ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជាប់​ពាក់ព័ន្ធ​នឹងគ្រឿងញៀ.ន​ ត្រូវ​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​ គ្មាន​ការ​លើកលែង​ឡើយ

2 ថ្ងៃ មុន

ខេត្ត​ប៉ៃលិន ៖ នៅ​បរិវេណ​សាលាស្រុក​សាលា​ក្រៅ ​នា​ល្ងាច​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០២៥ លោក​ ហុ​ក សុផល អភិបាលរង​ខេត្ត​ប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ នៅ​បរិវេណ​សាលាស្រុក​សាលា​ក្រៅ ​នា​ល្ងាច​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០២៥ លោក​ ហុ​ក សុផល អភិបាលរង​ខេត្ត​ប៉ៃលិន បាន​ដឹកនាំ​ក្រុមការងារ​ជំនាញ សហការ​ជាមួយ​ការិយាល័យ​នគរបាល​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការ​នគរបាល​ខេត្ត បាន​ចុះ​ធ្វើតេស្ត​ទឹកនោម ​រក​សារធាតុ​ញៀន ​លើ​មន្ត្រីរាជការ ​នៅ​ទូ​ទាំង​ស្រុក​សាលា​ក្រៅ​ ។

លោក​អភិបាលរង​ខេត្ត បាន​មាន​ប្រសាសន៍​ថា ​ការ​ចុះ​ធ្វើតេស្ត​នេះ​ គឺដើម្បី​រកសារ​ញៀន​ទៅ​លើ​មន្ត្រីរាជការ ក៏​ដូច​ជាចូលរួម​លើកកម្ពស់ ជំនឿ​ទុកចិត្ត ប្រសិទ្ធភាព​ការងារ និងអភិបាលកិច្ច​ល្អ នៅ​ក្នុង​ស្ថាប័នរដ្ឋ ទាំង​ថ្នាក់​ជាតិ ទាំង​ថ្នាក់​ក្រោម​ជាតិ ទាំង​ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រីរាជការ​ស៊ី​វិល ​។

លោក​បាន​បន្ត​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ ​រដ្ឋបាល​ខេត្ត​ប៉ៃលិន កំពុង​បន្ត​អនុវត្ត​ច្បាប់​យ៉ាង​ម៉ឹង​ម៉ាត់ ចំពោះ​មន្ត្រី​ជាប់​ពាក់ព័ន្ធ និង​ការ​ប្រើប្រាស់​គ្រឿងញៀន​នោះ​ នឹង​ត្រូវ​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ ​ដោយ​គ្មាន​ការ​លើកលែង​ឡើយ​ ។

ក្នុង​ឱកាស​នោះ​ដែរ ​លោក​អភិបាលរង​ខេត្ត បាន​ជំរុញ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវ​ពង្រឹង​នូវ​ការ​ប្រយុទ្ធ ប្រឆាំង​គ្រឿងញៀន តាម​រយៈ វិធានការ​អប់រំ​រដ្ឋបាល និង​វិធានការ​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​ឱ្យ​សហគមន៍ របស់​យើង​គ្មាន​គ្រឿងញៀន និង​កសាង​សុភមង្គល ជូន​គ្រួសារ និង​សហគមន៍​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ