ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃទី១ចូលឆ្នាំសកល ផ្ទះអ្នកភូមិ៦ខ្នងក្លាយជាចំណីព្រះអគ្គី

2 ថ្ងៃ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ លំនៅ​ឋាន​ប្រជាពលរដ្ឋ​ចំនួន​៦​ខ្នង ត្រូវ​បាន​ព្រះ​អគ្គី​ឆេះ​រាលដាល​ឆ្លង​គ្នា​ពី​១​ទៅ​១​អស់ទាំង​កណ្ដាលថ្ងៃត្រង់​ក្ដៅហែង ចំ​ថ្ងៃ​ទី​១ មក​រា ចូល​ឆ្នាំ​សកល សល់​តែ​កាំជណ្តើរ ថ្ម និង​សសរ​បេតុង…

ខេត្តកណ្ដាល ៖ លំនៅ​ឋាន​ប្រជាពលរដ្ឋ​ចំនួន​៦​ខ្នង ត្រូវ​បាន​ព្រះ​អគ្គី​ឆេះ​រាលដាល​ឆ្លង​គ្នា​ពី​១​ទៅ​១​អស់ទាំង​កណ្ដាលថ្ងៃត្រង់​ក្ដៅហែង ចំ​ថ្ងៃ​ទី​១ មក​រា ចូល​ឆ្នាំ​សកល សល់​តែ​កាំជណ្តើរ ថ្ម និង​សសរ​បេតុង ។ មូលហេតុ​ដែល​បង្ក​ឱ្យ​មាន​អគ្គិភ័យ​នេះ ត្រូវ​បាន​គេ​និយាយ​ថា ដោយសារ​ការ​ទុ​ស្សេ​ចរន្តអគ្គិសនី ។

ព្រះ​អគ្គិភ័យ​នេះ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​ទាំង​ភូមិ អាជ្ញាធរ សមត្ថកិច្ច អាវុធហត្ថ នគរបាល​បញ្ជូន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​ទៅ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២៥ នៅ​តាម​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​វត្ត​ថ្មី ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្តាល ។

តាម​ប្រភព​បានឱ្យ​ដឹង​ថា ផ្ទះ​ទាំង​៦​ខ្នង​សុទ្ធតែ​សង់​ពី​ឈើ​ប្រក់​ក្បឿង​នៅ​ជាប់​ៗ​គ្នា ក្នុង​នោះ​មាន​២​ផ្ទះ​ដែល​ម្ចាស់​ចាក់សោ​ចោល ចេញ​ទៅ​ដើរ​លេង​ឆ្លង​ឆ្នាំ​នៅ​ឯ​ខេត្តកំពត ស្រាប់តែ​នៅ​វេលា​ម៉ោង​ខាងលើ សង្ស័យ​ទុ​ស្សេ​ចរន្តអគ្គិសនី ទើប​បង្ក​ជា​អគ្គិភ័យ​ឆេះ​រាល​ពី​មួយ​ខ្នង​ទៅ​មួយ​ខ្នង សរុប​ចំនួន​៦​ខ្នង​គឺ​អស់ទាំង​ស្រុង ។ ដូច​ពាក្យចាស់​ពោល​ថា «​សូវ​លិច​ទូក​កណ្ដាលទន្លេ កុំឱ្យ​ភ្លើង​ឆេះ​ផ្ទះ​» គឺ​គ្មាន​អ្វី​ឡើយ សូ​ម្បី​កណ្ដុរ កន្លាត ក៏​មិន​សល់​ដែរ ។

ក្នុង​ហេតុការណ៍​ខាងលើ កម្លាំង​សមត្ថកិច្ច ទាំង​អាវុធហត្ថ ទាំង​នគរបាល​បាន​នាំ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​ស្រុក ចេញ​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ភ្លើង ប៉ុន្តែ​ជួយ​មិន​ទាន់​ទេ ផ្ទះ​៦​ខ្នង​ក្លាយជា​ផេះ​អស់​ទៅ​ហើយ ។ ទោះជា​មានការ​សង្ស័យ​ពី​ការ​ឆ្លង​ចរន្ត​ភ្លើង​យ៉ាងណា​ក្តី សមត្ថកិច្ច​បាន​អះអាង​ថា នឹង​បន្ត​ធ្វើការ​ស្រាវជ្រាវ​បន្ថែម​ទៀត​ពី​មូលហេតុ​បង្ក​អគ្គិភ័យ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ