ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱលោកអភិបាលស្រុកដ៏សង្ហាអើយ រករឿងអ្នក «ក្រសែត» ធ្វើអី?

1 ថ្ងៃ មុន
  • តាកែវ

ខេត្តតាកែវ ៖ លោក រស់ ប៊ុនធឿន ចៅហ្វាយស្រុកអង្គរបូរី ខេត្តតាកែវ ប្រមានប្តឹងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តតាកែវមួយរូបទៅតាមផ្លូវច្បាប់ ប្រសិនបើមន្ត្រីរូបនេះបង្ករឿងជាមួយលោកកាន់តែវែងឆ្ងាយជាងនេះទៀត។ នេះបើតាមអ្វីដែលលោកចៅហ្វាយស្រុកអង្គរបូរីរូបនេះផ្តល់ព័ត៌ទៅបណ្តាញព័ត៌មានក្នុងស្រុកមួយចំនួន។…

ខេត្តតាកែវ ៖ លោក រស់ ប៊ុនធឿន ចៅហ្វាយស្រុកអង្គរបូរី ខេត្តតាកែវ ប្រមានប្តឹងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តតាកែវមួយរូបទៅតាមផ្លូវច្បាប់ ប្រសិនបើមន្ត្រីរូបនេះបង្ករឿងជាមួយលោកកាន់តែវែងឆ្ងាយជាងនេះទៀត។ នេះបើតាមអ្វីដែលលោកចៅហ្វាយស្រុកអង្គរបូរីរូបនេះផ្តល់ព័ត៌ទៅបណ្តាញព័ត៌មានក្នុងស្រុកមួយចំនួន។

លោក រស់ ប៊ុនធឿន ចៅហ្វាយស្រុកអង្គបូរី ដែលល្បីល្បាញខាងស្លៀកពាក់សង្ហាជាងគេ ជាប្រុសសង្ហារឧស្សាហ៍ឃើញក្នុងខារ៉ាអូខេ និងក្នុងកម្មវិធីប្រជុំនានានៅសាលាខេត្ត ឥលូវស្រាប់តែចោទមន្ត្រីនៃមន្ទីរព័ត៌មានខេត្តតាកែវម្នាក់ថាធ្វើជាខ្ញុំបម្រើឲ្យអង្គភាពព័ត៌មានឯកជន។

យោងតាមសម្លេងបែកធ្លាយរបស់លោក រស់ ប៊ុនធឿន ដូចជាតឹងចិត្តឆ្អិតទ្រូងជាយូរណាស់មកហើយទើបលោកទ្រាំលែងបានត្រូតែនិយាយ។ លោកនិយាយទៅកាន់មន្ត្រីមន្ទីរព័ត៌មានខេត្តថាយើងជាមន្ត្រីក្របខណ្ឌដូចគ្នាហេតុអ្វីបានជាមកសុំលុយលោកចាក់សាំង​ឲ្យអ្នកកាសែតឯកជនទៅវិញ។

លោកបន្តទៀតថាចឹងមានតែ(មន្ត្រីមន្ទីរព័ត៌មាន)ឯងធ្វើជាខ្ញុំបម្រើរបស់អ្នកកាសែតអង្គភាពឯកជន។

សូមបញ្ជាក់ដែរថា ជាទូទៅអ្នកកាសែតក្នុងខេត្តតាកែវ តែងតែសហកាគ្នាជាមួយក្រុមមន្ត្រីនៃមន្ទីរព័ត៌មានខេត្តតាកែវ ដើម្បីចូលរួមយកព័ត៌តាមកម្មវិធីផ្សេងៗក្នុងខេត្ត។ ក្រោយយកព័ត៌មានរួចអ្នកកាសែតតែងតែជួបចៅហ្វាស្រុកឬអធិការស្រុកក្រែងបានប្រេងសាំងឬបាយទឹកមួយពេលរបស់ម្ចាស់ស្រុកត្រឡប់ទៅផ្ទះវិញ ពេលខ្លះ ចៅហ្វាយស្រុកខ្លះដែលរកលុយបាន ក៏ឲ្យ ខ្លះក៏អត់ទៅ វាជាទឹកចិត្តមនុស្សរៀងៗខ្លូន តែមកចម្លែកអ្វី លោក រស់ ប៊ុនធឿន ចៅស្រុកអង្គរ​បូរីផ្ញើសារជាសម្លេងឆ្កុយម្នាក់ឯងទៅវិញ។

បើយោងតាមប្រភពពីមន្ត្រីសាលាស្រុកអង្គបូរី សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា លោក រស់ ប៊ុនធឿន មិនសូវសប្បាយចិត្តជាមួយនិងអ្នកកាសែតទេមិនថាក្របខណ្ឌ័ ឬឯកជនឡើយព្រោះអ្នកកាសែតចេះតែផ្សាយហែករឿងមិនល្អរបស់លោក សូម្បីតែលោកយកមន្ត្រីប្រុសស្រីទៅច្រៀងខារ៉ាអូខេសោះក៏អ្នកកាសែតផ្សាយលោកឡើងផ្អើលដែរ ។

ឱ! លោកអភិបាលស្រុកដ៏សង្ហា ដ៏មហិមាអើយ…ថ្ងៃណាមួយខ្ញុំនឹងអញ្ជើញលោកចូលខារ៉ាអូខេស្រីស្អាតណាមួយមិនខានឡើយ ។

ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ