ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកចិត្ត​ក្រុម​គ្រួសារ ទោះ​ដឹង​ថា ស្លា​.​ប់​ហើយ នៅ​តែ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ជា​ច្រើន​កន្លែង ដើម្បី​សង្គ្រោះ

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់ បាន​ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​សង្ស័យ​ជិះ​ម៉ូតូ​បុក​ពីក្រោយ​រថយន្ត​ធុន​ធំ បណ្ដាល​ឲ្យ​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ប៉ុន្តែ​ដោយសារ​តែ​មិន​អស់ចិត្ត​ថា អ្នក​ទាំង​២​ស្លា​.​ប់​នោះ ក្រុម​គ្រួ​សារបាន​ដឹក​តាម​ម៉ូតូ បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​រដ្ឋ…

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់ បាន​ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​សង្ស័យ​ជិះ​ម៉ូតូ​បុក​ពីក្រោយ​រថយន្ត​ធុន​ធំ បណ្ដាល​ឲ្យ​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ប៉ុន្តែ​ដោយសារ​តែ​មិន​អស់ចិត្ត​ថា អ្នក​ទាំង​២​ស្លា​.​ប់​នោះ ក្រុម​គ្រួ​សារបាន​ដឹក​តាម​ម៉ូតូ បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន​ពី​មួយ​ទៅ​មួយ​ជា​ច្រើន​កន្លែង ដើម្បី​សង្គ្រោះ ហើយ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ គ្រូពេទ្យ​សុទ្ធតែ​បាន​ផ្ដល់​ចម្លើយ​យ៉ាង​ប្រាកដប្រជា​ដូច​គ្នា​ថា «​មិន​អាច​សង្គ្រោះ​បាន​នោះ​ទេ ព្រោះ​ជន​រង​គ្រោះ ២​នាក់​នោះ​ស្លា​.​ប់​ហើយ​» ទើប​ក្រុម​គ្រួសារ​ដឹក​ស​.​ព​ត្រលប់​ទៅ​ផ្ទះ​ធ្វើបុណ្យ​តាម​ប្រពៃណី​រៀង​ៗ​ខ្លួន ។

ឧប្បត្តិហេតុ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០២៥ នៅ​តាម​ផ្លូវ​បេតុង​ចូល​ផ្សារ​សាមគ្គី ត្រង់​ចំណុច​ជិត​រោងចក្រ​ពុម្ព​ស្បែកជើង ស្ថិត​នៅ​ក្នុងភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ស​.​ពម្នាក់​ឈ្មោះ ផុស សុ​ជាតិ អាយុ​៣៧​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជា​អ្នក​ជិះ​ពីក្រោយ ។ ចំណែក​ស​.​ពម្នាក់​ទៀត ឈ្មោះ ធឿ​ន សៀង ហៃ ហៅ​ម៉ា​រី​តា អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​តាំង​បន្ទាយ ឃុំ​តាំង​បន្ទាយ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។ បុរស​នេះ គឺជា​អ្នក​ឌុ​ប ហើយ​ក៏​ជា​ម្ចាស់​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ព​ណ៍​ស ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1P-0473 ផង​ដែរ ។

បើ​តាម​បងប្អូន​ជន​រង​គ្រោះ បាន​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ អ្នក​ទាំង​២​នាក់ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ខាងលើ ឌុ​ប​គ្នា​ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង​នោះ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ក៏​បាន​ជួប​គ្រោះ​អកុសល ស្លា​.​ប់​ទាំង​២​នាក់ បែប​នេះ​តែ​ម្ដង ។ ខណៈនោះ ក្រុម​គ្រួសារ​ពុំ​ដឹង​ថា ជិះ​ម៉ូតូ​បុក​ជាមួយ​រថយន្ត​អ្វី​នោះ​ទេ ព្រោះ​ពេល​ទៅ​ដល់ ឃើញ​តែ​ជន​រង​គ្រោះ​ដួល​ដេក​លើ​ផ្លូវ រីឯ​រថយន្ត​ទៅ​បាត់​ហើយ ប៉ុន្តែ​ពួក​គាត់​បាន​សង្ស័យ​ថា បុក​ពីក្រោយ​រថយន្ត​ធុន​ធំ ១​គ្រឿង ចំណែក​ម៉ូតូ​បាន​រង​ការ​ខូចខាត បែក​ខ្ទេច​ក្បាល ។

ប្រភព​ដដែល បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ពេល​នោះ ដោយសារ​តែ​មិន​អស់ចិត្ត​ថា ជន​រង​គ្រោះ​ស្លា​.​ប់​នោះ​ទេ ក្រុម​គ្រួសារ​ក៏​បាន​ដឹក​តាម​ម៉ូតូ​ទៅ​កាន់​មន្ទីរ​ពហុ​ព្យាបាល ឡាំ ប៊ុ​ន​ថន ដែល​ស្ថិត​នៅ​ជិត​ផ្សារ​ជម្ពូ​វ័ន ដើម្បី​សង្គ្រោះ​បន្ទាន់ ។ លុះ​ពេល​ទៅ​ដល់ ក្រុម​គ្រូពេទ្យ​បាន​ពិនិត្យ​មើល​ភ្លាម​ៗ ហើយ​បាន​ប្រាប់​ថា ជន​រង​គ្រោះ​ស្លា​.​ប់​បាត់​ហើយ ប៉ុន្តែ​ក្រុម​គ្រួសារ​នៅ​តែ​មិន​អស់ចិត្ត​ទៀត ក៏​បាន​ដឹក​បន្ត​ទៅ​កាន់​គ្លីនិក​ឯកជន​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​។ ពេល​នោះ​គ្រូពេទ្យ​សុទ្ធតែ​ពិនិត្យ​ឃើញ​ថា ជន​រង​គ្រោះ​ស្លាប់​ដូច​គ្នា ប៉ុន្តែ​ទឹកចិត្ត​ក្រុម​គ្រួសារ​ធំធេង​ណាស់ ទោះជា​គ្រូពេទ្យ​ពី​មួយ​ទៅ​មួយ​ប្រាប់​ថា ស្លាប់​ហើយ​ក្ដី ក៏​ពួក​គាត់​នៅ​តែ​គិត​ថា មិន​ទាន់​ស្លាប់ ហើយ​ក៏​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ជាតិ តេ​ជោ​សន្តិភាព បន្ត​ទៀត ។

ប្រភព​ខាងលើ បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ក្រោយ​ពី​ការ​ពិនិត្យ​រួច​មក គ្រូពេទ្យ​ជាតិ​តេ​ជោ​សន្តិភាព ក៏​បាន​ផ្ដល់​ចម្លើយ​មិន​ខុស​ពី​គ្រូពេទ្យ​ឯកជន​ពី​ដំបូង​ៗ​ឡើយ គឺ​ជន​រង​គ្រោះ​ស្លា​.​ប់​ហើយ ។ បន្ទាប់​មក​ក្រុម​គ្រួសារ មិន​បាន​ដឹក​ជន​រង​គ្រោះ​ត្រលប់​ទៅ​ផ្ទះ​ឡើយ ព្រោះ​ពួក​គាត់​នៅ​តែ​មិន​ទាន់​អស់ចិត្ត​នៅឡើយ រួច​ក៏​ដឹក​បន្ត​ទៅ​កាន់​មន្ទី​ពេទ្យ​ព្រះ​កុសុមៈ វិញ​ម្ដង ក្រែង​អាច​ជួយ​បាន ប៉ុន្តែ​ចម្លើយ​គ្រូពេទ្យ នៅ​តែ​ប្រាប់​ដដែល​ថា ជន​រង​គ្រោះ​ស្លា​.​ប់​ហើយ ទើប​ពួក​គាត់​សម្រេច​ដឹក​ស​.​ព​ត្រលប់​មក​ផ្ទះ​វិញ​រួច​ធ្វើបុណ្យ​តាម​ប្រពៃណី ។

នគរបាល​បាន​ប្រាប់​ថា ដោយសារ​តែ​រវល់​តែ​កើតទុក្ខ និង​រវល់​បញ្ជូន​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​នោះ ក្រុម​គ្រួសារ ពុំ​បាន​រាយការណ៍​ប្រាប់​ឲ្យ​ដឹង​នគរបាល​ប៉ុស្តិ៍ ឬ​ខណ្ឌ ឲ្យ​បានដឹង​នោះ​ទេ រហូត​ដល់​វេលា​ម៉ោងជាង​៨​ព្រឹក​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០២៥ បន្ទាប់​ពី​ឃើញ​មានការ​ធ្វើបុណ្យ​ស​.​ព ហើយ​នគរបាល​ចុះ​ទៅ​សួរនាំ ទើប​ដឹង​ថា អ្នក​ស្លា​.​ប់​នោះ បាន​ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​យប់មិញ​។

នគរបាល​បាន​ប្រាប់​ទៀត​ថា សព​ជន​រង​គ្រោះ​ឈ្មោះ ផុស សុ​ជាតិ ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​នៅផ្ទះ​ក្នុងភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ចំណែក​ស​.​ព​ជន​រង​គ្រោះ​ឈ្មោះ ធឿ​ន សៀង ហៃ ហៅ​ម៉ា​រី​តា ត្រូវ​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​នៅ​ភូមិ​តាំង​បន្ទាយ ឃុំ​តាំង​បន្ទាយ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។

ដោយឡែក​នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ កម្លាំង​នគរបាល​ចរាចរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​ធ្វើការ​ស្រាវជ្រាវ ហើយ​សន្និដ្ឋាន​ជន​រង​គ្រោះ ជិះ​ម៉ូតូ​បុក​ពីក្រោយ​រថយន្ត​ធុន​ធំ ១​គ្រឿង ។ ខណៈនោះ នគរបាល​ក៏​បាន​ស្វែងរក​កាមេរ៉ា​សុវត្ថិភាព ដើម្បី​មើល​ដែរ ប៉ុន្តែ​នៅ​ទីតាំង​នោះ គ្មាន​កាមេរ៉ា​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ