ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបើកបរ​ងោក​១​ភាំង បោះពួយ​រថយន្ត​ដឹក​ដែក កៀរ​ជាមួយ​រថយន្ត​បែន​ដឹក​ថ្ម ខ្ទេច​កាប៊ី​ន​ខ្លួនឯង របួសធ្ងន់​ស្រាល​២​នាក់

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ងងុយដេក​នៅ​ក្នុង​ពេល​កំពុង​បើកបរ ហើយ​ក៏​បាន​បោះពួយ​រថយន្ត​ដឹក​ដែក ១​គ្រឿង ជ្រុល​ទៅ​កៀរ​រះ​ជាមួយ​រថយន្ត​បែន យី​ឌុ​ប​ដឹក​ថ្ម ១​គ្រឿង​ទៀត ពេញទំហឹង ជា​ហេតុ​បណ្ដាល​ខ្ទេច​កាប៊ី​ន​ខ្លួនឯង​ទាំងស្រុង…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ងងុយដេក​នៅ​ក្នុង​ពេល​កំពុង​បើកបរ ហើយ​ក៏​បាន​បោះពួយ​រថយន្ត​ដឹក​ដែក ១​គ្រឿង ជ្រុល​ទៅ​កៀរ​រះ​ជាមួយ​រថយន្ត​បែន យី​ឌុ​ប​ដឹក​ថ្ម ១​គ្រឿង​ទៀត ពេញទំហឹង ជា​ហេតុ​បណ្ដាល​ខ្ទេច​កាប៊ី​ន​ខ្លួនឯង​ទាំងស្រុង ប្រើ​ការ​លែង​កើត ហើយ​បុរស​ជា​អ្នកបើកបរ​រូប​នោះ រង​របួស​ធ្ងន់ធ្ងរ ដោយឡែក​ព្រូ​រង​របួសស្រាល ហើយ​រថយន្ត​បែន​ដឹក​ថ្ម ក៏​រង​ការ​ខូចខាត​ផ្នែក​ខាងឆ្វេង ផង​ដែរ ។

ឧប្បត្តិហេតុ​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០២៥ នៅ​តាម​ផ្លូវ​លេខ​៤២ ស្ថិត​នៅ​ក្នុងភូមិ​ទួល​ស្វាយ សង្កាត់​បឹង​ធំ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច បាន​ប្រាប់​ឲ្យ​ដឹង​ថា រថយន្ត​ដឹក​ដែក​ខាងលើ​នោះ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ព​ណ៍​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3G-0692 ហើយ​អ្នកបើកបរ​រថយន្ត​ដឹក​ដែក និង​ព្រូ​ដែល​រង​របួស មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។ រថយន្ត​នេះ រង​ការ​ខូចខាត​ខ្ទេច​កាប៊ី​ន និង​បែក​កង់​មុខ​ខាងឆ្វេង ដោយឡែក​រថយន្ត​បែន​យី​ឌុ​ប​ដឹក​ថ្ម ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ព​ណ៍​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 3F-3970 ក៏​រង​ការ​ខូចខាត​ដំណំ​ផង​ដែរ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ រថយន្ត​ទាំង​២​គ្រឿង​នេះ បាន​បើកបរ​ធ្វើ​ដំណើរ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ដោយ​រថយន្ត​ដឹក​ដែក បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ ជ្រុល​ទៅ​កៀរ​រះ​ជាមួយ​បែន​យី​ឌុ​ប​ដឹក​ថ្ម ដែល​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​ពី​បញ្ច្រាស​គ្នា​ពី​ជើង​ទៅ​ត្បូង​ទាំង​កំរោល​តែ​ម្ដង ។

ប្រភព​ដដែល បាន​ឲ្យ​ដឹង​បន្ត​ថា ពេល​នោះ​បាន​រថយន្ត​ដឹក​ដែក​បាន​រង​ការ​ចូ​ច​ខាត​ខ្ទេច​កាប៊ី​ន និង​បែក​កង់​មុខ​ខាងឆ្វេង​ខ្លួនឯង រីឯ​អ្នកបើកបរ​រង​របួសធ្ងន់ ហើយ​គាត់​ប្រាប់​ថា គាត់​ងងុយដេក និង​ងោក​១​ភាំង ក៏​ជួប​គ្រោះថ្នាក់​បែប​នេះ​ទៅ ។
ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រូប​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​ព្រូ​របស់​គាត់ រង​របួសស្រាល​ប៉ុណ្ណោះ បន្ទាប់​មក នគរបាល​ប៉ុស្តិ៍ និង​នគរបាល​ខណ្ឌ​កំ​បូល បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង និង​កសាង​សំណុំរឿង​តាម​ច្បាប់​ចរាចរ​ចរ​ផ្លូវគោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ