ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកចិត្ត​ប្រពៃ​! ដួង ម៉ា​និ​ច បើកភ្លើង​ខៀវ​ឱ្យ​ស្វាមី​បួស​​គ្រប់ពេល​តាម​ចិត្ត​ចង់

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​អ្នក​នាង ដួង ម៉ា​និ​ច បាន​បង្ហាញ​នូវ​ទឹកចិត្ត​ប្រពៃ ដោយ​បើកភ្លើង​ខៀវឱ្យ​ស្វាមី​ទៅ​បួស​បាន​គ្រប់ពេលវេលា​តាម​ចិត្ត​ចង់ បើ​ទោះបីជា​ការ​បួស​នោះ​ធ្វើ​ឡើង​ក្នុង​រយៈពេល​យូរ ឬ​ខ្លី​ក៏​ដោយ ក៏​អ្នក​នាង​នឹង​មិន​រារាំង​បំណង​របស់​ស្វា​មីនោះ​ឡើយ…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​អ្នក​នាង ដួង ម៉ា​និ​ច បាន​បង្ហាញ​នូវ​ទឹកចិត្ត​ប្រពៃ ដោយ​បើកភ្លើង​ខៀវ
ឱ្យ​ស្វាមី​ទៅ​បួស​បាន​គ្រប់ពេលវេលា​តាម​ចិត្ត​ចង់ បើ​ទោះបីជា​ការ​បួស​នោះ​ធ្វើ​ឡើង​ក្នុង​រយៈពេល​យូរ ឬ​ខ្លី​ក៏​ដោយ ក៏​អ្នក​នាង​នឹង​មិន​រារាំង​បំណង​របស់​ស្វា​មីនោះ​ឡើយ ។

ការ​លើក​ឡើង​ពី​អតីត​តារា​សម្តែង​ចូល​ចិត្ត​សម្ញែង​ភាព​សិច​ស៊ី​រូប​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ស្វាមី​របស់​នាង​ទើបតែ​សឹក ក្រោយ​ពី​បាន​បួស​ក្នុង​រយៈពេល​ខ្លី​មួយ ដើម្បី​បំពេញ​បុណ្យ​កុសល​ដោយ​បាន​ចាប់ផ្ដើម​តាំងពី​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៤ រហូត​មក​ទល់​ថ្ងៃ​៣១ ខែធ្នូ ឆ្នាំ ២០២៤ ។

យ៉ាងណា ក្រោយ​បាន​បួស​ក្នុង​រយៈពេល​ខ្លី​នា​ពេល​នេះ ស្វាមី​របស់ ដួង ម៉ា​និ​ច ហាក់​មានការ​ចាប់អារម្មណ៍​ពី​ការ​បួស​នេះ គឺជា​រឿង​ល្អ​ខ្លាំង ទើប​សម្រេច​សុំ​នាង​បួស​នៅ​ក្នុងអំឡុងពេល​ណា​មួយ​បន្ថែមទៀត ។ តាម​រយៈ​សំ​ណេ​រដែ​ល​បាន​បង្ហោះ​លើ​បណ្តា្ញ​សង្គម​តារា​សម្តែង​នាង ដួង ម៉ា​និ​ច បាន​លើក​ឡើង​ថា ហ៊ា​ឆាត (​ស្វាមី​នាង​) សឹក​ហើយ​បងប្អូន គាត់​បាន​ប្រាប់​ថា ការ​ចូល​បួស​ល្អ​ខ្លាំង​ណាស់​មិន​ថា រយៈពេល​ខ្លី ឬ​វែង ហើយ​គាត់​ក៏​បាន​សុំ​ម៉ា​ក់និច បើ​ខែ​ណា​អត់​សូវ​រវល់​ការងារ គាត់​សុំ​ទៅ​បួស​អោយ​បាន​យូរ​ជាង​នឹង​ទៀត ។

នាង​ថា បងប្អូន​ចង់​ដឹង​ចំលើយ ម៉ា​ក់និច ទេ ម៉ា​ក់និច​ព្រម​គ្រប់ពេល​អោយ​តែ​ស្វាមី​ចង់ទៅ​បួស មិន​ថា​យូរ​ឬ​ឆាប់​ក៏​ដោយ​🙏🙏🙏 ។ នាង​បន្ត​ថា ពីរ​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​លឿន​ខ្លាំង​ណាស់ ចឹ​ង​ចូរ​រស់នៅ​ដោយ​បញ្ញា មាន​វាចា​ល្អ​ការ​គិត​ល្អ​ហើយ​ចេះ គ្រប់គ្រាន់​នឹង​ព្រម ដោយ​មិន​បៀតបៀន​នរណា​ៗ​ទាំងអស់ ទើប​ជីវិត​ល្អ​ប្រសើរ​🙏🙏🙏 ។

ជា​ការ​កត់សម្គាល់ អ្នក​នាង ដួង ម៉ា​និ​ច ហាក់​កាត់​ផ្តាច់​ពី​វិស័យ​សិល្បៈ​ស្ទើរ​ទាំងស្រុង បន្ទាប់​ពី​បាន​សាង​ជីវិត​គ្រួសារ ហើយ​មក​ប្រើ​ជីវិត​រស់នៅ​ទី​ជនបទ​យ៉ាង​សាម​ញ្ញា ជាមួយនឹង​ស្វាមី​ថែម​ទាំង​ជ្រះថ្លា​ជាមួយនឹង​ព្រះធម៌​ទៀត ។ លើស​ពី​នេះ ដួង ម៉ា​និ​ច បាន​បង្ហាញ​អារម្មណ៍​រំភើបចិត្ត​បន្ទាប់​ពី​ស្វាមី​សម្រេច​បំណង​ដោយ​បាន​កោរសក់​ចូល​សាង​ផ្នួស​។

ចាប់តាំងពី​រៀប​ការ​រួច អ្នកគាំទ្រ​បានឃើញ​សកម្មភាព​របស់​តារា​ស្រី​ដួង ម៉ា​និ​ច និង​ស្វាមី​វ័យក្មេង ហ៊ា​ឆាត បាន​ប្រើ​ជីវិត​រស់នៅ​ជនបទ​យ៉ាង​មាន​ក្តី​សុខ​ជាមួយ​គ្នា​នៅ​ឯ​ផ្ទះ​លំហែ​របស់​ខ្លួន​។ អ្នក​ទាំង​ពីរ​បាន​បង្ហាញ​នៅ​ក្នុង​វី​ដេ​អូ​ពី​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ជា​បន្តបន្ទាប់​លើ​បណ្តាញ​សង្គម ដោយ​បង្ហាញ​ពី​សកម្មភាព​ដាំ​បន្លែបង្ការ ធ្វើ​ម្ហូប​ជាមួយ​គ្នា និង​សកម្មភាព​នានា​មួយ​ចំនួន​ទៀត ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ ប្តី​ប្រពន្ធ​មួយគូ​នេះ គឺ​មានចិត្ត​ជ្រះថ្លា​ក្នុង​វិស័យ​ពុទ្ធសាសនា និង​បាន​សិក្សា​រៀនសូត្រ​ធម៌​ព្រះ​អភិធម្ម​ថែម​ទៀត​ផង​។ តាម​រយៈ​សកម្មភាព​នេះ ទស្សនិកជន ជា​ពិសេស អ្នកគាំទ្រ​របស់​នាង​បាន​សម្តែង​ការ​កោតសរសើរ​ទៅ​កាន់​តារា​ស្រី​រូប​នេះ​ដែល​បាន​លះបង់​ការ​រស់នៅ​បែប​ស៊ី​វិ​ល័យ​នៅ​រាជធានី មក​ប្រើ​ជីវិត​យ៉ាង​សាម​ញ្ញា​នៅ​ជនបទ​ដែល​គេ​មិន​នឹក​ស្មាន​ដល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ