ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ ៖ ឆ្នាំ​២០២៥ សមត្ថកិច្ច​នឹង​បង្កើន​ការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ក្នុងភូមិ​សាស្ដ្រ​រាជធានី​ភ្នំពេញ

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៤​នេះ…

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៤​នេះ បាន​បញ្ជាក់​អំពី​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​នៅ​ចុងឆ្នាំ​២០២៤ កន្លង​ទៅ ហើយ​សម្រាប់​ឆ្នាំ​២០២៥​នេះ លោក​បាន​ដាក់​បទបញ្ជា​រួច​ហើយ គឺ​ត្រូវ​តែ​បង្កើន​សកម្មភាព​ទ្វេ​ដង ក្នុង​ការ​បង្ការ ទប់ស្កាត់ និង​ឈាន​ទៅ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ក្នុងភូមិ​សាស្ដ្រ​រាជធានី​ភ្នំពេញ ។

លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ បាន​អះអាង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ ក៏​មាន​ហេតុការណ៍ ដែល​បង្ក​ដោយ​ក្រុម​ក្មេង​ទំនើង​កើតឡើង​ដែរ នៅ​ខណ្ឌ​ច្បារ​អំពៅ និង​ខណ្ឌ​កំ​បូល ប៉ុន្ដែ​ត្រូវ​កម្លាំង​ជំនាញ​ស្រាវជ្រាវ​បង្ក្រាប​បានជា​បន្ដបន្ទាប់ តាម​រយៈ​កិច្ចសហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល និង​ខេត្ត​កែប ។

បើ​តាម​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ គ្រប់​ហេតុការណ៍ ដែល​កើតឡើង គឺ​សមត្ថកិច្ច​ជំនាញ​តែងតែ​ធ្វើការ​បង្ក្រាប​បានជា​បន្ដបន្ទាប់ បើ​ទោះបី​ទប់ស្កាត់​មិន​ទាន់​បាន​ទាំងស្រុង​យ៉ាងណា​ក៏​ដោយ ។

លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ បញ្ជាក់​ច្បាស់​ថា សម្រាប់​ឆ្នាំ​២០២៥​នេះ លោក​បាន​ដាក់​បទបញ្ជា​រួច​ហើយ គឺ​ត្រូវ​តែ​បង្កើន​សកម្មភាព​ទ្វេ​ដង ក្នុង​ការ​បង្ការ ទប់ស្កាត់ និង​ឈាន​ទៅ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង ក្នុងភូមិ​សាស្ដ្រ​រាជធានី​ភ្នំពេញ ។

លោកស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បង្ហើប​អំពី​ផែនការ​ចំពោះ​មុខ ដែល​លោក​បាន​ដាក់​ចេញ ក្នុង​នោះ​រួម​មាន​ទាំង​ការងារ​ផ្សព្វផ្សាយ​អប់រំ នៅ​តាម​មូលដ្ឋាន​ក្នុង​វេទិកាសាធារណៈ ពង្រឹង​អនុវត្ត​វិធានការ​ជំនាញ និង​រឹង​បន្ដឹង​វិធានការ​ច្បាប់ ។

លើស​ពី​នេះ លោកស្នងការ​បាន​ដាក់​បទបញ្ជា​ដល់​ស្នងការ​រង ទទួល​ការងារ​ព្រហ្មទណ្ឌ ពិសេស​ទទួល​ដឹកនាំ​ការងារ​បង្ក្រាប​ទប់ស្កាត់ ក្រុម​ក្មេង​ទំនើង ត្រូវ​ចុះ​ធ្វើ​បច្ចុប្បន្នភាព នៅ​តាម​មូលដ្ឋាន​ទាំង​មុខសញ្ញា​បង្ហោះ​ម៉ូតូ ឬ​កែ​ច្នៃ​មធ្យោបាយ​នានា ដើម្បី​ជា​ចំណែក​ក្នុង​ការ​អនុវត្ត​បទបញ្ជា​របស់​ប្រមុខ នៃ​រាជរដ្ឋាភិបាល​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត ។

ជាមួយ​គ្នា​នេះ លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ ក៏​បាន​ស្នើ​សុំ​កិច្ចសហការ​ជាមួយ​ឪពុក​ម្ដាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និង​នាយក​សាលា​ទាំងអស់ ដើម្បី​ឲ្យ​ជួយ​ផ្ដល់​ព័ត៌មាន ឬ​រាយការណ៍​ទៅ​កាន់​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ករណី​មាន​សង្ស័យ​ណាមួយ​ពាក់ព័ន្ធ​សកម្មភាព​របស់​កូន​ៗ ឬ​សិស្សានុសិស្ស​របស់​ខ្លួន​។ ការ​ទប់ស្កាត់​ក្រុម​ក្មេង​ទំនើង ក៏​ចាំបាច់​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ។

បន្ថែម​ពី​នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ បាន​បកស្រាយ​នូវ​ច​ម្ង​ល់​មួយ​របស់​មហាជន​ពាក់ព័ន្ធ​វត្ថុ​តាង ដែល​មាន​មធ្យោបាយ​ប្រើ​សម្រាប់​ធ្វើ​សកម្មភាព ដូច​ជា ដាវ និង​កាំបិត​ជាដើម​នោះ គឺ​សុទ្ធតែ​ជា​សម្ភារៈ កែ​ច្នៃ ដោយ​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​ផ្ទាល់​តែ​ម្ដង​។ ដោយ​លោកស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដាក់​បទបញ្ជា​ដល់​នគរបាល​ជំនាញ ឲ្យ​បន្ដ​យកចិត្តទុកដាក់​តាមដាន​ពិនិត្យ​ទីតាំង​លក់​វត្ថុ​អនុស្សាវរីយ៍ ដែល​មាន​សម្ភារៈ​យក​ទៅ​កែ​ច្នៃ​ជា​ដាវ ឬ​កាំបិត​បាន ដើម្បី​បង្ការ និង​ទប់ស្កាត់​កុំ​ឲ្យ​ធ្លាក់​ទៅ​ដល់​ដៃ​ក្រុម​ក្មេង​ទំនើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ