ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​បរទេស បើករថយន្ដ​ឡើង​សួនច្បារ​ខណ្ឌ​ចែក​ទ្រូងផ្លូវ បុក​បង្គោល​ផ្សាយពាណិជ្ជកម្ម ខ្ទេច​មុខ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ដ​មួយ​គ្រឿង បាន​បើក​បោះពួយ​ដោយ​ល្បឿន​លឿន ជ្រុល​ចង្កូត​ឡើង​សួនច្បារ​ខណ្ឌ​ចែក​ទ្រូងផ្លូវ ទៅ​បុក​បង្គោល​ផ្លា​ក​សញ្ញា​បាក់​០១​ដើម និង​បុក​បង្គោល​ផ្សាយពាណិជ្ជកម្ម​ធំ​មួយទៀត ជាប់​ទៅ​មុខ​លែង​រួច ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ…

រាជធានី​ភ្នំពេញ ៖ រថយន្ដ​មួយ​គ្រឿង បាន​បើក​បោះពួយ​ដោយ​ល្បឿន​លឿន ជ្រុល​ចង្កូត​ឡើង​សួនច្បារ​ខណ្ឌ​ចែក​ទ្រូងផ្លូវ ទៅ​បុក​បង្គោល​ផ្លា​ក​សញ្ញា​បាក់​០១​ដើម និង​បុក​បង្គោល​ផ្សាយពាណិជ្ជកម្ម​ធំ​មួយទៀត ជាប់​ទៅ​មុខ​លែង​រួច ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០២៥ ស្ថិត​តាម​ប​ណ្ដោ​ផ្លូវ​ភ្នំពេញ​ហាណូយ ក្នុង​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

រថយន្ត​ដែល​បើក​ឡើង​សួនច្បារ​ខាងលើ​នោះ ម៉ាក REXTON ពណ៌​ស ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ 2B-3550 បើកបរ​ដោយ​បុរស​ម្នាក់ ជា​ជនជាតិ​បទេស តែ​គេ​ពុំ​ដឹង​ថា ជា​ជនជាតិ​អ្វី​ឡើយ ។

តាម​សាក្សី បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ដ​មួយ​គ្រឿង​ខាងលើ​នោះ បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ភ្នំពេញ ហាណូយ ក្នុង​ទិស​ដៅ​ពី​ជើង​មក​ត្បូង ដោយ​ល្បឿន​លឿន ខណៈ​ពេល​ធ្វើ​ដំណើរ​ដល់​ចំណុច​កើតហេតុ ក៏​បាន​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ បុក​ឡើង​ខឿន​សួនច្បារ​ខណ្ឌ​ចែក​ទ្រូងផ្លូវ ទៅ​បុក​បង្គោល​ផ្លា​ក​សញ្ញា​បាក់​មួយ​ដើម និង​បុក​បង្គោល​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម ពេញទំហឹង​បណ្តាល​អោយ​ទ្រេត​។ ចំណែក​រថយន្ត​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​ធ្ងន់ធ្ងរ ហើយ​ជាប់​នៅ​នឹង​បង្គោល​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម ទៅ​មុខ​លែង​រួច​។ ទោះបីជា​យ៉ាងណា​អ្នកបើកបរ​រថយន្ត ដែល​គេ​អះអាង​ថា ជា​ជនជាតិ​បរទេស​នោះ ពុំ​បណ្ដាល​ឲ្យ​រង​របួស​ឡើយ ។

បន្ទាប់​ពី​កើត​មាន​គ្រោះថ្នាក់ នគរបាល​មូលដ្ឋាន ក៏​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ហើយ​ទាក់ទង​ទៅ​នគរបាល​ចរាចរណ៍​ផ្លូវគោក ចុះ​ទៅ​វាស់វែង ហើយ​នាំ​យក​រថយន្ត​ទៅ​កាន់​ការិយាល័យ ដើម្បី​ដោះស្រាយ​សងការ​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ