ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ហ្សេឡិន​ស្គី​កោត​សរ​សើរ​លោក​ត្រាំ​ជា​មនុស្ស​ខ្លាំង និង​ពិបាក​ប៉ាន់​ស្មាន

2 ថ្ងៃ មុន

ទី​ក្រុង​កៀវ៖ មេ​ដឹក​នាំ​អ៊ុយ​ក្រែន លោក​ហ្សេ​ឡិន​ស្គី ចាប់​ផ្ដើម​និយាយ​កោត​សរ​សើរ​លោកត្រាំ​​ជា​បណ្ដើរ​ៗ​ហើយ​នៅ​ពេល​លោក​ជិត​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានា​ធិបតី​អាមេរិក​​។ លោក​ហ្សេឡិន​ស្គី​ថ្លែង​ថា​លោ​កត្រាំ​ជា​មនុស្ស​ខ្លាំង​ពូកែ​ និង​មាន​នយោបាយ​អាថ៌​កំបាំង​ដែល​អ្នក​ដទៃ​ពិបាក​ព្យាករ​ទុក​ជា​មុន​។ កត្តា​ទាំង​នេះ​ជា​កម្លាំង​ចល​ករ​ដ៏​សំខាន់​ដែល​ជួយ​ដោះ​ស្រាយ​បញ្ហា​សង្គ្រាម​អ៊ុយ​ក្រែន​។ ប៉ុន្តែ​ផ្ទុយ​ពី​ការ​អះ​អាង​របស់​លោក​ត្រាំ​ដែល​ថា​លោក​អាច​បញ្ចប់​សង្គ្រាម​​ត្រឹម​តែ​រយៈ​ពេល​២៤​ម៉ោង លោក​ហ្សេឡិន​ស្គី​យល់​ថា​រយៈ​ពេល​១​ថ្ងៃ​ហាក់​ដូច​ជា​ឆាប់​រហ័ស​ពេក​ខណៈ​ដែល​សង្គ្រាម​បាន​អូស​បន្លាយ​ពេល​រហូត​ដល់​ជិត​​​បី​ឆ្នាំ​​នៅ​ខ្វះ​តែ​ជាង​មួយ​ខែ​ទៀត​ប៉ុណ្ណោះ ។…

ទី​ក្រុង​កៀវ៖ មេ​ដឹក​នាំ​អ៊ុយ​ក្រែន លោក​ហ្សេ​ឡិន​ស្គី ចាប់​ផ្ដើម​និយាយ​កោត​សរ​សើរ​លោកត្រាំ​​ជា​បណ្ដើរ​ៗ​ហើយ​នៅ​ពេល​លោក​ជិត​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានា​ធិបតី​អាមេរិក​​។ លោក​ហ្សេឡិន​ស្គី​ថ្លែង​ថា​លោ​កត្រាំ​ជា​មនុស្ស​ខ្លាំង​ពូកែ​ និង​មាន​នយោបាយ​អាថ៌​កំបាំង​ដែល​អ្នក​ដទៃ​ពិបាក​ព្យាករ​ទុក​ជា​មុន​។ កត្តា​ទាំង​នេះ​ជា​កម្លាំង​ចល​ករ​ដ៏​សំខាន់​ដែល​ជួយ​ដោះ​ស្រាយ​បញ្ហា​សង្គ្រាម​អ៊ុយ​ក្រែន​។

ប៉ុន្តែ​ផ្ទុយ​ពី​ការ​អះ​អាង​របស់​លោក​ត្រាំ​ដែល​ថា​លោក​អាច​បញ្ចប់​សង្គ្រាម​​ត្រឹម​តែ​រយៈ​ពេល​២៤​ម៉ោង លោក​ហ្សេឡិន​ស្គី​យល់​ថា​រយៈ​ពេល​១​ថ្ងៃ​ហាក់​ដូច​ជា​ឆាប់​រហ័ស​ពេក​ខណៈ​ដែល​សង្គ្រាម​បាន​អូស​បន្លាយ​ពេល​រហូត​ដល់​ជិត​​​បី​ឆ្នាំ​​នៅ​ខ្វះ​តែ​ជាង​មួយ​ខែ​ទៀត​ប៉ុណ្ណោះ ។ លោក​យល់​ថា​​​ដំណាក់​កាល​សង្គ្រាម​ដ៏​ស្រួច​ស្រាល់​នា​ពេល​បច្ចុប្បន្ន​​នេះ​​​អាច​នឹង​បិទ​បញ្ចប់​ទៅ​វិញ​ត្រឹម​តែ​១​ប៉​ប្រិច​ភ្នែក​​​បើ​លោក​ត្រាំ​ប្រកាន់​ជំហរ​រឹង​មាំ​។ លោក​ចង់​សំដៅ​ទៅ​លើ​ការ​ប្រយុទ្ធ​គ្នា​ដ៏​ក្ដៅ​គគុក​នៅ​ក្នុង​សមរភូមិ​មុខ​។

លោក​ជឿ​ជាក់​ថា​លោក​ត្រាំ​ប្រកាន់​ជំហរ​រឹង​មាំ និងមាន​ស្នៀត​ពិសេស​ដែល​មិន​ទាន់​បង្ហាញ​ជា​សា​ធារណៈ​។ ដូច្នេះ អ្នក​ដទៃ​ពិបាក​ប៉ាន់​ស្មាន​​។ លោក​ចង់​ផ្ញើ​សារ​នយោបាយ​នេះ​ទៅ​ប្រទេស​រុស្ស៊ី​​​ជា​ពិសេស​។ ​គួរ​កត់​សម្គាល់​ថា​លោក​ត្រាំ​ប្រកាស​ច្បាស់​ៗ​ថា​សង្គ្រាម​អ៊ុយ​ក្រែន​ត្រូវ​តែ​បិទ​​បញ្ចប់​​ទៅ​វិញ​នៅ​ក្នុង​អាណត្តិ​របស់​លោក​។ គ្រាន់​តែ​ថា​លោក​បាន​រក្សា​ទុក​រឿង​នេះ​ជា​ការណ៍​សម្ងាត់​ និង​លាក់​ទុក​តែ​ក្នុង​ចិត្ត​​។ ដូច្នេះ ទោះ​បី​លោក​​ត្រៀម​ប្រើ​ប្រាស់​យុទ្ធ​សាស្ត្រ​បែប​ណា​ក៏​​គ្មាន​នរណា​ដឹង​ឡើយ​។

គេ​មិន​ទាន់​ដឹង​ថា​​តើ​សង្គ្រាម​នឹង​បញ្ចប់​​នៅ​ពេល​ណា​ ហើយ​នឹង​​បញ្ចប់​ដោយ​​របៀប​ណាទេ​​​។ សព្វ​ថ្ងៃ​នេះ រុស្ស៊ី​កាន់​កាប់​ទឹក​ដី​អ៊ុយ​ក្រែន​ប្រហែល​២០%​។ ទោះ​បី​ត្រូវ​ពលី​ជីវិត​យុទ្ធ​ជន និង​សម្ភារៈ​សឹក​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​យ៉ាង​ណា​ក្ដី រុស្ស៊ី​នៅ​តែ​បន្ត​វាយ​​លុក​ទៅ​មុខ​ជា​និច្ច​។ ទិដ្ឋ​ភាព​សង្គ្រាម​បែប​នេះ​មិន​មែន​ជា​អ្វី​ដែល​អ៊ុយ​ក្រែន​​ប្រាថ្នា​ចង់​បាន​នោះ​ទេ​។

កាល​ពី​ពេល​ជួប​គ្នា​នៅ​ទី​ក្រុង​ប៉ារីស​​ លោក​ត្រាំ​គាំទ្រ​ការ​លើក​ឡើង​របស់​ប្រធានា​ធិបតី​បារាំង​ លោក​ម៉ាក្រុង​​ដែល​ចង់​ឱ្យ​មាន​កង​រក្សា​សន្តិ​ភាព​របស់​លោ​កខាង​លិច​នៅ​ប្រទេស​អ៊ុយ​ក្រែន​ដើម្បី​ឃ្លាំ​មើល​ការ​អនុវត្ត​តាម​កិច្ច​ព្រម​ព្រៀង​នៃ​បទ​ឈប់​បាញ់​។ កាល​នោះ លោក​ហ្សេឡិនស្គី, លោក​ត្រាំ និង​លោក​ម៉ាក្រុង​បាន​ជួប​ពិភាក្សា​គ្នា​ជា​លក្ខណៈ​ត្រី​ភាគី។

​នៅ​ក្នុង​បទ​សម្ភាស​ថ្មី​ៗ​នេះ លោ​កហ្សេឡិន​ស្គី​នៅ​តែ​មិន​ទាន់​ស្ងប់​ចិត្ត​នៅ​ឡើយ​ទេ​។ លោក​មិន​ទាន់​ដឹង​ថា​តើ​ប្រទេស​ណា​ខ្លះ​ចូល​រួម​នៅ​ក្នុង​ផែន​ការ​នេះ​ និង​ថា​តើ​ប្រទេស​អាមេរិក​ចូល​រួម​ដែរ​ឬ​ទេ​។ ​លោក​ហ្សេឡិនស្គី​នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​ចូល​ជា​សមា​ជិក​អង្គ​ការ​ណាតូ​ជា​និច្ច​។ ណាតូ​ក៏​បាន​សន្យា​ថា​នឹង​ទទួល​យក​អ៊ុយ​ក្រែន​នា​ពេល​អនា​គត​ផង​ដែរ​ សំខាន់​​ត្រូវ​រង់​ចាំ​រហូត​ដល់​ចប់​សង្គ្រាម​សិន​។

​​លោក​សូម​បញ្ជាក់​ជំហរ​ឡើង​វិញ​ថា​ទោះ​បី​មាន​កង​រក្សា​សន្តិ​ភាព​នា​ពេល​អនាគត​ក៏​ដោយ ​អ៊ុយ​ក្រែន​ត្រូវ​តែ​ចូល​ជា​សមាជិក​អង្គ​ការ​ណាតូ​​ឱ្យ​បាន​​។​ លោក​ថា​​ការ​ដែល​កង​ទ័ព​អ៊ុយ​ក្រែន​បន្ត​កាន់​កាប់​ទឹក​ដី​រុស្ស៊ី​មួយ​ចំណែក​នៅ​តំបន់​ខឺស​នោះ​គឺ​ជា​សន្លឹក​បៀរ​សំខាន់​ដែល​លោក​ត្រាំ​អាច​យក​មក​ត​ថ្លៃ​ផ្នែក​នយោបាយ​​ជា​មួយ​រុស្ស៊ី​បើ​សិន​មាន​ការ​ចរ​ចា​គ្នា​នា​ពេល​អនា​គត​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ