សូមប្រុងប្រយ័ត្ន! ចាប់ពីថ្ងៃទី២ដល់៤ មករា អាកាសធាតុនឹងចុះត្រជាក់ដល់១៨អង្សា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថាចាប់ពីថ្ងៃទី២ ដល់ទី៤ ខែមករា ឆ្នាំ២០២៥នេះ អាកាសធាតុនឹងចុះត្រជាក់ ដល់១៨អង្សាសេ…
រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថាចាប់ពីថ្ងៃទី២ ដល់ទី៤ ខែមករា ឆ្នាំ២០២៥នេះ អាកាសធាតុនឹងចុះត្រជាក់ ដល់១៨អង្សាសេ…
រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថាចាប់ពីថ្ងៃទី២ ដល់ទី៤ ខែមករា ឆ្នាំ២០២៥នេះ អាកាសធាតុនឹងចុះត្រជាក់ ដល់១៨អង្សាសេ ។
យោងតាមព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក នៅថ្ងៃទី២ មករា ឆ្នាំ២០២៥ បានលើកឡើងថា ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ របបខ្យល់មូសុងឦសាន ដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូងអាងទន្លេមេគង្គ ព្រះរាជាណាចក្រកម្ពុជា និងឈូងសមុទ្រថៃ បានថយឥទ្ធិពល ។
ក្រសួងបានលើកឡើងទៀតថា ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ នៅតំបន់វាលទំនាបមានសីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់មកពីទិសឦសាន និងអាគ្នេយ៍មានល្បឿនមធ្យម៣,៥ម៉ែត្រវិនាទី ។
ដោយឡែក នៅតំបន់ខ្ពង់រាបមានសីតុណ្ហភាពមធ្យមអប្បបរមា១៨°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C ។ ខ្យល់បក់មកពីទិសឦសាន និងបូព៌មានល្បឿនមធ្យម៤ម៉ែត្រវិនាទី ។ ចំណែកនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C ។ ខ្យល់បក់មកពីទិសឦសាន និងអាគ្នេយ៍មានល្បឿនមធ្យម៤,៥ម៉ែត្រ/វិនាទី ។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ ៕
ចែករំលែកព័តមាននេះ