ខេត្តសៀមរាប ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប ដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានសងការគ្នាដឹកនាំកម្លាំង ចុះបង្ក្រាបទីតាំងលក់ឈើមួយកន្លែង ដកហូតឈើល្មើសច្បាប់មួយចំនួន នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅភូមិវិហ៊ារចិន សង្កាត់ស្វាយដង្គុំ ក្រុង ខេត្តសៀមរាប ។
បើតាមប្រភពពីសមត្ថកិច្ចនគរបាលជំនាញ បានប្រាប់នូវថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ នេះថា បន្ទាប់ពីចុះប្រតិបត្តិការ និងត្រួតពិនិត្យរួចវាស់វែង ជាក់ស្តែងឃើញរួមមានឈើចំរុះសរុប ០៣PC ស្មើ និង៦៦.៨៦ម៉ែត្រគីប (PC គិតចាប់ឆ្នាំ២០២៤) ។
ក្នុងនោះវាស់វែងជាក់ស្តែងមានវិក័យបត្រចំនួន៤៥.៤៧០ម៉ែត្រគីប ក្នុងនោះលក់ឈើចេញអស់១៦សន្លឹកស្មើនឹង២៨.៨៦៩ម៉ែត្រគីប ។ប្រភពបានបញ្ជាក់ទៀតថា ឈើដែលដកហូតអត់ច្បាប់ទាំងអស់ មាន ចំនួន៨.២៣៩ ម៉ែត្រគីប ។
ចំពោះវត្ថុតាងខាងលើ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការ ដ្ឋាននគរបាលខេត្តសៀមរាប បានប្រគល់ឱ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប យកទៅរក្សាទុក ដើម្បីអនុវត្តន៍តាមនិតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ