ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកទ្វារ​ស្វាគមន៍​! ច្រក​ទ្វារ​ព្រំដែន​ចាំ​យាមត្រៀមខ្លួន​ទទួល​ពលករ​ខ្មែរ​វិល​ត្រឡប់​ពី​ថៃដោយ​សុវត្ថិភាព និង​រៀបរយ

3 អាទិត្យ មុន
  • កោះកុង

ខេត្តកោះកុង ៖ នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៥ កម្លាំង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម បាន​ត្រៀម​រៀបចំ​ទទួល​ពលករ​កម្ពុជា ដែល​ត្រូវ​ខាង​ភាគី​ថៃ​ត្រៀម និង​បញ្ជូន​មក​កម្ពុជា​វិញ ។…

ខេត្តកោះកុង ៖ នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៥ កម្លាំង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម បាន​ត្រៀម​រៀបចំ​ទទួល​ពលករ​កម្ពុជា ដែល​ត្រូវ​ខាង​ភាគី​ថៃ​ត្រៀម និង​បញ្ជូន​មក​កម្ពុជា​វិញ ។ នេះ​បើ​យោង​តាម​ផេ​ក ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៥ ។

ជាមួយគ្នានោះដែរ ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម បាន​បញ្ជាក់​ថា ក្នុង​នោះ​ដែរ ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ក៏​បាន​រួម​សហការ​គ្នា និង​ត្រៀម​ជា​ស្រេច ក្នុង​ការ​ទទួល​ពលករ​កម្ពុជា ព្រមទាំង​សម្របសម្រួល​សណ្តាប់ធ្នាប់ របៀបរៀបរយ ដល់​ដំណើរ​ចូល​ប្រទេស​របស់​បងប្អូន​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ ប្រកបដោយ​សុវត្ថិភាព និង​ជួយ​ជញ្ជូន​សម្ភារៈ​ផ្ទាល់ខ្លួន​របស់​ពួក​គាត់ ពី​ច្រក​ទ្វារ​ដល់ទី​តាំង​រង់ចាំ​ទទួល​ពលករ ។

សូម​រំលឹក​ថា ៖ អាជ្ញាធរ​នៅ​ច្រក​ទ្វារ​ព្រំដែន​ចាំ​យាម បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ទទួល​ស្វាគមន៍​ពលករ​ខ្មែរ​ដែល​វិល​ត្រឡប់​ពី​ប្រទេស​ថៃ ដោយ​ផ្តល់​ការ​សម្របសម្រួល​សណ្តាប់ធ្នាប់ និង​ជំនួយ​ក្នុង​ការ​ដឹក​ជញ្ជូន​សម្ភារៈ​ផ្ទាល់ខ្លួន​របស់​ពួក​គេ​ប្រកបដោយ​សុវត្ថិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ