ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​រហ័ស្ស​នាមCK កាហ្វេ​កុង ជាប់ចោទពី​បទ​.​ឃា.ត.ក.ម្ម ប្រឈម​មុខ​ទោស​ដាក់​ពន្ធនាគារពី​១០ទៅ​១៥​ឆ្នាំ​

2 ថ្ងៃ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ លោកឆាយ ហុង ព្រះរាជអាជ្ញា​រង ​និង​ជា​អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទ​០៣ ខែមករា ឆ្នាំ​២០២៥ បាន​ជម្រាប​ជូន​នូវ​សេចក្តី​ប្រកាស​ព័ត៌មាន…

​រាជធានី​ភ្នំពេញ ៖ លោកឆាយ ហុង ព្រះរាជអាជ្ញា​រង ​និង​ជា​អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទ​០៣ ខែមករា ឆ្នាំ​២០២៥ បាន​ជម្រាប​ជូន​នូវ​សេចក្តី​ប្រកាស​ព័ត៌មាន ពាក់​ពន្ធ​ការ​សម្រេច​ចោទប្រកាន់​លើ​ក្រុម​ក្មេង​ទំនើង​ឈ្មោះ​CK កាហ្វេ​កុង ដែល​បាន​យក​ដុំ​ថ្ម​គប់​ជន​រងគ្រោះ បណ្តាល​ឲ្យ​ស្លាប់​នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម​ កាលពី​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០២៤ វេលា​ម៉ោង​១ និង​៣០ នាទី មាន​ក្មេង​ទំនើង​មួយ​ក្រុម​ឈ្មោះ CK កាហ្វេ​កុង ដែល​មាន​គ្នា​ចំនួន​៥នាក់ បាន​ជិះ​ម៉ូតូ​ចំនួន​២គ្រឿង មក​ដល់​ចំណុច​ចិញ្ចើម​ផ្លូវលើ​ផ្លូវជាតិ​លេខ​២ ក្រុម​៣២ ភូមិ​ទួលរ​ការ​៣ សង្កាត់​​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ក៏​ធ្វើ​សកម្មភាព​យក​ដុំឥដ្ឋ​តាន់​គប់ សំដៅ​ទៅ​លើ​ជន​រង​គ្រោះ​ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ចិញ្ចើម​ផ្លូវ ត្រូវ​ត្រង់​ក្បាល​បណ្តាល​ឲ្យ​ជន​រង គ្រោះ​ដួល​ស្លាប់​បាត់បង់​ជីវិត ។

បន្ទាប់​ពី​ទទួល​បា​នព័ត៌មាន​នេះ មន្ត្រី​នគរបាល​យុត្តិធម៌នៃ​ស្នងការដ្ឋាន​គ​របាល​រាជធានី​ភ្នំពេញ ក៏​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២នាក់ ១.​ឈ្មោះ ភា សុ​ភ័​ក្ត្រា ភេទ​ប្រុស កើត​ឆ្នាំ​២០០៣ និង​២.​ឈ្មោះ សោ​ភ័​ណ្ឌ សុ​ភ័​ក្ត្រា កើត​ឆ្នាំ​២០០៧ ។ ដោយឡែក​ ចំពោះ​ជន​សង្ស័យ​ផ្សេង​ទៀត ដែល​មានការ​ពាក់​ព័ន្ធ​ករណី​នេះ សមត្ថកិច្ច​បាន​និង​កំពុង​បន្ត​ស្រាវជ្រាវ​តាម​នីតិវិធី ។

ក្រោយ​ពី​បាន​ទទួល​ចាត់ការ និង​ពិនិត្យ​លើ​សំណុំរឿង​នេះ តំណាង​អយ្យការ​បាន​សម្រេច​ចោទ​ប្រកាន់​លើ​ជន​ជ​សង្ស័យ​១.​ឈ្មោះ ភា សុ​ភ័​ក្ត្រា ភេទ​ប្រុស កើត​ឆ្នាំ​២០០៣ (​ឃាត់ខ្លួន​) និង​២.​ឈ្មោះ សោ​ភ័​ណ្ឌ សុ​ភ័​ក្ត្រា កើត​ឆ្នាំ​២០០៧ (​ឃាត់ខ្លួន​) និង​៣.​បក្ខពួក ពី​បទ​.​ឃាតកម្ម (​យក​ដុំឥដ្ឋ​តាន់​គុប​គុប​ត្រូវ​ក្បាល​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​ស្លាប់​) តាម​បញ្ញតិ​មាត្រា ១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ។​និង​បាន​បញ្ជូន​សំណុំរឿង​ព្រហ្មទណ្ឌ​ខាងលើ ព្រមទាំង​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។

បើ​តាម​ការ​ពិនិត្យ​លើ​ការ​ចោទប្រកាន់​ក្រុម​ក្មេង​ទម​នើ​ង​២​នាក់ រហ័ស្ស​នាម CK កាហ្វេ​កុង ពី​បទ​.​ឃាត កម្ម តាម​បញ្ញតិ​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ នោះ គឺជា​អំពើ​សម្លាប់​មនុស្ស​ដោយ​ចេតនា ដោយ​ប្រើ​អាវុធ ឬ​មិន​ប្រើ​អាវុធ ដោ យ​គ្មាន​ស្ថាន​ណាមួយ​ដូច​បាន​កំណត់​មាត្រា ២០០ (​បទ​ឃាត កម្ម​គិត​ទុកជា​មុន​) ដល់​មាត្រា ២០៥ (​បទ​ឃាតកម្ម​ដោយ​មាន​ទារុណកម្ម អំពើ​ឃោ​ឃៅ ឬ​អំពើ​រំលោភ​សេពសន្ថវៈ​) នៃ​ក្រម​នេះ គឺជា​ឃាតកម្ម ។

ដូច្នេះ​ ជនសង្ស័យ​ជា​ឃាតករ​ទាំង​២ នាក់​ខាង លើ អាច​ប្រឈម​មុខ​ត្រូវ​ផ្តន្ទាទោស​ជាប់​ពន្ធនាគារ​១០ ទៅ​១៥​ឆ្នាំ ។ សុំ​ថ្ងៃក្រោយ​កុំ​រាង ! ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ