ខេត្តតាកែវ៖ លោករស់ ប៊ុនធឿនចៅហ្វាយស្រុកអង្គបុរីល្បីល្បាញខាងស្លៀកពាក់សង្ហាជាងគេក្នុងកម្មវិធីប្រជុំនានានៅសាលាខេត្តឥឡូវស្រាប់តែចោទមន្ត្រីនៃមន្ទីព័ត៍មានខេត្តតាកែវម្នាក់ថាធ្វើជាខ្ញុំបម្រើអោយអង្គភាពព័ត៍មានឯកជន។
យោងតាមសម្លេងបែកធ្លាយរបស់លោករស់ ប៊ុនធឿន ដូចជាតឹងចិត្តឆ្អិតទ្រូងជាយូរណាស់មកហើយតែពេលនេះលោកទ្រាំលែងបានត្រូតែនិយាយ។
លោករស់ប៊ុនធឿននិយាយថាអោយមន្ត្រីមន្ទីរព័ត៍មានខេត្តថា យើងជាមន្ត្រីក្របខណ្ឌដូចគ្នាហេតុអីបានជាមកសុំលុយលោកអោយអ្នកកាសែតឯកជនទៅវិញ ។ លោកបន្តទៀតថាចឹងមានតែ(មន្ត្រីមន្ទីរព័ត៍មាន)ឯងធ្វើជាខ្ញុំបម្រើរបស់អ្នកកាសែតអង្គភាពឯកជនមែនទេ។
ជាទូទៅអ្នកកាសែតក្នុងខេត្តតាកែវតែងតែសហកាគ្នាជាមួយក្រុមមន្ត្រីនៃមន្ទីព័ត៍មានខេត្តតាកែវដើម្បីចូលរួមយកព័ត៍តាមកម្មវិធីផ្សេងៗក្នុងខេត្តក្រោយយកព័ត៍មានរួចអ្នកកាសែតតែងតែជួបចៅហ្វាស្រុកឬអធិការស្រុកក្រែងបានប្រេងសាំងឬបាយទឹកត្រឡប់ទៅផ្ទះវិញ ពេលខ្លះចៅហ្វាយស្រុកខ្លះក៍អត់ វាជាទឹកចិត្តមនុស្សរៀងៗខ្លូនតែមកចម្លែកតែលោករស់ប៊ុនធឿនចៅហ្វាយស្រុកអង្គបុរីផ្ញើសារជាសម្លេងឆ្កុយម្នាក់ឯងទៅវិញ ។
បើយោងតាមប្រភពពីមន្ត្រីសាលាស្រុកអង្គបុរីសុំមិនបញ្ចេញឈ្មោះបានអោយដឹងថាលោករស់ប៊ុនធឿន មិនសូវសប្បាយចិត្តជាមួយនិងអ្នកកាសែតទេមិនថាក្របខណ្ឌ័ឬឯកជនឡើយព្រោះអ្នកកាសែតចេះតែផ្សាយហែករឿងមិនល្អរបស់លោកសូម្បីតែលោកយកមន្ត្រីប្រុសស្រីទៅច្រៀងខារ៉ាអូខេសោះក៍អ្នកកាសែតផ្សាយលោកឡើងផ្អើល ។
លោកអភិបាលស្រុកដ៏សង្ហាអើយ…ហេតុអីក៏រើសអើងជាមួយអ្នក«ក្រសែត» ម៉្លេះ? ហេ! ហេ! ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ