ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ថ្លែង​ថា​ខ្លួន​វា.យ​ដណ្ដើម​បាន​ទី​ក្រុង​យុទ្ធ​សាស្ត្រ​១​ទៀត​ពី​អ៊ុយ​ក្រែន

1 ថ្ងៃ មុន

​ទី​ក្រុង​ម៉ូស្គូ៖ ​កង​ទ័ព​រុស្ស៊ី​អះ​អាង​ថា​ថ្មី​ៗ​នេះ ខ្លួន​វាយ​ដណ្ដើម​បាន​ទី​ក្រុង​​មួយ​ទៀត​របស់​អ៊ុយ​ក្រែន​នៅ​ភាគ​ខាង​កើត​បន្ទាប់​ពី​ឆ្ល​ង​កាត់​ការ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំង​ក្លា​រយៈ​ពេល​មួយ​ខែ​។ រហូត​មក​ដល់​ពេល​នេះ អ៊ុយ​ក្រែន​មិន​ទាន់​ធ្វើ​អត្ថា​ធិប្បាយ​ទៅ​លើ​រឿង​នេះ​ទេ​។ ប៉ុន្តែ​​ការ​អះ​អាង​របស់​ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​ដូច​ខាង​លើ​នេះ​ធ្វើ​​ឡើង​តែ​​១​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពីអ៊ុយ​ក្រែន​បង្កើន​ការ​​វាយ​លុក​ជា​ថ្មី​ចូល​តំបន់​ខឺស​។ រុស្ស៊ី​ធ្លាប់​ដាក់​ផែន​ការ​វាយ​បណ្ដេញ​កង​ទ័ព​អ៊ុយ​ក្រែន​ឱ្យ​អស់​ពី​ខឺស​មុន​ពេល​លោក​ត្រាំ​ស្បថ​ចូល​កាន់​តំណែង​។ ដូច្នេះ​ពេល​វេលា​កាន់​តែ​នៅ​សល់​តិច​តួច​មែន​ទែន​ ​​មិន​ទាន់​ដឹង​ថា​តើ​រុស្ស៊ី​អាច​សម្រេច​តាម​ផែន​ការ​នេះ​ឬ​យ៉ាង​ណា​។ ​ភាគី​ទាំង​២​កំពុង​ខិត​ខំ​វាយ​ដណ្ដើម​យក​ទីតាំង​កាន់​កាប់​ឱ្យ​បាន​ច្រើន​​​តាម​លទ្ធ​ភាព​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ងាយ​ស្រួល​ត​ថ្លៃ​គ្នា​នៅ​ពេល​ចរ​ចា​​។​…

​ទី​ក្រុង​ម៉ូស្គូ៖ ​កង​ទ័ព​រុស្ស៊ី​អះ​អាង​ថា​ថ្មី​ៗ​នេះ ខ្លួន​វាយ​ដណ្ដើម​បាន​ទី​ក្រុង​​មួយ​ទៀត​របស់​អ៊ុយ​ក្រែន​នៅ​ភាគ​ខាង​កើត​បន្ទាប់​ពី​ឆ្ល​ង​កាត់​ការ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំង​ក្លា​រយៈ​ពេល​មួយ​ខែ​។ រហូត​មក​ដល់​ពេល​នេះ អ៊ុយ​ក្រែន​មិន​ទាន់​ធ្វើ​អត្ថា​ធិប្បាយ​ទៅ​លើ​រឿង​នេះ​ទេ​។ ប៉ុន្តែ​​ការ​អះ​អាង​របស់​ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​ដូច​ខាង​លើ​នេះ​ធ្វើ​​ឡើង​តែ​​១​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពីអ៊ុយ​ក្រែន​បង្កើន​ការ​​វាយ​លុក​ជា​ថ្មី​ចូល​តំបន់​ខឺស​។

រុស្ស៊ី​ធ្លាប់​ដាក់​ផែន​ការ​វាយ​បណ្ដេញ​កង​ទ័ព​អ៊ុយ​ក្រែន​ឱ្យ​អស់​ពី​ខឺស​មុន​ពេល​លោក​ត្រាំ​ស្បថ​ចូល​កាន់​តំណែង​។ ដូច្នេះ​ពេល​វេលា​កាន់​តែ​នៅ​សល់​តិច​តួច​មែន​ទែន​ ​​មិន​ទាន់​ដឹង​ថា​តើ​រុស្ស៊ី​អាច​សម្រេច​តាម​ផែន​ការ​នេះ​ឬ​យ៉ាង​ណា​។ ​ភាគី​ទាំង​២​កំពុង​ខិត​ខំ​វាយ​ដណ្ដើម​យក​ទីតាំង​កាន់​កាប់​ឱ្យ​បាន​ច្រើន​​​តាម​លទ្ធ​ភាព​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ងាយ​ស្រួល​ត​ថ្លៃ​គ្នា​នៅ​ពេល​ចរ​ចា​​។​

​ទី​ក្រុង​​​​គូរ៉ា​ខូស​ (Kurakhove) ជា​មូល​ដ្ឋាន​ដ៏​រឹង​មាំ​របស់​កង​ទ័ព​អ៊ុយ​ក្រែន​នៅ​សមរ​ភូមិ​ខាង​កើត​នៃ​តំបន់​ដូ​ញ៉ែត​ (Donetsk)​​។ ទី​នេះ​ជា​តំបន់​ឧស្សាហ​កម្ម​ ព្រម​ទាំង​មាន​រោង​ចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាម​ពល​នុយ​ក្លេអ៊ែរ និង​អាង​ស្តុក​ទឹក​ផង​ដែរ​​។ ទី​ក្រុង​នេះ​​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ហាយ​វេ​ដែល​តភ្ជាប់​ពី​តំបន់​ខាង​កើត​ទៅ​តំបន់​ខាង​ត្បូង​។ ដូច្នេះ​ជា​ទី​តាំង​យុទ្ធ​សាស្ត្រ​ដ៏​សំ​ខាន់​។

​គិត​​ត្រឹម​ខែ​វិច្ឆិកា ​ប្រជា​ជន​រស់​នៅ​ទី​នេះ​​មាន​​ពី​៧​ពាន់​​ទៅ​១​​ម៉ឺន​នាក់​។ ​មាន​ន័យ​ថា​ពួក​គេ​បាន​រត់​ចេញ​អស់​ពាក់​កណ្ដាល​បាត់​ទៅ​ហើយ​​ចាប់​តាំង​ពី​ពេល​សង្គ្រាម​ផ្ទុះ​ឡើង​។ ការ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំង​ក្លា​ដោយ​ប្រើ​ផ្គួប​គ្នា​រវាង​កាំ​ភ្លើង​ធំ, កាំ​ជ្រួច​ហ្វូង​, គ្រាប់​បែក​ទម្លាក់​ពី​លើ​អាកាស និង​យន្ត​ហោះ​ដ្រូនធ្វើ​ឱ្យ​ទី​នេះ​រង​ការ​បំផ្លិច​បំផ្លាញ​យ៉ាង​ធ្ងន់​ធ្ងរ​សឹង​តែ​ក្លាយ​ជា​ផេះ​ទៅ​ហើយ​សម្រាប់​ពេល​នេះ​​។

អ្នក​តាម​ដាន​ស្ថាន​ការណ៍​យោធា​សង្កេត​ឃើញ​ថា​រុស្ស៊ី​នៅ​តែ​បន្ត​វាយ​ទៅ​មុខ​ជា​និច្ច​ទោះ​បី​ដោយ​សន្សឹម​ៗ​យ៉ាង​ណា​ក្ដី​។ គ្រាន់​តែ​ថា​ពួក​គេ​បាន​បាត់​បង់​​យុទ្ធ​ជន​ និង​​​សម្ភារៈ​សឹក​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​។​ ​តំបន់​ដូញ៉ែត​រាង​ពិបាក​វាយ​លុក​បន្តិច​​ព្រោះ​អ៊ុយ​ក្រែន​ដាក់​កម្លាំង​ការ​ពារ​យ៉ាង​​រឹង​មាំ​។ ទោះ​ជា​យ៉ាង​ណា​ក្ដី អ៊ុយ​ក្រែន​ក៏​បាត់​បង់​កម្លាំង​ប្រយុទ្ធ​មិន​តិច​​ឡើយ​។ ​​ពួក​គេ​កំពុង​ប្រឈម​នឹង​បញ្ហា​លំបាក​ក្នុង​ការ​ស្វែង​រក​កង​ទ័ព​ថ្មី​​ៗ​ដើម្បី​​បញ្ជូន​ទៅ​សមរភូមិ​មុខ​​ជំនួស​ឱ្យ​កង​ទ័ព​ដែល​បាន​បាត់​បង់​។

​​​អ៊ុយ​ក្រែន​សង្ឃឹម​ថា​ជំនួយ​យោធា​របស់​បស្ចិម​ប្រទេស​នឹង​បញ្ជូន​ទៅ​ដល់​សមរភូមិ​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ក្រោយ​កិច្ច​ជំនួប​​កាល​ពី​ថ្ងៃ​អាទិត្យ​រវាង​លោក​ហ្សេឡិន​ស្គី​ និង​​ក្រុម​​លោក​ខាង​លិច​​​នៅ​ប្រទេស​អាល្លឺម៉ង់​​​។ ​ទន្ទឹម​នឹង​ការ​វាយ​ទប់​ទល់​នៅ​លើ​ទឹក​ដី​​​ខ្លួន​ឯង អ៊ុយ​ក្រែន​ក៏​ឆ្លៀត​វាយ​ឆ្មក់​ចូល​​​ទឹក​ដី​រុស្ស៊ី​​​នៅ​​​តំបន់​ខឺស​ផង​ដែរ​​។ ​​ទឹក​ដី​នៅ​​ខឺស​រាប់​ពាន់​គីឡូ​ម៉ែត្រ​ការ៉េ​ដែល​អ៊ុយ​ក្រែន​ធ្លាប់​កាន់​កា​ប់​បាន​​របូត​ទៅ​វិញ​​៤០​%​ត្រឹម​តែ​១​ប៉​ប្រិច​ភ្នែក​ប៉ុណ្ណោះ​​ក្រោម​ទម្ងន់​ដៃ​របស់​​រុស្ស៊ី និង​កង​ទ័ព​កូរ៉េ​ខាង​ជើង​។

​លោក​ហ្សេឡិន​ស្គី​អះ​អាង​ថា​ទម្រាំ​អាច​​វាយ​ដណ្ដើម​បាន​ពី​អ៊ុយ​ក្រែន រុស្ស៊ី​ និង​កូរ៉េ​ខាង​ជើង​ក៏​បាន​បាត់​បង់​កម្លាំង​ប្រយុទ្ធ​អស់​មិន​តិច​នាក់​ទេ​​​​។​ ​លោក​ថា​​ទាហាន​កូរ៉េ​ខាង​ជើង​​ស្លាប់​ និង​របួស​ជាង​៣​ពាន់​នាក់​​ ​ខណៈ​ដែល​​​ស្លាប់​ និង​របួស​ជាង​៣​ម៉ឺន​នាក់​។ ​មន្ត្រី​រដ្ឋា​ភិបាល​រុស្ស៊ី​អះ​អាង​ថា​​កង​ទ័ព​របស់​ខ្លួន​​ចាប់​ផ្ដើម​វាយ​រុញ​ច្រាន​កង​ទ័ព​អ៊ុយ​ក្រែន​ឱ្យ​ដក​ថយ​ពី​ខឺស​ជា​បណ្ដើរ​ៗ​ហើយ​។ ប៉ុន្តែ​ក្រុម​អ្នក​សារ​ព័ត៌​មាន​យោធា​រុស្ស៊ី​ថ្លែង​ថា​កង​ទ័ព​រុស្ស៊ី​កំពុង​ទទួល​រង​​​សម្ពាធ​ និង​ការ​វាយ​ប្រហារ​​​ខ្លាំង​ពី​អ៊ុយ​ក្រែន​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ