ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារជាតិព្រមានឱ្យប្រយ័ត្នលុយដុល្លារក្លែងក្លាយ

2 ថ្ងៃ មុន

សូម​បងប្អូន​កម្ពុជា​ទាំងអស់​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​រឿង​លុយ​ដុល្លារ​ក្លែងក្លាយ​ពីព្រោះ​ធនាគារជាតិ​បាន​ព្រមាន​រួច​ហើយ​ពេល​ថ្មី​ៗ​នេះ ។ រឿង​លុយ​ដុល្លារ​ក្លែងក្លាយ​ដែល​ជា​រឿង​ចាស់ ទំនងជា​អាច​នឹង​កម្រើក​ឡើង​វិញ​ទើប​បានជា​ធនាគារជាតិ​នៃ​កម្ពុជា ដែល​ជា​អាណាព្យាបាល​ស្ថាប័ន​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ នានា​នៅ​ក្នុង​ប្រទេស បាន​ចេញ​សេចក្តីជូនដំណឹង​សង្កត់ធ្ងន់​អំពី​បញ្ហា​នេះ​ឡើងជា​សាធារណៈ កាលពី​ចុងឆ្នាំ​២០២៤ បែប​នេះ…

សូម​បងប្អូន​កម្ពុជា​ទាំងអស់​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​រឿង​លុយ​ដុល្លារ​ក្លែងក្លាយ​ពីព្រោះ​ធនាគារជាតិ​បាន​ព្រមាន​រួច​ហើយ​ពេល​ថ្មី​ៗ​នេះ ។

រឿង​លុយ​ដុល្លារ​ក្លែងក្លាយ​ដែល​ជា​រឿង​ចាស់ ទំនងជា​អាច​នឹង​កម្រើក​ឡើង​វិញ​ទើប​បានជា​ធនាគារជាតិ​នៃ​កម្ពុជា ដែល​ជា​អាណាព្យាបាល​ស្ថាប័ន​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ នានា​នៅ​ក្នុង​ប្រទេស បាន​ចេញ​សេចក្តីជូនដំណឹង​សង្កត់ធ្ងន់​អំពី​បញ្ហា​នេះ​ឡើងជា​សាធារណៈ កាលពី​ចុងឆ្នាំ​២០២៤ បែប​នេះ ។

រូបតំណាង

ធនាគារជាតិ​នៃ​កម្ពុជា​មិន​បាន​បញ្ជាក់​អំពី​មូលហេតុ​ច្បាស់លាស់​អំពី​បញ្ហា​នេះ​ទេ ប៉ុន្តែ​ស្ថាប័ន​នេះ បាន​ចេញ​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៤ ហើយ​ដែល​ត្រូវ​សារព័ត៌មាន​នានា ទទួល​បាន និង​ចេញផ្សាយ​នៅ​ដើមឆ្នាំ​២០២៥ ជា​បន្តបន្ទាប់ ។

តាម​សេចក្តីជូនដំណឹង​ដែល​ចេញ ធនាគារជាតិ​នៃ​កម្ពុជា បាន​បង្ហើប​ឲ្យ​ដឹង​ថា ទន្ទឹម​នឹង​ការ​ចរាចរ​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រដាសប្រាក់​ដុល្លារ អា​មេ​រិ​ក​ក្លែងក្លាយ​ក៏​កំពុង​ត្រូវ​បាន​ចរាចរ​ផង​ដែរ ។ ដូច្នេះ​ក្នុង​គោលបំណង រួមចំណែក​ទប់ស្កាត់​ការ​ចរាចរ​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ក្លែងក្លាយ និង​តាម​សំណើ​របស់​ភ្នាក់ងារ​សម្ងាត់​អា​មេ​រិ​ក ធនាគារជាតិ​នៃ​កម្ពុជា បាន​ស្នើ​ឲ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ដកហូត​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ក្លែងក្លាយ​ពី​អតិថិជន​ដោយ​គ្មាន​សំណង រួច​បញ្ជូន​ទៅ​ភ្នាក់ងារ​សម្ងាត់​អា​មេ​រិ​ក​ជាមួយនឹង​របាយការណ៍ ដើម្បី​ភ្នាក់ងារ​សម្ងាត់​អា​មេ​រិ​ក​ស៊ើបអង្កេត​បន្ត ។

រូបតំណាង

ស្ថាប័ន​អាណាព្យាបាល​ធនាគារ និង​ហិរញ្ញវត្ថុ​កម្ពុជា​នេះ ក៏​បាន​ប្រាប់​អោយ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​រក្សា​ទុក​ព័ត៌មាន​អំពី​អត្តសញ្ញាណ​អតិថិជន​ដែល​ចរាចរ​ក្រដាស ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ក្លែងក្លាយ ហើយ​ផ្តល់​ព័ត៌មាន​ទាំងនេះ​មក​ធនាគារជាតិ​នៃ​កម្ពុជា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ