ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យមែន! ទីក្រុង​ភ្នំពេញយកឈ្នះ​ក្រុង​ហា​ណូយនិង​ហ្ស​កា​តា ជាគោលដៅឆ្លងឆ្នាំសកល មានតម្លៃសមរម្យបំផុតប្រចាំទ្វីបអាស៊ី

2 ថ្ងៃ មុន

ទីភ្នាក់ងារ​ទេសចរណ៍ Agoda ប្រកាស​ថា រាជធានី​ភ្នំពេញជាប់​ចំណាត់ថ្នាក់​លេខ​១ ជា​គោលដៅ​ឆ្លង​ឆ្នាំ​សកល​ដែល​មាន​តម្លៃ​សមរម្យ​បំផុត​ប្រចាំ​ទ្វីបអាស៊ី ។ ​ទីភ្នាក់ងារ​ទេសចរណ៍​ឌី​ជី​ថ​ល​ឈានមុខ​គេបានឱ្យ​ចំណាត់ថ្នាក់រាជធានី​ភ្នំពេញ​ដ៏​រស់​រវើក​របស់​កម្ពុជា គឺជា​គោលដៅ​ឈានមុខ​គេ​ប្រចាំ​ទ្វីប​នៅ​អាស៊ី ដែល​ភ្ញៀវ​ទេសចរ​បរទេស​ចំណាយ​ថវិកា​ដ៏​សមរម្យ​បំផុត​ទៅ​លើ​ថ្លៃ​ស្នាក់​នៅ ក្នុង​ឱកាស​ដែល​ពួក​គេ​ធ្វើ​ដំណើ​កម្សាន្ត​ពិធី​ឆ្នាំ​សកល​នា​ឆ្នាំ​២០២៥​។…

ទីភ្នាក់ងារ​ទេសចរណ៍ Agoda ប្រកាស​ថា រាជធានី​ភ្នំពេញជាប់​ចំណាត់ថ្នាក់​លេខ​១ ជា​គោលដៅ​ឆ្លង​ឆ្នាំ​សកល​ដែល​មាន​តម្លៃ​សមរម្យ​បំផុត​ប្រចាំ​ទ្វីបអាស៊ី ។

​ទីភ្នាក់ងារ​ទេសចរណ៍​ឌី​ជី​ថ​ល​ឈានមុខ​គេបានឱ្យ​ចំណាត់ថ្នាក់រាជធានី​ភ្នំពេញ​ដ៏​រស់​រវើក​របស់​កម្ពុជា គឺជា​គោលដៅ​ឈានមុខ​គេ​ប្រចាំ​ទ្វីប​នៅ​អាស៊ី ដែល​ភ្ញៀវ​ទេសចរ​បរទេស​ចំណាយ​ថវិកា​ដ៏​សមរម្យ​បំផុត​ទៅ​លើ​ថ្លៃ​ស្នាក់​នៅ ក្នុង​ឱកាស​ដែល​ពួក​គេ​ធ្វើ​ដំណើ​កម្សាន្ត​ពិធី​ឆ្នាំ​សកល​នា​ឆ្នាំ​២០២៥​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន travelandtourworld កាលពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៥​។

បន្ថែម​លើ​នេះ នៅ​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០២៥ សារព័ត៌មាន travelandtourworld ក៏​បាន​ចុះ​ផ្សាយ​អត្ថបទ​ថ្មី​មួយទៀត​ក្រោមចំណងជើង​ថា «​រាជធានី​ភ្នំពេញ ដែល​ជា​បេះដូង​របស់​ព្រះរាជាណា​ចក្រ​កម្ពុជា ទទួល​បាន​លំហូរ​ចូល​ភ្ញៀវ​ទេសចរ​យ៉ាងច្រើន​កុះករ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​សកល​»​។

ផ្អែក​លើ​ទិន្នន័យ​ដែល​ប្រមូល​បាន​ពី​ការ​កក់​បន្ទប់​សណ្ឋាគារ​តាម​រយៈ​គេហទំព័រ និងអេប របស់ Agoda បង្ហាញ​ថា នៅ​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៤ តម្លៃ​បន្ទប់​ស្នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ជា​មធ្យម​មិន​លើស​ពី​៦៧​ដុល្លារ​អា​មេ​រិ​ក​ទេ ដែល​តម្លៃ​នេះ​ធ្វើ​ឱ្យ​ទីក្រុង​ភ្នំពេញ ក្លាយជា​ជម្រើស​ដ៏​គួរ​ឱ្យ​ទាក់ទាញ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ដែល​ស្វែងរក​ការ​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​សកល​ដែល​មាន​តម្លៃ​សមរម្យ ប៉ុន្តែ​មិន​អាច​បំភ្លេច​បាន​។

តម្លៃ​ជា​មធ្យម​ក្រោម៦៧​ដុល្លារ ធ្វើ​ឱ្យ​បន្ទប់​ស្នាក់​នៅ​រាជធានី​ភ្នំពេញ ទាប​ជាង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ៧៩​ដុល្លារ និង​ទីក្រុង​ហ្សា​កា​តា ប្រទេស​ឥណ្ឌូ​នេ​ស៊ី ជាមួយនឹង​អត្រា​ស្នាក់​នៅ​ជា​មធ្យម ៩២​ដុល្លារ​។

ប្រភព​ដដែល​បន្ត​ថា រាជធានី​ភ្នំពេញជាទី​ក្រុង​ដែល​ល្បីល្បាញ​ដោយសារ​មរតក​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ដ៏​សម្បូរ​បែប បាន​ផ្តល់​ការ​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ដ៏​រស់​រវើក ជាមួយនឹង​ពិធីជប់លៀង​តាម​ដងផ្លូវ តន្ត្រី និង​ការ​បាញ់​កាំជ្រួច​ដ៏​អស្ចារ្យ​នៅ​តាម​មាត់ទន្លេ​។ ទីតាំង​សំខាន់​ៗ​របស់​ទីក្រុង ជា​ពិសេស ព្រះ​បរមរាជវាំង បាន​ផ្តល់​ជូន​នូវ​ផ្ទាំងទស្សនីយភាព​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​ធ្វើ​ដំណើរ ដែល​ផ្តល់​ជូន​នូវ​បទ​ពិសោធន៍​នៃ​ការ​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​ដ៏​ពិសេស​អស្ចារ្យ ដោយ​មិន​ចាំបាច់​ចំណាយ​ថវិកា​ខ្ពស់​ដូច​ទីក្រុង​ដទៃ​។

ក្រៅពី​តម្លៃ​ស្នាក់​នៅ​សមរម្យ​បំផុត សារព័ត៌មាន travelandtourworld ក៏​បាន​កត់សម្គាល់​ពី​លំហូរ​នៃ​ភ្ញៀវ​ទេសចរណ៍​មក​កម្សាន្ត​នា​ឱកាស​ឆ្លង​ឆ្នាំ​ក្នុង​រាជធានី​ម្ពុ​ជា ដោយ​ចាត់​ទុក​ថា ជា​កើនឡើង​មិនធម្មតា​ដោយ​បាន​កំណត់​នូវ​ស្តង់ដារ​ថ្មី​មួយ​សម្រាប់​ឧស្សាហកម្ម​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា ដោយ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​៣០ ដល់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ ២០២៤ ទីក្រុង​បាន​ទទួលភ្ញៀវ​ទេសចរណ៍​ចំនួន 1,573,479 នាក់​។

default

មូលហេតុ​ចម្បង​ដែល​នាំ​ឱ្យ​ទីក្រុង​ភ្នំពេញ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​រហូត​ឈាន​ទៅ​បំបែក​កំណត់​ត្រា គឺ​ដោយសារ​ព្រឹត្តិការណ៍​សាទរ​កម្ពុជា​” ដែល​ស​បង្ហាញ​ឱ្យ​ឃើញ​នូវ​បេតិកភណ្ឌ​ដ៏​សម្បូរ​បែប និង​រស់​រវើក ផ្តល់​នូវ​ភាព​រីករាយ រំភើប ស្នាមញញឹម ជាមួយនឹង​ផ្ទាំងទស្សនីយភាព​នៃ​ការ​សម្តែង​សិល្ប​:​បុរាណ សម័យ ពី​សំណាក់​សិល្បករ​សិល្បការី​នី​រាប់​ពាន់​នាក់ ក្បួនព្យុហយាត្រា​ដ៏​ទាក់ទាញ ការ​តាំង​បង្ហាញ​ស្នាដៃ​វប្បធម៌ ប្រជាប្រិយ ចំណីអាហារ រួម​ទាំង​ការ​បាញ់​កាំជ្រួច​រាប់​ថយក្រោយ ដ៏​ទំនើប​និង​ស្រស់​ស្អាត​។

default

តាម​រយៈ​ភាព​ជោគជ័យ​នៃ​ព្រឹ​ត្ត​ការណ៍​ដ៏​អស្ចារ្យ​មួយ​នេះ កម្ពុជា​នឹង​បន្ត​អនុវត្ត​យុទ្ធសាស្ត្រ​ប្រកប​ដោយ​ម​ហិ​ច្ឆិ​តា ដើម្បី​លើកកម្ពស់​កំណើន​ប្រកបដោយ​ចីរភាព​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​របស់​ខ្លួន និង​ជា​ការ​គូសបញ្ជាក់​ជំហរ​វិវត្តន៍​របស់​កម្ពុជា ដើម្បី​ក្លាយ​ខ្លួន​ជា​គោលដៅ​ទេសចរណ៍​ប្រកប​ដោយ​ថាមពល ទំនើប ទាក់ទាញ និង​ត្រៀមខ្លួន​រួចរាល់ សម្រាប់​ធ្វើ​បដិសណ្ឋារកិច្ច​ដល់​ភ្ញៀវ​ទេសចរណ៍​មក​ពី​ជុំវិញ​ពិភពលោក ដោយ​កំណត់​ដំណាក់កាល​សម្រាប់​អនាគត​ដ៏​រុងរឿង​៕​

default

កែសម្រួលដោយ