រាជធានីភ្នំពេញ ៖ យុវជន៤នាក់ជិះម៉ូតូ២គ្រឿងត្រូវបានក្រុមក្មេងទំនើ.ងមួយក្រុម មានគ្នា៨នាក់ ជិះម៉ូតូចំនួន៤គ្រឿង បានធ្វើសកម្មភាពដេញធា.ក់ផ្តួលម៉ូតូជនរងគ្រោះហើយបានវា.យទៅលើជនរងគ្រោះ បណ្តាលឲ្យរងរងរបួសស្រាលទាំង៤នាក់ ចំណែកម៉ូតូជនរងគ្រោះមួយគ្រឿងត្រូវបានក្រុមក្មេងទំនើ.ងកា.ប់កម្ទេចរងការខូចខាតយ៉ាងធ្ងន់ធ្ងរ បង្កអោយមានការភ្ញាក់ផ្អើល កាលពី១១យប់ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវដួងងៀបកែងផ្លូវ២០០៤ទល់មុខមន្ទីរបក្សដែលស្ថិតនៅសង្កាត់អូបែកក្អម ខណ្ឌសែនសុខរាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីជនរងគ្រោះដែលរងរបួសស្រាលទាំង៤នាក់បានអោយដឹងថា នៅមុនពេលកើតហេតុ ពួកគាត់ជិះម៉ូតូចំនួន២គ្រឿងមានគ្នា៤នាក់ ចេញពីផ្លូវវេងស្រេងជិះតាមបណ្ដោយផ្លូវដួងងៀបក្នុងទិសដៅពីត្បូងទៅជើងលុះបន្ទាប់មកក៏ស្រាប់តែមានក្រុមក្មេងទំនើ.ង ជិះម៉ូតូ៤គ្រឿងមានគ្នា៨នាក់បានជិះម៉ូតូដេញវា.យពួកគាត់ ដោយដេញជាច្រើនរយម៉ែត្រ ហើយបានធាក់ផ្តួលម៉ូតូពួកគាត់ បណ្តាលឲ្យដួលនឹងម៉ូតូមួយគ្រឿងទៀតបណ្តាលឲ្យបែកកង់ ។
ប្រភពព័ត៌មានដដែលបានបន្តទៀតថា ខណៈពេលម៉ូតូពួកគាត់ដួលនឹងមួយគ្រឿងទៀតបែកកង់ដំបូងឡើងបានវា.យតប់តទៅវិញទៅមក ក៏ប៉ុន្តែតែក្រុមក្មេងទំនើ.ងខាងលើ មានកាំបិតប័ងតោ និងកាំបិតផ្គាក់(ខ្វែវ)មានទាំងដុំថ្មផងនោះធ្វើឲ្យពួកគាត់ភ័យរត់ចោលម៉ូតូ ហើយត្រូវបានក្រុមក្មេងទំនើងខាងលើបានកាប់កម្ទេចម៉ូតូពួកគាត់ បណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងដាច់ស្លាកលេខរងការខូចខាតខ្ទេចអស់មួយគ្រឿង និងមួយគ្រឿងទៀត ខូចខាតតិចតួច ហើយក្រុមជនបង្កខាងលើបានជិះម៉ូតូគេចខ្លួនបាត់បន្សល់ទុកកាំបិតផ្គាក់ចំនួនមួយដើម ។
លុះមួយសន្ទុះក្រោយមក ដោយមានកម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋានមានសង្កាត់អូបែកក្អម បានចុះមកអន្តរាគមន៍នៅកន្លែងកើតហេតុភ្លាមៗ ហើយបាននាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនឹងសួរនាំជនរងគ្រោះ ដើម្បីស៊ើបសង្កេតរកក្រុមជនបង្កដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ