ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆាបឆេះ​បង្គោល​កាប៊ី​ន​ភ្លើង បង្កការភ្ញាក់ផ្ទើលដល់ពលរដ្ឋទាំងយប់

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឆ្លង​ចរន្ត​ទុ​ស្សេ​ប្រអប់​កាប៊ី​ន​ភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ ដោយ​បាន​ឆាបឆេះ​បង្គោល​កាប៊ី​ន​ភ្លើង​មួយ​កន្លែង ក្បែរ​បន្ទាយ​ង​៧០ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ទាក់ទង​សុំ​ជំនួយ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​បា​.​ញ់​ទប់ស្កាត់​រលត់​អស់​ភ្លាម​ៗ ។ ហេតុ​ខាងលើ​នេះ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់…

រាជធានី​ភ្នំពេញ ៖ ឆ្លង​ចរន្ត​ទុ​ស្សេ​ប្រអប់​កាប៊ី​ន​ភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ ដោយ​បាន​ឆាបឆេះ​បង្គោល​កាប៊ី​ន​ភ្លើង​មួយ​កន្លែង ក្បែរ​បន្ទាយ​ង​៧០ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ទាក់ទង​សុំ​ជំនួយ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​បា​.​ញ់​ទប់ស្កាត់​រលត់​អស់​ភ្លាម​ៗ ។

ហេតុ​ខាងលើ​នេះ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២៥ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង​ក្បែរ និង​បន្ទាយ​ង​៧០ ក្នុងភូមិ​ព្រៃ​ព្រីង​ត្បួ​ង សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បើ​តាម​ការ​បញ្ជាក់​ពី​ពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ឃើញ​មាន​ទុ​ស្សេ​ខ្សែភ្លើង​ចេញពី​បង្គោល​ភ្លើង​ធំ​មួយ​បង្ក​ទៅ​ជា​អណ្តាតភ្លើង ឆាបឆេះ​រាលដាល​ទៅ​លើ​ខ្សែភ្លើង​យ៉ាង​សន្ធោសន្ធៅ ពេល​នោះ​ដែរ ប្រជាពលរដ្ឋ​ជិតខាង​ក៏​បាន​នាំ​គ្នា​ទាញ​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ទប់ស្កាត់​ជា​បណ្តោះអាសន្ន ហើយ​ក៏​បាន​នាំ​គ្នា​ទាក់ទង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​សុំ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​អន្តរាគមន៍​បា​.​ញ់​ពន្លត់​ទាន់​ពេល​ភ្លាម​ៗ មិន​មាន​ប៉ះពាល់​គ្រោះថ្នាក់​ដល់​ទ្រព្យសម្បត្តិ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទេ បន្ទាប់​មក​សមត្ថកិច្ច​បាន​ទាក់ទង​ទៅ​ខាង​ផ្នែក​ជំនាញ​អគ្គិសនី​ចុះ​មក​ពិនិត្យ​មើល​ប្រអប់​កាប៊ី​ន​ភ្លើង​ខាងលើ ។

ក្រោយ​ពី​កើតហេតុ បន្ទាប់​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អង្គភាព​៧១១​ង​៧០ បាន​បា​.​ញ់រ​លត់​អស់ទាំង​ស្រុង ដោយ​ប្រើប្រាស់​ទឹក​អស់​ជា​ច្រើន​គ្រឿង បន្ទាប់​មក​ទើប​ផ្នែក​ជំនាញ​អគ្គិសនី​បាន​មក​ជួសជុល​ប្រព័ន្ធ​ភ្លើង​ឡើង​វិញ ដើម្បី​អោយ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ប្រើ​ដំណើរ​មក​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ