ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាកសិករជិត១០០នាក់ តវ៉ាសុំបើកទ្វារទឹកសំណង់ពោធិ៍២ដើម

2 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ប្រជា​កសិករ​ជិត​១០០​នាក់ បាន​នាំ​គ្នា​តវ៉ា​សុំ​បើកទ្វារ​ទឹក​សំណង់​ពោធិ៍​២​ដើម ដើម្បី​បូមទឹក​ដាក់​ស្រូវប្រាំង​លើក​ទី​២​របស់​ពួក​គាត់ ដែល​កំពុង​ខ្វះ​ទឹក​ចំនួន​៥០០​ហិ​កតា ។ ការ​តវ៉ា​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១ ខែមករា…

ខេត្តបន្ទាយមានជ័យ ៖ ប្រជា​កសិករ​ជិត​១០០​នាក់ បាន​នាំ​គ្នា​តវ៉ា​សុំ​បើកទ្វារ​ទឹក​សំណង់​ពោធិ៍​២​ដើម ដើម្បី​បូមទឹក​ដាក់​ស្រូវប្រាំង​លើក​ទី​២​របស់​ពួក​គាត់ ដែល​កំពុង​ខ្វះ​ទឹក​ចំនួន​៥០០​ហិ​កតា ។ ការ​តវ៉ា​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៥​កន្លង​ទៅ នៅ​ភូមិ​ពោធិ៍​២​ដើម ឃុំ​រហាត់ទឹក ស្រុក​មង្គលបុរី ។

ប្រជា​កសិករ​ជិត​១០០​នាក់ បាន​នាំ​គ្នា​មក​តវ៉ានៅ​សំណង់​ពោធិ៍​២​ដើម ខណៈ​អាជ្ញាធរ​និង​មន្ទីរ​ជំនាញ​មិន​ព្រម​បើកទ្វារ​ទឹក​ឱ្យ​ពួក​គាត់​បូមទឹក​ដាក់​ស្រូវប្រាំង​លើក​ទី​២ ដែល​មាន​ប្រមាណ​៥០០​ហិ​កតា​កំពុង​ខ្វះ​ទឹក ហើយ​បើ​គ្មាន​ទឹក​ដាក់​ទេ អាច​ប្រឈម​នឹង​ការ​ខូច​មិន​អាច​ទទួលផល​បាន​ឡើយ ។ស្រូវប្រាំង​ប្រមាណ​៥០០​ហិ​កតា​នេះ ជា​ប្រភេទ​ស្រូវ​អី​ុ​អ៊ែ​រ​៥៤ និង​ស្រូវ​សែន​ក្រអូប ទើប​ធ្វើ​បាន​រយៈពេល​ជាង​១​ខែ ហើយ​នៅ​ប្រមាណ​ជាង​២​ខែ​ទៀត​ទើបបាន​ទទួលផល លុះ​ពេល​នេះ​ខ្វះ​ទឹក​ដាក់ ហើយ​បើ​អាច​ដាក់​ទឹកបាន​១​ដងទៅ​២​ដង​គឺ​អាច​សង្ឃឹម​ទទួល​បាន​ផល ។

ក្រោយ​ពី​ប្រជា​កសិករ​ធ្វើការ​តវ៉ា អាជ្ញាធរ និង​មន្ទីរ​ជំនាញ​បាន​សម្រេចចិត្ត​ឱ្យ​បើកទឹក​រយៈ
ពេល​២​ថ្ងៃ ទើប​អាច​បូម​ចេញពី​ស្ទឹង​រហាត់ទឹក​ដាក់​តាម​ប្រឡាយ​និង​បូម​ដាក់​ស្រែ​បាន តែ​ប្រ
ជា​កសិករ​ស្នើ​សុំ​បើកទឹក​រយៈ​ពី​៧​ទៅ​១០​ថ្ងៃ​ទើប​គ្រប់គ្រាន់ ។

លោក ហោ សំណាង មេឃុំ​រហាត់ទឹក និយាយ​ថា ប្រជា​កសិករ​ជាង​៥០​នាក់​ដែល​ធ្វើ​ស្រូវប្រាំង​លើក​ទី​២​នៅ​ផ្នែក​ខាងលិច​ស្ទឹង​ជិត​២០០ហិ​កតា​នៅ​ឃុំ​រហាត់ទឹក ស្រុក​មង្គលបុរី បាន​មក​សុំ​បើកទឹក​បូម​បញ្ចូល​ស្រូវប្រាំង​លើក​ទី​២ ដែល​កំពុង​ប្រឈម​នឹង​ការ​ខ្វះ​ទឹក ។ ពួក​គាត់​សុំ​២​ថ្ងៃ​មក​ហើយ តែ​អាជ្ញាធរ​គ្មាន​សិទ្ធិ​សម្រេច​បើកទឹក​ឱ្យ ទើប​ប្រជា​កសិករ​នាំ​គ្នា​តវ៉ា​នៅ​សំណង់​ពោធិ៍​២​ដើម​សុំ​ឱ្យ​បើកទឹក ។

ចំណែក មន្ទីរ​ជំនាញ​សម្រេច​ឱ្យ​ប្រជា​កសិករ​បូមទឹក​ពី​ផ្នែក​ខាងក្រោម ដែល​ស្តុក​សម្រាប់​ប្រើ
ប្រាស់ ដោយ​បើកទ្វារ​តូច​សំណង់​ពោធិ៍​២​ដើម បើក​ទម្លាក់​ទឹក​មក សម្រាប់​ប្រជា​កសិករ​បូម​ដាក់​ស្រូវប្រាំង ទើប​ប្រជា​កសិករ​ស្ងប់​អារម្មណ៍​ឈប់​តវ៉ា ។

មុន​នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានថ្លែង​ថា ឯកឧត្តម​មិន​បាន​ហាមឃាត់​ប្រជាក​សិ
ករ​ធ្វើ​ស្រូវប្រាំង​លើក​ទី​២​នោះ​ទេ តែ​ធ្វើ​យ៉ាងណា​កុំឱ្យ​ខ្វះ​ទឹក​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់ ។ ឯក
ឧត្តម​អភិបាលខេត្ត បាន​ថ្លែង​បែប​នេះ នៅ​ក្នុង​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៥ កាលពី​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២៤ នៅ​សាល​ប្រជុំ​សាលាខេត្ត ។

ក្នុង​ឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត មានប្រសាសន៍​លើក​ឡើង​ថា ប្រជា​កសិករ​ដែល​បង្ក
បង្កើន​ផល​ស្រូវប្រាំង​លើក​ទី​២ អាជ្ញាធរ​ស្រុក​-​ក្រុង ឃុំ​-​សង្កាត់ និង​មន្ទីរ​ជំនាញ គួរតែ​ពិនិត្យ​ពិចារណា​មើល​ឱ្យ​ច្បាស់ ព្រោះ​កន្លង​មក នៅ​ពេលដែល​ប្រជា​កសិករ​សម្រុក​ធ្វើ​ស្រូវប្រាំង​លើក​ទី​២ មាន​តំបន់​ខ្លះ​ប្រឈម​នឹង​ការ​ខ្វះ​ទឹក​ប្រើប្រាស់ ។យើង​មិន​បាន​ហាមឃាត់​មិន​ឱ្យធ្វើ​ស្រូវប្រាំង​លើក
ទី​២​ច្រើន​នោះ​ទេ តែ​ត្រូវ​សិក្សា​មើល​ពី​ទំហំ​ការពារទុកជា​មុន កុំឱ្យ​ខ្វះ​ទឹក​ប្រើប្រាស់ ។

ឯកឧត្តម​បញ្ជាក់​ថា នៅ​ពេល​ដែល​ប្រជា​ពលរដ្ឋ​ខ្វះ​ទឹក​ប្រើប្រាស់​នៅ​តាម​តំបន់ ស្រុក ក្រុង មួយ​ចំនួន​ក្នុង​ខេត្តបន្ទាយមានជ័យ រយៈពេល​កន្លងមក​អាជ្ញាធរ​ខេត្ត និង​ស្រុក ក្រុង កម្លាំង​ទាំង​៣​ស្ថាប័ន បាន​ដឹក​ទឹក​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ខ្វះទឹក​ប្រើប្រាស់ ហើយ​ស្រូវប្រាំង​មួយ​ចំនួន​សុំ​ឱ្យ
អាជ្ញាធរ​ដោះស្រាយ​ទឹក​ជូន ។ នេះ​ហើយ​ជា​បទពិសោធ​មួយ​ចំនួន​ដែល​អាជ្ញាធរ និង​មន្ទីរ​ជំនាញ​ត្រូវ​ចុះ​សិក្សា​ពិនិត្យ និង​ណែនាំ​ប្រជា​កសិករ​ដែលធ្វើ​ស្រូវប្រាំង​លើក​ទី​២ ខណៈ​ប្រឈម​នឹង​ការ​ខ្វះ​ទឹក​ប្រើប្រាស់ ។

គួរ​រំឭក​ថា នៅ​ខេត្តបន្ទាយមានជ័យ ក្នុង​ឆ្នាំ​២០២៤ យោង​តាម​របាយការណ៍​របស់​មន្ទីរកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ប្រជាកសិករ​ដែល​បង្កបង្កើន​ផល​ស្រូវ​មិន​ប្រកាន់​រដូវ ឬ​ស្រូវប្រាំង​លើក​ទី​២​នេះ មាន​ផ្ទៃដី​ជាង​៦​ម៉ឺន​ហិ​កតា មិន​ទាន់​បាន​ប្រមូល​ផល ក្នុង​នោះ​មាន​ស្រូវ​សែន​ក្រអូប​អាយុ​៤​ខែ និង​ស្រូវ​អី​ុ​អ៊ែ​រ​៥៤-៥១ អាយុ​៣​ខែ​កន្លះ ដែល​នឹង​ទទួលផល​ជា​បណ្តើរ​ៗ​នៅ​ខែមករា ឆ្នាំ​២០២៥​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ