ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីមួយចំនួនជួបរឿងខកចិត្តជុំវិញគម្រោងបោះឆ្នោតជាកញ្ចប់បន្តតំណែងមន្ត្រីសំខាន់ៗរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​គ្រោង​​រៀបចំ​ធ្វើ​មហា​សន្និត​បញ្ចប់​អាណត្តិ​ចាស់​និង​​បន្ត​អាណត្តិ​ថ្មី​របស់ខ្លួនឡើង​វិញ​នៅ​ចុង​ខែមករា​ ឆ្នាំ​២០២៥​ ខាង​មុខ ។ ​បើ​តាម​ប្រភព​ព័ត៌មាន​ច្បាស់ការ​ណ៍មួយ​បានឱ្យ​ដឹង​ថា​ ​ការ​បោះ​ឆ្នោត​ជ្រើសតាំងសមាជិកគណៈកម្មការប្រតិបត្តិសហព័ន្ធត្រូវ​​ធ្វើ​ឡើងជា​កញ្ចប់ ដើម្បី​រក្សា​តួនាទីមន្ត្រី​សំខាន់​ៗ​នៅ​ក្នុងជួរ​គណៈ​កម្ម​ប្រតិបត្តិ​មួយ​ចំនួន​ធំ​ដែល​ធ្វើ​ឱ្យ​មន្ត្រី​ដែល​មានរឿងល្អក់កករឬជំទាស់ជាមួយ​លោក​អគ្គលេខាធិការ​​សហព័ន្ធ ហេង…

រាជធានីភ្នំពេញ ៖ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​គ្រោង​​រៀបចំ​ធ្វើ​មហា​សន្និត​បញ្ចប់​អាណត្តិ​
ចាស់​និង​​បន្ត​អាណត្តិ​ថ្មី​របស់ខ្លួនឡើង​វិញ​នៅ​ចុង​ខែមករា​ ឆ្នាំ​២០២៥​ ខាង​មុខ ។ ​បើ​តាម​ប្រភព​ព័ត៌មាន​ច្បាស់ការ​ណ៍មួយ​បានឱ្យ​ដឹង​ថា​ ​ការ​បោះ​ឆ្នោត​ជ្រើសតាំងសមាជិកគណៈកម្មការ
ប្រតិបត្តិសហព័ន្ធត្រូវ​​ធ្វើ​ឡើងជា​កញ្ចប់ ដើម្បី​រក្សា​តួនាទីមន្ត្រី​សំខាន់​ៗ​នៅ​ក្នុងជួរ​គណៈ​កម្ម​ប្រតិបត្តិ​មួយ​ចំនួន​ធំ​ដែល​ធ្វើ​ឱ្យ​មន្ត្រី​ដែល​មានរឿងល្អក់កករឬជំទាស់ជាមួយ​លោក​អគ្គលេខា
ធិការ​​សហព័ន្ធ ហេង សុខ​ឃ​ន​ ជួប​នូវ​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​។

លោក​ឧត្តមសេនីយ៍ទោ​ខូ​វ ឆាយ​ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មហាសន្និបាត​បញ្ចប់​អាណត្តិ​ និង​បន្ត​អាណត្តិ​ថ្មី​ឆ្នាំ​២០២៥​ខាង​មុខ​ អាច​នឹង​ធ្វើការ​បោះ​ឆ្នោត​ជា​កញ្ចប់ ។

លោកថា ការ​ធ្វើ​បែប​នេះដោយសារសហព័ន្ធ​ចង់​រក្សា​មន្ត្រី​សំខាន់​ៗ​មួយ​ចំនួន​នៅ​ក្នុង​ជួរ​គណៈ​កម្មការ​ប្រតិបត្តិ​ឱ្យ​នៅ​ដដែល ប៉ុន្តែ​បែ​រជា​ធ្វើ​ឱ្យ​មន្ត្រី​ចាស់​ៗ​មួយ​ចំនួន​ដែល​មិន​ពេញចិត្ត​ចំពោះ​លោក​​ហេង សុខ​ឃ​ន​ ដែលកំពុង​ក្ដោប​ក្ដាប់​មុខ​តំណែង​២​នៅ​ក្នុង​ដៃ​ម្នាក់ឯង​ជួប​នូវ​រឿង​ខកចិត្ត​យ៉ាង​ខ្លាំង​ ។ ជា​ពិសេស​មុខ​តំណែង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​នា​ពេប​ច្ចុ​ប្បន្ន​ ខណៈ​រូប​លោកហេង សុខឃន ​មាន​តួនាទី​ជា​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់ឃី​កប៊ុ​ក​ស៊ី​ង​រួច​ទៅ​ហើយ​។

តាមប្រភពព័ត៌មាន លោក​ហេង សុខ​ឃ​ន​ បាន​ឡើង​កាន់​តំណែង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​តាំងពី​អាណត្តិ​លោក​ឧត្តមសេនីយ៍​តែម ម៉ឺន​ មក​ម៉្លេះ​ ប៉ុន្តែ​ចាប់តាំងពី​រូប​លោក​មាន​តួនាទី​នៅ​ក្នុង​សហព័ន្ធ​ពេលណា​មក​បាន​ធ្វើ​ឱ្យ​មន្ត្រី​ចាស់​ៗ​នៅ​ក្នុង​សហព័ន្ធ​មានការ​មិន​ពេញចិត្ត​យ៉ាង​ខ្លាំង​ ។ ​ពួក​គាត់​បាន​ចោទ​ប្រកាន់​ថា​ លោក​ហេង សុខឃន​ ច្រើន​តែ​ជ្រៀត​ជ្រែក​ការងារ​ផ្ទៃក្នុង​របស់​សហព័ន្ធ​ក៏​ដូច​ជា​គិត​ពី​ប្រយោជន៍​ផ្ទាន់​ខ្លួន​ច្រើន​ជាង​ប្រយោជន៍រួម ។​ ពួក​គាត់​ម្នាក់​ៗ​ចង់ឱ្យ​ប្រធាន​សហព័ន្ធ​អាណត្តិ​ចាស់​ ធ្វើការ​ផ្លាស់​ប្ដូ​ររូប​លោក​ចេញ ដើម្បី​ដាក់​អ្នក​ថ្មី​ជំនួស​វិញ​ ។ ពួកគាត់ថា តាំងពី​លោក​ហេង សុខ​ឃ​ន​ ឡើង​កាន់​តំណែង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ លោក​គ្រប់គ្រង​តាំងពី​លុយកាក់​នៅ​ក្នុង​សហព័ន្ធ​ឡើង​ទៅ និងមានការ​និយម​បក្សពួកទៀតផង។

សម្រាប់​អាណត្តិ​ថ្មី​នេះ​ លោក​ឧត្តមសេនីយ៍​ទោខូ​វ ឆាយ​ ធ្លាប់​បាន​លើក​ឡើង​រួច​ហើយ​ថា​ លោក​
នឹង​មិន​អត់ឱនជាដាច់ខាតចំពោះក្រុម​ធ្វើការ​និយម​បក្សពួក ប្រព្រឹត្តអំពើ​ពុក​លួ​យ​ជះ​ឥទ្ធិពល​
អាក្រក់​ដល់​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ និងរាំងស្ទះ​ដល់​ភាព​រីក​ចម្រើនរបស់​វិស័យ​កីឡាប្រដាល់​
គុន​ខ្មែរ ​។ លោកថា ដល់​ពេលវេលា​ត្រូវ​វះកាត់​សាច់​ស្អុយ​ចេញ​ហើយ ​ព្រោះថា​រាជរដ្ឋាភិបាល​បាន​និង​កំពុង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ចំពោះបញ្ហាដូចរៀបរាប់ខាងលើ ។​

ទោះបីយ៉ាងណា ពាក់​ព័ន​្ធទៅ​នឹង​ការ​រិះគន់​របស់​មន្ត្រី​មួយ​ចំនួន​ទៅលើលោក​ហេង សុខ​ឃ​ន
​លោក​ឧត្តមសេនីយ​៍ទោខូ​វ ឆាយ ​បាន​បង្វែ​រទៅជា​រឿង​អា​ចាម​អារ៉ា​ម​ទៅ​វិញ​ ដោយលោក​ថា​
មិន​ទាន់​ស៊ើប​ដឹង​ការ​ពិតនៅឡើយ។ លោក​ថា ​រឿង​ផ្ទៃក្នុង​សហព័ន្ធ​គ្មាន​អ្នក​ណា​ដឹង​ជា​ងមន្ត្រី​​នៅ​ក្នុង​សហព័ន្ធ​នោះ​ទេ ច​ង្កៀ​ង​ផ្ទះ​អ្នក​ណា​ភ្លឺ​ផ្ទះ​អ្នក​នោះ​ ។​ លោក​ថា ​ការ​តែងតាំង​លោក​ហេង សុខ​ឃ​ន​ ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ជា​បន្ត​ទៀត​នោះ​ នៅ​មិន​ទាន់​ច្បាស់​១០០​ភាគរយ​នោះ​ទេ​ គឺ​សម្រេច​ទៅ​លើ​ការ​ប្រជុំ​ផ្ទៃក្នុង​សិន ប៉ុន្តែ​វា​មាន​តម្រុយពី​៦០​ទៅ​៧០​ភាគរយ​ទៅ​ហើយ​សម្រាប់​តំណែង​មួយ​នេះ​។

លោក​ឧត្តមសេនីយ៍ទោ​ខូ​វ ឆាយ​ បានឱ្យ​ដឹង​ទៀត​ថា​ តាម​ពិត​លោក​ហេង សុខ​ឃ​ន​ មាន​តួនាទី​ជា​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​ឃី​ក​ប៊ុ​កស៊ី​ង ​រួច​ហើយ​ ប៉ុន្តែ​សហព័ន្ធ​មួយ​នេះ​ក៏​ជា​បុត្រ​សម្ព័ន្ធ​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ដែរ។​ កីឡាករ​ទាំងអស់​អាច​ផ្លាស់​ប្ដូ​រគ្នា​ប្រកួត​ទៅ​វិញ​ទៅ​មក​បាន ម្យ៉ាងវិញទៀត​ សហព័ន្ធ​មួយ​នេះនៅ​ថ្មីថ្មោង​មិន​ទាន់​ឈរជើង​រឹង​មាំ​នៅឡើយ ។ ដូច្នេះការជួយ​ជ្រោមជ្រែង​ពី​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​មិន​មាន​អ្វី​ខុសឆ្គង​នោះ​ឡើយ​ ។​​ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ​ យើង​គួ​រតែ​រួម​គ្នា​ធ្វើ​ការងារ​បណ្ដុះបណ្ដាល​ធនធាន​កីឡា​ឱ្យ​បាន​ច្រើន តម្រូវ​ទីផ្សារ​កីឡា​ឱ្យ​បាន​គ្រប់គ្រាន់ ​ដោយសារបច្ចុប្បន្ន​យើង​ខ្វះខាត​កីឡាករ​ច្រើន​ណាស់ ព្រោះថា​ក្រៅពី​ការ​ប្រកួត​នៅ​លើ​សង្វៀន​តាម​កញ្ចក់​ទូរទស្សន៍​ នៅ​មាន​សង្វៀន​តាម​ខេត្ត​ជា​ច្រើន​ទៀត​ដែល​កំពុង​ត្រូវការ​។

លោក ​ទុ​យ ប៊ុ​ន​ហឿ​ន​ មន្ត្រី​នាយកដ្ឋាន​កីឡា នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​លើក​ឡើង​​ថា​ ចំពោះ​មនុស្ស​ម្នាក់​ដែល​កាន់​មុខ​តំណែង​ពីរ​ផ្សេង​គ្នា​មិន​ទាន់​មាន​គោលការណ៍​ឬច្បាប់​ណាមួយ​ចែង​មិន​ឱ្យធ្វើ​នោះ​ទេ គឺ​វា​អាស្រ័យ​ទៅ​លើ​បុគ្គល​រូប​នោះ​មាន​ពេលវេលា​គ្រប់គ្រាន់​ស​ម្រាប់​បំពេញការងារ​ទាំងនោះ​ឬ​អត់​ ។​ ម្យ៉ាងវិញទៀត​ វា​អាស្រ័យ​ទៅ​លើ​ផ្ទៃក្នុង​របស់​សាមី​ស្ថាប័ន​សហព័ន្ធ​ទាំងនោះ​ពេញចិត្ត​ឬ​អត់​ប៉ុណ្ណោះ ។​

​សហព័ន្ធ​កីឡា​នីមួយ​ៗ​ប្រៀប​បាន​ទៅ​នឹង​អង្គការ​សង្គម​មួយប៉ុណ្ណោះ ខាង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ក៏​ដូច​ជា​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក ឬ​ក៏​អាជ្ញាធរ​កីឡា​ដទៃ​ទៀត​ មិន​មាន​សិទ្ធិលូកដៃ​ចូលក្នុង​រឿង​សហព័ន្ធ​នីមួយ​ៗ​បាន​ឡើយ​ ។​ ឧ​ទា​ហរណ៍​ ពេល​ណា​សហព័ន្ធ​មួយ​ធ្វើ​មហាសន្និបាត​ឬ​ប្រជុំ​បូក​សរុប​ការ​ងារអ្វីមួយ​ស្ថា​ប័​នទាំងនោះ​មាន​សិទ្ធ​ិត្រឹមតែ​ជា​អ្នកសង្កេតកា​រណ៍​ប៉ុណ្ណោះ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ