ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដីកាកោះ​ឱ្យលោក រ៉ុ​ង ឈុ​ន ចូលរួម​សវនាការ​លើ​សំណុំរឿង​ពី​បទ​.​មិន​រាងចាល​ក្នុង​បទ​ម​ជ្ឈឹ​ម ​

2 ថ្ងៃ មុន
  • ភ្នំពេញ

រា​ជ​ធានី​ភ្នំពេញ ៖ លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង​នៃ​អយ្យ​ការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២​០២៤ កន្លង​ទៅ​នេះ…

រា​ជ​ធានី​ភ្នំពេញ ៖ លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង​នៃ​អយ្យ​ការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២​០២៤ កន្លង​ទៅ​នេះ បាន​ចេញ​ដី​កកោះ​បង្គាប់​ឱ្យ​លោក រ៉ុ​ង ឈុ​ន ទី​ប្រឹក្សា​​គណបក្ស​កម្លាំង​ជាតិ ចូលរួម​សវនាការ​ជា​បន្ទាន់ នៅ​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២៥ ខាង​មុខ​នេះ ដើម្បី​ដំណើរការ​លើ​សំណុំ​រឿង​មិន​រាងចាល​ក្នុង​បទមជ្ឈិម បន្ទាប់​ពី​ការ​ផ្តន្ទាទោស​បទមជ្ឈិម លើ​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា ក្នុង​អំឡុង​ឆ្នាំ​២០២៤ ។

យោង​តាម​ដីការ​កោះហៅ​នោះ បន្ទាប់​ពី​ព្រះរាជអាជ្ញា​រង​នៃ​អយ្យ​ការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ពិនិត្យ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៥៥៧៨៣ ចុះ​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៤ ដែល​មាន​ជនជាប់ចោទ​ឈ្មោះ រ៉ុ​ង ឈុ​ន ជាប់ចោទ​ពី​បទ​ «​ការ​មិន​រាងចាល​ក្នុង​បទមជ្ឈិម​» បន្ទាប់​ពី​ការ​ផ្តន្ទាទោស​បទមជ្ឈិម​លើ​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ២០២៤ តាម​បទល្មើស​ដែល​មាន​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​មាត្រា​៨៨ មាត្រា​៤៩៤ និង​មាត្រា​៤៩៥​នៃ​ក្រមព្រហ្មទណ្ឌ ។

ដីកា​បាន​បង្គាប់​ឱ្យ​លោក រ៉ុ​ង ឈុ​ន ជនជាតិ​ខ្មែរ ចូលខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែ​មក រា ឆ្នាំ​២០២៥ វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក នៅ​សាល​សវនាការ​ទី​១ ជាន់​ផ្ទាល់​ដី ជា​កំហិត ដើម្បី​ចូលរួម​សវនាការ ។ ដីកា​ដដែល ក៏​បាន​បញ្ជាក់​ថា សមាសភាព​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ គឺ​មាន​លោក លិ សុខា ចៅក្រម​ជំនុំជម្រះ និង​លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង តំណាង​អយ្យការ និង​លោក​រឿង ម៉េ​ង​ហួ​ន ក្រឡាបញ្ជី​សវ​នា ការ ។ នៅ​ក្នុង​ដីកា​កោះហៅ​បាន​បញ្ជាក់​បន្ថែម​ថា សិទ្ធិ​របស់​លោ​ក រ៉ុ​ង ឈុ​ន មាន​ដូច​ជា ៖

.​សិទ្ធិ​ទទួល​ដឹង​ឮ​ពី​លិខិត​ចោទប្រកាន់​ទោស និង​ដីកាកោះ​ឱ្យ​ចូលរួម​សវនាកា
.​សិទ្ធិ​បង្ហាញ​ភស្តុ​តាង សំអាង​សាក្សី និង​ធ្វើ​សំណូមពរ​ផ្សេង ៗ
.​សិទ្ធិ​ប្តឹង​បដិសេធ​ចៅក្រម​ជំនុំជម្រះ
.​សិទ្ធិ​ការពារ​ខ្លួន​ដោយ​ខ្លួនឯង ឬ​ពឹង​មេធាវី​ឱ្យ​ជួយ​ការពារ
និង​សិទ្ធិ​និយាយ​សម្តី​ចុង​ក្រោយបង្អស់ ។

សូម​រម្លឹក​ថា កាលពី​ខែសីហា ឆ្នាំ​២០២១ លោក រ៉ុ​ង ឈុ​ន ធ្លាប់​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២ ឆ្នាំ និង​បង្គាប់​ឲ្យ​សងជំងឺចិត្ត​រួម​គ្នា​ចំនួន​៤០០ លាន​រៀល ទៅ​កាន់​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ។ ប៉ុន្តែ​ដោយសារ​បុគ្គល រ៉ុ​ង ឈុ​ន នៅ​ប្រព្រឹត្ត​បទល្មើស​ដដែល​ជា​ដដែល ទើបត្រូវ​ជាប់ចោទ​បទ​.​មិន​រាងចាល​ក្នុង​បទ​ម​ជ្ឍឹ​ម នោះ​ថែម​ទៀត ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ