ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១​ស​ប្តា​ហ៍ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ក្មេង​ទំនើង​បាន​៦៤​នាក់ ហើយបញ្ជូន​១០​នាក់ ទៅ​តុលាការ

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ រយៈពេល​១​ស​ប្តា​ហ៍ ក្នុង​ដំណាច់ឆ្នាំ​២០២៤ អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ត​សេនីយ៍​ឯក រ័​ត្ន ស្រ៊ា​ង បាន​បន្ត​ចុះ​បង្ក្រាប និង​ទប់ស្កាត់​ក្រុម​ក្មេង​ទំនើង…

រាជធានី​ភ្នំពេញ ៖ រយៈពេល​១​ស​ប្តា​ហ៍ ក្នុង​ដំណាច់ឆ្នាំ​២០២៤ អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ត​សេនីយ៍​ឯក រ័​ត្ន ស្រ៊ា​ង បាន​បន្ត​ចុះ​បង្ក្រាប និង​ទប់ស្កាត់​ក្រុម​ក្មេង​ទំនើង ជា​បន្តបន្ទាប់ ដូច​ភ្លៀងរលឹម ដោយ​ឃាត់ខ្លួន​សរុប​ចំនួន​៦៤​នាក់ ដោយ​បាន​ធ្វើការ​អប់រំ​តាម​វិធានការ​ការ​រដ្ឋបាល ចំនួន​៥៤​នាក់ ពាក់ព័ន្ធ​ការ​ប្រមូលផ្តុំ​គ្នា​កណ្តាល​អា​ធ្រា​ត មិន​ចូល​ផ្ទះ ផឹកស្រា ជក់បារី​អេ​ឡិច​ត្រូ​និ​ច​(​វែ​ប​) នៅ​ទី​សាធារណៈ​យ៉ាង​អនាធិបតេយ្យ និង​បញ្ជូន​ទៅ​តុលាការ ចំនួន​១០​នាក់ ពាក់ព័ន្ធ​នឹង​ជម្លោះ​ដេញ​វាយ និង​កាប់​គ្នា ។

យោង​តាម​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ក្មេង​ទំនើង​ទាំង​១០​នាក់ ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ទៅ​តុលាការ រួម​មាន ៖
១. ឈ្មោះ ជឹ​ម សុ​វ​ណ្ណា​រាជ ភេទ​ប្រុស អាយុ​១៦ មុខរបរ មិន​ពិតប្រាកដ ពាក់ព័ន្ធ​ករណី ប្រើ​ដាវ​គំរាម​កាប់​អ្នក​ដទៃ​។
២ .​ឈ្មោះ ធី សំណាង ហៅ ណា​ង​ស្អុយ អាយុ​២០​ឆ្នាំ មុខរបរ សិស្ស​។
៣. ឈ្មោះ អៀ​ប រតនៈ​ភូ​ល អាយុ ១៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​។
៤. ឈ្មោះ ផ​ល្លី សុ​ជាតិ អាយុ ១៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​។
៤. ឈ្មោះ នី អាប់​ឌុ​ល​អាស៊ី​ក អាយុ ១៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​។
៦. ឈ្មោះ ណេ​ត រតនា អាយុ ២០ ឆ្នាំ មុខរបរ បុគ្គលិក​ហាង​ស្ទី​ម​។
៧. ឈ្មោះ សុវណ្ណ តារា អាយុ ១៦​ឆ្នាំ មុខរបរ សិស្ស ។
៨. ឈ្មោះ គី​ម ហ៊ុយ​ម៉ី​ង អាយុ ១៦​ឆ្នាំ មុខរបរ សិស្ស​។
៩. ឈ្មោះ ជួប សំណាង អាយុ​១៧ ឆ្នាំ មុខរបរ សិស្ស​។
១០. ឈ្មោះ សេង សុខ​វិច្ឆិកា អាយុ ១៦​ឆ្នាំ មុខរបរ សិស្ស ។

កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា ក្មេង​ទំនើង​ខាងលើ​នេះ ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុម​កាហ្វេ​កែង​ចិន (CKJ) ក្រុម​ចាន​ហោះ (JH) និង​ក្រុម​មនុស្ស​តូច​ៗ (MTT) ដោយ​ធ្វើ​សកម្មភាព ដេញ​កាប់ និង​វាយ​គ្នា ក្នុង​ខណ្ឌ​ច្បារ​អំពៅ ដោយឡែក​បក្ខពួក​សេសសល់ ដែល​កំពុង​រត់គេច​ខ្លួន និង​ក្មេង​ទំនើង​ដទៃ​ផ្សេង​ទៀត ដែល​បង្ក​អសន្តិសុខ​ដល់​សង្គម អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជា​បន្ត ដោយ​គ្មាន​ការ​លើកលែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ