បន្ទាយមានជ័យ ៖ យុវជនម្នាក់ទំនងបែកថ្នាំដើរអុកឡុកអ្នកភូមិ ដោយវ៉ៃ និងយកដុំថ្មដើរគ.ប់គេឯង តែវ៉ៃប៉ះជើងខ្លាំង ក៏ចាប់ចងដៃជើង ប្រគល់អោយប៉ូលិសប៉ុស្តិ៍ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ នៅចំណុចហាងប្រជាប្រិយ៍ ស្ថិតភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
ប្រជាពលរដ្ឋបានប្រាប់ថា មានយុវជម្នាក់ ពាក់អាវយឺតដៃវែងប៉ាត់រងារ ខោជើងវែង ពណ៌ក្រម៉ៅ អាយុប្រមាណជាង២០ឆ្នាំ បានដើរតាមផ្លូវដើររើសដុំថ្មគ.ប់ និងវ៉ៃគេឯង ហើយស្ទុះទៅវ៉ៃកម្មករលក់ទឹកកក បានវ៉ៃតបវិញ ហើយជួយគ្នាចាប់ចងដៃ ចងជើងទុកបាន រួចហៅកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់អូរជ្រៅមកយក ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា ៖ យុវជនដែលដើរវ៉ៃ និងយកដុំថ្មគ.ប់គេឯង ទំនងបែកថ្នាំដែលប្រើប្រាស់គ្រឿងញៀ.នលើសកំណត់ ទើបវង្វេងស្មារតីដើរអុកអ្នកភូមិ តែពេលវ៉ៃប៉ះជើងខ្លាំងដែរ ត្រូវចាប់ចងដៃ ចងជើង ទុកប្រគល់អោយសមត្ថកិច្ច ។
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរជ្រៅបានប្រាប់ថា ៖ ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋ មានយុវជនម្នាក់ដើរអុកឡុក អ្នកស្រុកដើររកវ៉ៃ និងយកដុំថ្មគ.ប់គេឯង កម្លាំងនគរបាលបានចុះទៅដល់ អ្នកស្រុកចាប់បាន ចងដៃ ចងជើង នាំយកមកប៉ុស្តិ៍នគរបាល តែមិនបានដឹងថា យុវជននេះកើតអ្វីពិតប្រាកដទើបដើរអុកឡុកអ្នកភូមិ ក៏យកទៅសាកសួរ និងពិនិត្យមើល តើមានប្រើប្រាស់សារធាតុញៀនអត់ ៕
ចែករំលែកព័តមាននេះ