ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែឈើទាំងនេះ ជួយឱ្យ​ចង្កេះអ្នក​នឹងតូច ក្បាល​ពោះ​នឹង​រាបស្មើ

1 ថ្ងៃ មុន

ក្រៅពីវិធីហាត់ប្រាណ អ្នកក៏អាចប្រើផ្លែឈើដើម្បីស្រកក្បាលពោះដ៏អាក្រក់របស់អ្នកបានដែរ។ តើ មានផ្លែឈើអ្វីខ្លះទៅ? បើក្បាលពោះអ្នកធំដោយសារបញ្ហាទល់លាមក អ្នកអាចបរិភោគចេកមួយថ្ងៃ២ផ្លែបាន និងផឹកទឹកក្តៅអ៊ុនៗ ព្រោះវាអាចជួយអ្នកឱ្យបត់ជើងបាន នោះក្រោយពេលដែលអ្នកគ្មានបញ្ហាទល់លាមកនេះហើយ ក្បាលពោះអ្នកនឹងស្រកដោយឯង។…

ក្រៅពីវិធីហាត់ប្រាណ អ្នកក៏អាចប្រើផ្លែឈើដើម្បីស្រកក្បាលពោះដ៏អាក្រក់របស់អ្នកបានដែរ។ តើ មានផ្លែឈើអ្វីខ្លះទៅ?

បើក្បាលពោះអ្នកធំដោយសារបញ្ហាទល់លាមក អ្នកអាចបរិភោគចេកមួយថ្ងៃ២ផ្លែបាន និងផឹកទឹកក្តៅអ៊ុនៗ ព្រោះវាអាចជួយអ្នកឱ្យបត់ជើងបាន នោះក្រោយពេលដែលអ្នកគ្មានបញ្ហាទល់លាមកនេះហើយ ក្បាលពោះអ្នកនឹងស្រកដោយឯង។

បើក្បាលពោះអ្នកមានទម្រង់មួយកង់ៗ ហើយរឹង អ្នកអាចពិសារផ្លែប៉ោមបាន ព្រោះវាមានសារធាតុម៉្យាងដែលអាចធ្វើឱ្យអ្នកងាយស្រួលរំលាយអាហារ ហើយក្រោយពេលដែលអ្នកបរិភោគរួច អ្នកនឹងមិនសូវមានអារម្មណ៍ឃ្លានឡើយ។អ្នកអាចពិសារវានៅពេលព្រឹកមុនពេលបាយ ហើយមិនត្រូវបរិភោគអាហារដែលខ្លាញ់ច្រើនពេកទេ។

ជួលកាលអ្នកដុះក្បាលពោះដោយសារតែជាតិពុលក្នុងខ្លួនអ្នកមិនបានបញ្ចេញមកក្រៅឱ្យអស់ ដូចនេះអ្នកអាចផឹកទឹកក្រូចឆ្មារដើម្បីឱ្យវាបញ្ចេញមកក្រៅឱ្យអស់បាន ព្រោះនៅក្នុងក្រូចឆ្មារមានជាតិជូរ ជាហេតុដែលអាចជម្រះក្រពះអ្នកឱ្យស្អាត នោះក្បាលពោះអ្នកនឹងស្រកឯង ក្រោយពេលបញ្ចេញអស់។

អ្នកអាចពិសារBlueberry និង Blackberryឱ្យបានច្រើន ព្រោះវានឹងធ្វើឱ្យអ្នកបាត់នូវក្បាលពោះដ៏អាក្រក់នេះបានដោយមិនដឹងខ្លួន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ