ខេត្តស្វាយរៀង ៖ មានករណីឃាតកម្មដ៏ដាហាវបង្កឡើងដោយជនជាតិវៀតណាម១ក្រុមមានគ្នា៥នាក់បានធ្វើសកម្មភាព កាប់ប្រហារជនជាតិវៀតណាមដូចគ្នាធ្វើការនៅកាស៊ីណូជាមួយគ្នា បណ្តាលឲ្យស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់ ។
ករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង៧និង៣៦នាទីយប់ថ្ងៃទី៣ មករា ឆ្នាំ២០២៥ នៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ដោយទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថា មានករណីអំពើឃាត្តកម្ម នៅផ្ទះជួលមួយកន្លែង គ្រាន់តែទទួលបានព័ត៌មានភ្លាមនៅវេលាម៉ោង០៨និង ០៥ នាទីយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចបានចុះទៅចំណុចផ្ទះជួល មួយកន្លែង ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង បានឃាត់ខ្លួនមនុស្សជាប់សង្ស័យជាជនជាតិវៀតណាម ចំនួន ០៥ នាក់ ពាក់ព័ន្ធករណី ឃាតកម្ម នៅវេលាម៉ោង០៧ និង ៣៦ នាទី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ នៅចំណុចផ្ទះជួល ស្ថិតនៅភូមិ ឃុំ ខាងលេី មានដូចខាងក្រោម៖
១-ឈ្មោះ ង្វៀង ឌិនហឺ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរចុងភៅ ស្នាក់នៅកាស៊ីណូសៀងហៃ ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។
២-ឈ្មោះ តឹង យ៉ាងហាវ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខបរបរបុគ្គលិកអនឡាញ ស្នាក់នៅកាស៊ីណូការស៊ីណូសៀងហៃ ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។
៣-ឈ្មោះ ចឹង យ៉ាងបាវ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម មុខរបរបបុគ្គលិកអនឡាញ ស្នាក់នៅកាស៊ីណូសៀងហៃ ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។
៤-ឈ្មោះ ហុន ថាយញឹកថាវ ភេទស្រី អាយុ ១៨ ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកអនឡាញ ស្នាក់នៅកាស៊ីណូសៀងហៃ ស្នាក់នៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។ ៥-ឈ្មោះវូ បាវង៉ុក ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបររត់តុ ស្នាក់នៅកាស៊ីណូសៀងហៃ ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។
សាកសពជនរងគ្រោះឈ្មោះម៉ាយ ទៀងដែត ភេទប្រុស អាយុ៣៥ឆ្នំា មុខរបរបុគ្គលិកកាស៉ីណូសៀងហៃ ជនជាតិវៀតណាម មានទីលំនៅស្នាក់នៅបណ្ដោះអាសន្នក្នុងកាស៉ីណូសៀងហៃស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
បច្ចុប្បន្ន ជនជាប់សង្ស័យខាងលេី សមត្ថកិច្ចការិយាល័យនគបាលកម្រិតធ្ងន់កំពុងចាត់ការតាមនីតិវិធញ ។ រីឯសាកសពជនរងគ្រោះត្រូវបានបញ្ជូនទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ ដេីម្បីរងចាំក្រុមគ្រួសារមកទទួលយកធ្វេីបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ