទកាសែត​បង្ហាញ​ជនសង្ស័យ​ចំនួន​៣១​នាក់ ពាក់ព័ន្ធ​លួច​ឆ​.​ក់ ប្ល​.​ន់ និង​ក្រុម​ក្មេង​ទំនើ​.​ង ។

លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា​ស្នងការ​រង នគ​បាល​រាជធានី​ភ្នំពេញ ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ​បានអោយ​ដឹង​ថា ដោយ​មាន​បទបញ្ជា​ពី​ឯកឧត្តម​ឧត្តមសេនីយ៍ឯក​ជួនណា​រិ​ន្ទ​អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល និង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បាន​សហការ​ជាមួយ​នគរបាល​នៃ​អធិការដ្ឋាន​ចំនួន​៧ បាន​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​ជាក់ស្តែង​ឃាត់ខ្លួន​ជនសង្ស័យ​លួច ប្ល​.​ន់ និង​ក្រុម​ក្មេង​ទំនើ​.​ង​ជា​បន្តបន្ទាប់ ចាប់ពី​ថ្ងៃ​ទី​៣ រហូត​ដល់​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២៥ បង្ក្រាប​បាន​ចំនួន​១៣​ករណី និង​ឃាត់​ជនសង្ស័យ​ចំនួន​៣១​នាក់ ។

នៅ​ក្នុង​នោះ​ខណ្ឌ​ចំនួន​៧ បង្ក្រាប​បាន​១២ ករណី​ឃាត់​មនុស្ស​ចំនួន​២១ នាក់ និង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បង្ក្រាប​បាន​១​ករណី​ឃាត់​មនុស្ស​ចំនួន​១០​នាក់ ។

លោក​ឧត្តមសេនីយ៍ត្រី​ស្នងការ​រង​បានអោយ​ដឹង​ទៀត​ថា នៅ​ក្នុង​ចំណោម​១៣​ករណី​នោះ​មាន​ករណី​លួច​ចំនួន​៦ ករណី​ឃាត់​ជនសង្ស័យ​ចំនួន ១០​នាក់​,​ករណី​កា​.​ប់​ប្ល​.​ន់​ចំនួន​២​ករណី​ឃាត់​ជនសង្ស័យ​បាន​២​នាក់ ,​ករណី​ហិ​.​ង្សា​វា​.​យ​ប្ល​.​ន់​ចំនួន​៥​ករណី​ឃាត់ខ្លួន​បាន​ជនសង្ស័យ​១៩​នាក់​។

លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​នោះ​មាន​ក្រុម​ក្មេង​ទំនើ​.​ង​ចំនួន​៣​ក្រុម ដែល​២​ក្រុម​មិន​មាន​បក្សពួក​នោះ​ទេ និង​១​ក្រុម​មាន​បក្សពួក គឺ​ក្រុម​ក្មេង​ទំនើ​.​ង TEAM៩៨​លូ​៥) ដែល​ជា​ក្រុម​ទើបតែ​បង្កើត​ថ្មី ដែល​បាន​ធ្វើ​សកម្មភាព​ប្រើ​ហិ​.​ង្សា កាលពី​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២៥ នៅ​តាម​ផ្លូវ​ដួង​ងៀប សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ និង​លួច​មាន​ស្ថាន​ទម្ងន់ទោស​ប្រើ​កាំបិត​កា​.​ប់​ប្ល​.​ន់​យក​ម៉ូតូ​នៅផ្ទះ​សំណាក់​ព្រះ​ច័ន្ទ តាម​ផ្លូវ​លេខ​២០១១ ក្នុង​សង្កាត់​គោករ​ការ និ ង​កា​.​ប់​ប្ល​.​ន់​យក​ម៉ូតូ នៅ​សង្កាត់​គោករ​ការ​ការ កាលពី​ថ្ងៃ​ទី​២៥​ខែធ្នូ ឆ្នាំ​២០២៤ ។

ក្រុម​នេះ​បាន​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​១០​នាក់ ព្រមទាំង​ដក​ហូប​បាន​ដាវ កាំបិត និង​ម៉ូតូ​មួយ​ចំនួន​ផង​ដែរ ។

ចំណែក​ជនសង្ស័យ​មួយ​ចំនួន​ទៀត ដែល​នៅ​សេសសល់​កម្លាំង​សមត្ថកិច្ច​ជំនាញ​នឹង​បន្ត​សហការ​ជាមួយ​នៅ​តាម​បណ្ដា​ខណ្ឌ​នានា​, តាម​សាលារៀន​,​ផ្ទះសំណាក់​,​ផ្ទះ​ជួល ដើម្បី​បន្ត​ស្រាវជ្រាវ​បង្ក្រាប​ដូច​ភ្លៀងរលឹម​មិន​ឲ្យ​គេចខ្លួន​បាន​ឡើយ ។

លោក​វីរ​សេនីយ៍​ឯក សំ​វិច្ឆិកា អ្នកនាំពាក្យ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​នៅ​បទបញ្ជា​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន​ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មានការ​ប្តេជ្ញា​ចិត្ត និង​គោលការណ៍​ច្បាស់លាស់​ពី​ឯកឧត្តម​ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​សហការ​ជាមួយ​នៅ​តាម​បណ្ដា​ខណ្ឌ​នានា​បង្ក្រាប​ទប់ស្កាត់​បានជា​បន្តបន្ទាប់​ហើយ​ជា​លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​នៅ​ពេល​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ