ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី២នាក់បង្ហោះវីដេអូកាន់ដា.វលើបណ្តាញសង្គម ត្រូវស្នងការបញ្ជាឱ្យនាំខ្លួនទៅវាស់កម្ព.ស់

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រោយពីបានពិនិត្យឃើញស្ត្រី២នាក់កាន់ដាវដកហូតចុះឡើងៗ បង្ហាញលើបណ្តាញសង្គម ដោយមានទាំងសម្លេងពោលពាក្យថា សូមបងប្អូនកុំផ្សព្វផ្សាយបន្ត នាងខ្ញុំបង្ហោះលេងទេរួចលុបចេញវិញហើយ ។ នៅថ្ងៃទី៤ ខែមករា…

រាជធានីភ្នំពេញ ៖ ក្រោយពីបានពិនិត្យឃើញស្ត្រី២នាក់កាន់ដាវដកហូតចុះឡើងៗ បង្ហាញលើបណ្តាញសង្គម ដោយមានទាំងសម្លេងពោលពាក្យថា សូមបងប្អូនកុំផ្សព្វផ្សាយបន្ត នាងខ្ញុំបង្ហោះលេងទេរួចលុបចេញវិញហើយ ។

នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ ដដែលនោះ ដោយមិនបណ្តែតបណ្តោយទុកឲ្យកើតមានបទល្មើ​សនៅក្នុងមូលដ្ឋាន លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នង ការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាកម្លាំងសមត្តកិច្ចនគរបាលឲ្យចុះស្រាវជ្រាវជាបន្ទាន់ និងឃាត់ខ្លួនស្ដ្រីនាក់ ដែលកាន់ដាវបង្ហោះវីដេអូលើបណ្ដាញសង្គម មិនខ្លាចញ​ញើតច្បាប់នោះភ្លាម ។

អនុវត្តតាមបទបញ្ជារបស់លោកស្នងការ​ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌកំបូលក៏បានទៅនាំខ្លួនស្ដ្រី២នាក់ដល់ផ្ទះ ដែលមានតាំងស្ថិតនៅបុរីពិពភថ្មីកំបូលបី ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីយកទៅសាកសួរ និងវាស់កំពស់ ចាត់ការតាមនីតិវិធី កុំឲ្យថ្ងៃក្រោយពួកនាងព្រហើនចំពោះមុខច្បាប់តទៅទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ