ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​ពេទ្យ​ស្នើ​សុំ​ឱ្យ​បិទ​សញ្ញា​ព្រ.មា.ន​ជំងឺ​មហា​រីក​នៅ​លើ​ដប ឬ​កំប៉ុង​ស្រា

2 ថ្ងៃ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​ប្រធាន​គណៈ​គ្រូ​ពេទ្យ​នៅ​អាមេរិក​​​​ព្រមាន​ថា​ការ​ទទួ​លទាន​គ្រឿង​ស្រវឹង​ប្រឈម​នឹង​ជំងឺ​មហា​រីក​ខ្ពស់​បំផុត​។ ​វេជ្ជ​បណ្ឌិត​វិ​វេគ មើ​ធី (Vivek Murthy) យល់​ថា​នៅ​លើ​ដប​ ឬ​កំប៉ុង​ស្រា​​គួរ​បិត​ផ្លាក​ព្រមាន​អំពី​ហានិភ័យ​នៃ​ជំងឺ​មហា​រីក​។ ​ការ​ព្រមាន​នេះ​អាច​ជា​សារ​​​ប្រាប់​ទៅ​អ្នក​តាក់​តែង​គោល​នយោបាយ​ដើម្បី​ដាក់​ចេញ​វិធាន​ការ​ក្ដៅ​ដូច​ករណី​ថ្នាំ​ជក់​ និង​បារី​ផង​ដែរ​។​…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​ប្រធាន​គណៈ​គ្រូ​ពេទ្យ​នៅ​អាមេរិក​​​​ព្រមាន​ថា​ការ​ទទួ​លទាន​គ្រឿង​ស្រវឹង​ប្រឈម​នឹង​ជំងឺ​មហា​រីក​ខ្ពស់​បំផុត​។ ​វេជ្ជ​បណ្ឌិត​វិ​វេគ មើ​ធី (Vivek Murthy) យល់​ថា​នៅ​លើ​ដប​ ឬ​កំប៉ុង​ស្រា​​គួរ​បិត​ផ្លាក​ព្រមាន​អំពី​ហានិភ័យ​នៃ​ជំងឺ​មហា​រីក​។ ​ការ​ព្រមាន​នេះ​អាច​ជា​សារ​​​ប្រាប់​ទៅ​អ្នក​តាក់​តែង​គោល​នយោបាយ​ដើម្បី​ដាក់​ចេញ​វិធាន​ការ​ក្ដៅ​ដូច​ករណី​ថ្នាំ​ជក់​ និង​បារី​ផង​ដែរ​។​

​វេជ្ជ​បណ្ឌិត​វិ​វេគ មើ​ធី (Vivek Murthy)

វេជ្ជ​បណ្ឌិត​រូប​នេះ​រក​ឃើញ​ថា​គ្រឿង​ស្រវឹង​ធ្វើ​ឱ្យ​មនុស្ស​ប្រឈម​នឹង​ជំងឺ​មហារីក​៧​ប្រភេទ​យ៉ាង​តិច​។ ​ក្នុង​​​នោះ​ក៏​មាន​​​មហា​រីក​សុដន់, ​ពោះ​វៀន​ធំ និង​ថ្លើម​​ផង​ដែរ​។ ប៉ុន្តែ​​អ្នក​ទទួ​ល​ទាន​គ្រឿង​ស្រវឹង​នៅ​អាមេរិក​ភាគ​ច្រើន​មិន​​​បាន​ដឹង​អាថ៌​កំបាំង​ទាំង​អស់​នេះ​ទេ​។ ដូច្នេះ​ លោក​សំណូម​ពរ​ឱ្យ​អាជ្ញា​ធរ​ដាក់​ចេញ​គោល​ការណ៍​ណែ​នាំ​សម្រាប់​អ្នក​ទទួល​​ទាន​គ្រឿង​ស្រវឹង​​​​ដើម្បី​ឱ្យ​ពួក​គាត់​ថ្លឹង​ថ្លែង​អំពី​ផល​ចំណេញ និង​ផល​ខាត​​ចំពោះ​​សុខ​ភាព​។ ជា​ពិសេស​​ ត្រូវ​កំណត់​បរិមាណ​គ្រឿង​ស្រវឹង​ដែល​ទទួល​ទាន​។

សព្វ​ថ្ងៃ​នេះ​បើ​តាម​ការ​កម្រិត​ស្តង់​ដារ​សុខ​ភាព​ជា​ទូទៅ​ មនុស្ស​យើង​ម្នាក់​ៗ​​គួរ​ណាស់​ទទួល​​ទាន​គ្រឿង​ស្រវឹង​ជា​​ស្រា​បៀរ ឬ​ស្រា​ដប​ត្រឹម​២​កំប៉ុង​ ឬ​២​កែវ​ក្នុង​មួយ​ថ្ងៃ​ ឬ​បើ​កាត់​បន្ថយ​តិច​ជាង​នេះ​កាន់​តែ​ល្អ​។ ​លោក​ថ្លែង​ថា​ការ​ទទួល​​ទាន​គ្រឿង​ស្រវឹង​ជា​មូល​ហេតុ​នាំ​ឱ្យ​មនុស្ស​ស្លាប់​នឹង​ជំងឺ​មហា​រីក​លំដាប់​ទី​៣​នៅ​អាមេរិក​​បន្ទាប់​ពី​ថ្នាំ​ជក់ និង​ជំងឺ​ធាត់​ដុះ​ក្បាល​ពោះ​​​។ មែន​ទែន​ទៅ​ នេះ​ជា​កត្តា​ដែល​អាច​ជៀស​វាង​បាន​​។ គ្រឿង​ស្រវឹង​សុទ្ធ​តែ​បង្ក​បញ្ហា​ទាំង​អស់​មិន​ថា​ស្រា​ថ្នាំ ស្រា​ក្រហម ឬ​ស្រា​បៀរ​ទេ​។

​វេជ្ជ​បណ្ឌិត​វិ​វេគ មើ​ធី (Vivek Murthy)

គ្រាន់​តែ​គ្រូ​ពេទ្យ​រូប​នេះចេញ​សារ​ព្រមាន​ដូច្នេះ ​តម្លៃ​ភាគ​ហ៊ុន​របស់​ក្រុម​ផលិត​ស្រា​ធ្លាក់​ចុះ​ព្រម​ៗគ្នា​។ ក្រុម​ហ៊ុន​ខ្លះ​​ធ្លាក់​ចុះ​រហូត​ដល់​៣%​។ ប៉ុន្តែ​ក្រុម​ហ៊ុន​ផលិត​ស្រា​មិន​ទាន់​ធ្វើ​អត្ថា​ធិប្បាយ​ ឬ​បញ្ចេញ​ប្រតិ​កម្ម​តប​ទៅ​​នឹង​សេចក្ដី​ប្រកាស​នេះ​ទេ​។ ​គេ​មិន​ទាន់​ដឹង​ថា​តើ​រដ្ឋាភិបាល​អាមេរិក​នឹង​ទទួល​យក​អនុសាសន៍​របស់​គ្រូ​ពេទ្យ​រូប​នេះ​កម្រិត​ណា​ទេ​​។ លោក​បៃដិន​នៅ​សល់​​ពេល​វេលា​ត្រឹម​តែ​២​អាទិត្យ​ទៀត​ប៉ុណ្ណោះ​នឹង​ចាក​ចេញ​ពី​សេត​វិមាន​ហើយ​ ហើយ​នឹង​​​ជំនួសតំណែង​​ដោយ​លោក​ត្រាំ​។

បង​ប្រុស​របស់​លោក​ត្រាំ​ឈ្មោះ​ហ្វ្រឹត​ត្រាំ ជូ​នៀ​ (Fred Trump Jr.)​ស្លាប់​ដោយ​សារ​គ្រឿង​ស្រវឹង​តាំង​ពី​អាយុ​​៤២​​ឆ្នាំ​។ ចំណែក​លោ​កត្រាំ​មិន​សេព​គ្រឿង​ស្រវឹង​ទាល់​តែ​សោះ​។ លោក​ធ្លាប់​ព្រមាន​ជា​យូរ​មក​ហើយ​អំពី​ហានិ​ភ័យ​នៃ​គ្រឿង​ស្រ​វឹង​។ បើ​ទៅ​ថ្ងៃ​មុខ រដ្ឋា​ភិបាល​សម្រេច​ថា​ត្រូវ​បិទ​ផ្លាក​សញ្ញា​ព្រមាន​អំពី​គ្រោះ​ថ្នាក់​នៅ​លើ​សម្បក​ដប​ ឬ​កំ​ប៉ុង​ ពេល​នោះ​ត្រូវ​យក​សំណើ​នេះ​ទៅ​ឆ្លង​កាត់​ការ​អនុម័ត​ពី​រដ្ឋ​សភា និង​ព្រឹទ្ធ​សភា​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ