ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើឥណ្ឌាពិតជាលែងទិញប្រេងរបស់​រុស្សុីមែនឬ?

21 ម៉ោង មុន

ឥណ្ឌា​-​អា​មេ​រិ​ក ៖ តើ​ឥណ្ឌា​ចាប់ពី​ពេល​នេះ​ទៅ កាត់​បន្ថយ​ការ​ទិញ​ប្រេង​រុ​ស្ស៊ី​ដូច​ការ​អះអាង​ កាលពី​ថ្ងៃ​ទី​១៥​តុលា​ របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​មែនឬ? យោង​តាម​កាសែត​ឥណ្ឌា​THE HINDU​ថា រដ្ឋាភិបាល​ឥណ្ឌា​មិន​បដិសេធ ​ហើយ​ក៏​មិន​អះអាង​ព័ត៌មាន​នោះ​ដែរ​។…

ឥណ្ឌា​-​អា​មេ​រិ​ក ៖ តើ​ឥណ្ឌា​ចាប់ពី​ពេល​នេះ​ទៅ កាត់​បន្ថយ​ការ​ទិញ​ប្រេង​រុ​ស្ស៊ី​ដូច​ការ​អះអាង​ កាលពី​ថ្ងៃ​ទី​១៥​តុលា​ របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​មែនឬ?

យោង​តាម​កាសែត​ឥណ្ឌា​THE HINDU​ថា រដ្ឋាភិបាល​ឥណ្ឌា​មិន​បដិសេធ ​ហើយ​ក៏​មិន​អះអាង​ព័ត៌មាន​នោះ​ដែរ​។ ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​សេចក្ដីថ្លែងការណ៍​នោះ​របស់​លោក​ត្រាំ ក្រសួងការបរទេស​ឥណ្ឌា​មាន​ប្រតិកម្ម​ថា ឥណ្ឌា​ផ្ដល់​អាទិភាព​ដល់​អ្នក​ប្រើប្រាស់​របស់​ខ្លួន​ក្នុង​ការ​ផ្គត់ផ្គង់​ថាមពល​។

នៅ​ក្រុង​វ៉ា​ស៊ីន​​តោន ​ប្រធានាធិបតី​អា​មេ​រិ​ក​អះអាង​នៅ​មុខ​បណ្ដា​អ្នកកាសែត​ថា នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក​ណា​រេ​ន​ដ្រា​ម៉ូ​ឌី អះអាង​ប្រាប់​លោក​ថា នឹង​លែង​មានការ​ទិញ​ប្រេង​ពី​រុ​ស្ស៊ី​ទៀត​ហើយ​។ លោក​បន្ត​ថា ​ឥណ្ឌា​អាច​មិន​កាត់​បន្ថយ​ការ​ទិញ​ប្រេង​រុ​ស្ស៊ី​ក្នុង​ពេល​ភ្លាម​ៗ ​តែ​ដំណើរការ​នេះ​បាន​ចាប់ផ្ដើម​។ វា​ជា​ដំណើរការ​រយៈពេល​យូរ​មួយ​។

ទោះបី​យ៉ាងណា​ឥណ្ឌា​បាន​បដិសេធ​ដោយ​ម៉ឺង​ម៉ាត់​ការ​អះអាង​របស់​លោក​ត្រាំ​ដែល​ថា លោក​ណា​រេ​ន​ដ្រា​ម៉ូ​ឌី បាន​លើក​រឿង​កាត់​បន្ថយ​ការ​ទិញ​ប្រេងរុ​ស្ស៊ី​នោះ ក្នុង​ឱកាស​នៃ​ការ​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​មួយ​ដែល​ថា ក្រុង​ញូ​វ​ដែ​ល្លី​នឹង​លែង​ទិញ​ប្រេងរុ​ស្ស៊ី ​។ ប៉ុន្តែ​កាសែត​ឥណ្ឌា​INDIAN EXPTRSS គូសបញ្ជាក់​ថា បណ្ដា​អ្នក​ទទួលខុសត្រូវ​នៃ​រដ្ឋាភិបាល​ឥណ្ឌា ត្រៀម​បង្កើន​ការ​នាំ​ចូល​ថាមពល​មក​ពី​សហរដ្ឋអាមេរិក​។ ក្រសួងការបរទេស​ឥណ្ឌា​ក៏​ថ្លែង​ដែរ​ថា ការ​ពិភាក្សា​កំពុង​ធ្វើ​ជាមួយ​រដ្ឋការ​អា​មេ​រិ​ក ដែល​ចង់​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ខាង​ថាមពល​ជាមួយ​ឥណ្ឌា​។

ឥណ្ឌា​ជា​ប្រទេស​ធំ​មាន​ប្រជាជន​ច្រើន​ច​ជាងគេ​បំផុត​នៃ​ពិភពលោក ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​ការ​នាំ​ចូល​ប្រេង​ដើម្បី​ធានា​ដល់​សេចក្ដី​ត្រូវការ​របស់​ខ្លួន​។ ឥណ្ឌា​នាំ​ចូល​ប្រេង​ប្រមាណ​ជា​៨៥%​។ បន្ទាប់​ពី​ចិន​ ឥណ្ឌា​ជា​អ្នកទិញ​ប្រេង​
រុ​ស្ស៊ី​សំខាន់​ជាងគេ​។ ក្នុង​ឆ្នាំ​២០២៤​ឥណ្ឌា​នាំ​ចូល​ប្រេង​រុ​ស្ស៊ី​ជិត​៣៦%​នៃ​ការ​នាំ​ចូល​សរុប​របស់​ខ្លួន​ទល់​នឹង​២%​ប៉ុណ្ណោះ​មុន​ចាប់ផ្ដើម​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ មុន​នេះ​ឥណ្ឌា​ច្រើន​ទិញ​ប្រេង​ពី​បណ្ដា​ប្រទេស​នៅ​តំបន់​ឈួ​ង​សមុទ្រ​ពែ​រ្ស៍ ​។

ការ​ទិញ​ប្រេង​រុ​ស្សុ​ី​របស់​ឥណ្ឌា​ចាប់តាំងពី​ចើ​ន​ខែ​មក​ហើយ​នាំ​ឲ្យ​លោក​ត្រាំ​ខឹងសម្បា​។​លោក​ត្រាំ​មិន​រារែក​ឡើយ ក្នុង​ការ​បង្កើន​ពន្ធគយ​លើ​ទំនិញ​ឥណ្ឌា​នាំ​ចូល​ប្រទេស​លោក​ដល់​៥០%៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ