រាជធានីភ្នំពេញ ៖ ជនសង្ស័យពាក់ព័ន្ធឃា.តកម្មលួចឆ.ក់ប្ល.ន់ និងក្រុមក្មេងទំនើ.ងចំនួន២៥នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ និងនគរបាលតាមបណ្ដាខណ្ឌនានាធ្វើការសហការស្រាវជ្រាវ បង្ក្រាបបានជាបន្តបន្ទាប់ ហើយបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើសន្និសីទកាសែតបង្ហាញមុខជាសាធារណៈ កាលពីរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២៥នេះ ។
នៅក្នុងសន្និសីទកាសែតនេះដែរមានការអញ្ជើញចូលរួមដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យាស្នងការរងនគបាលរាជធានីភ្នំពេញទទួលផែននគរបាលព្រហ្មទណ្ឌ ,លោកវរសេនីយ៍ឯកសំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការនគរបាលរាជធានីភ្នំពេញ, នគរបាលព្រហ្មទណ្ឌកំរិតស្រាល,និងនគរបាលតាមបណ្ដាខណ្ឌនានាដែលជាម្ចាស់ករណី ។
លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងនគបាលរាជធានីភ្នំពេញទទួលផែននគរបាលព្រហ្មទណ្ឌបានអោយដឹងថា ដោយមានបទបញ្ជាពីឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តមឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាផែនព្រហ្មទណ្ឌដឹកនាំកម្លាំង នគរបាល ការិយាល័យជំនាញព្រហ្មទណ្ឌ បានសហការជាមួយនគរបាលតាមបណ្ដាខណ្ឌនានាធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាឃា.តកម្មឆ.ក់ប្ល.ន់ និងក្រុមក្មេងទំនើ.ងជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី២៨-៣១ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ បង្ក្រាបបានសរុបរួមមានចំនួន១៣ករណី ឃាត់ខ្លួន២៥នាក់ ។
ក្នុងនោះករណីឃា.តកម្ម០១ករណី ឃាត់ខ្លួន០២នាក់ (ប្រើដុំថ្មគ.ប់មនុស្សបណ្តាលអោយស្លា.ប់) ករណីលួច០៩ករណី ឃាត់ខ្លួន០៩នាក់ (លួចម៉ូតូ០៣ករណី លួចសម្ភារៈ និងទ្រព្យសម្បត្តិ០៥ករណី ,ករណីហិ.ង្សាដោយចេតនា០៣ករណី ឃាត់ខ្លួន០៩នាក់ ។
លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា បានបញ្ជាក់ឱ្យដឹងទៀតថា ចំពោះក្រុមក្មេងទំនើ.ងរយៈពេលប៉ុន្មានថ្ងៃនេះ សមត្ថកិច្ចការិយាល័យជំនាញនិងនគរបាលតាមបណ្ដាខណ្ឌបានបង្ក្រាបក្រុមក្មេងទំនើ.ងបានចំនួន ៤ក្រុមនៅក្នុងនោះនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបាន១ក្រុម មានគ្នាចំនួន២នាក់, ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនមួយក្រុមបានគ្នាចំនួន ៣នាក់, ខណ្ឌកំបូលឃាត់ខ្លួនបានក្រុម ML ចំនួន៦នាក់, និងនគរបាលកាយាល័យព្រហ្មទណ្ឌកំរិតស្រាលសហការជាមួយនគរបាលខណ្ឌមានជ័យ បង្ក្រាបបានក្រុមក្មេងទំនើ.ងក្រុម TK កាហ្វេកុងចំនួន៦នាក់ ដែលជាមុខសញ្ញាយ៉ាងសកម្មដែលធ្វើសកម្មភាពនៅក្នុងខេត្តកណ្ដាល ។
ក្រុមនេះដែរ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានសហការជាមួយនគបាលខណ្ឌមានជ័យស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់នៅក្នុងខេត្តកំពត និងខេត្តកំពង់ចាម ក្រុមនេះបានធ្វើសកម្មភាពពីរករណី ទី១ គឺករណីឃា.តកម្មនៅចំណុចផ្លូវជាតិលេខ២ ក្នុងភូមិទូលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលយប់ថ្ងៃទី២៨ ធ្នូ ឆ្នាំ២០២៤ ដែលបានគប់ដុំថ្ម ទៅលើជនរងគ្រោះ បណ្ដាឲ្យចំក្បាលដួ.លបោកក្បាលស្លា.ប់នៅនឹងកន្លែង និងករណីទី២ក្រុមនេះប្រើហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោសធ្វើឲ្យខូចខាតដល់ចេតនាវា.យកកម្ទេចម៉ូតូធ្វើសង្កាត់ព្រែកហូរក្រុងតាខ្មៅ ខេត្តកណ្ដាល ។
ក្មេងទំនើ.ងនេះ មានបក្សពួកប្រមាណជាង១០នាក់ ដែលធ្វើសកម្មភាពយ៉ាងសកម្ម ។ ក្រុមនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបានចំនួន៦នាក់ នៅក្នុងនោះមាន២នាក់ជាករណីឃា.តកម្ម ម្នាក់ដែលបានប្រើដុំថ្មគប់ទៅលើជនរងគ្រោះ បណ្ដាលស្លា.ប់ និងម្នាក់ទៀតជាអ្នកជិះម៉ូតូធ្វើសកម្មភាព ។
លោកវីរៈសេនីយ៍ ឯកសំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជុំវិញការបង្ក្រាបទប់ស្កាត់ក្មេងទំនើ.ងនេះឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ ប្តេជ្ញាចិត្ត និងបានដាក់ចេញនូវវិធានការយ៉ាងតឹងរឹងបំផុត ។
ក្នុងឆ្នាំ២០២៥នេះ លោកស្នងការក៏បានដាក់ចេញនូវវិធានការ ដើម្បីបង្ការទប់ស្កាត់ក្មេងទំនើ.ង ១.អនុវត្តវិធានការផ្សព្វផ្សាយដល់អាណាព្យាបាល និងតាមសាលារៀន, ២.អនុវត្តនូវជំនាញចុះរដ្ឋបាលតាមមូលដ្ឋាន និងកំណត់មុខសញ្ញា,៣ ប្រើវិធានការច្បាប់បន្តស្រាវជ្រាវបង្ក្រាបឲ្យដល់ឫសគល់តែម្តង ៕
ចែករំលែកព័តមាននេះ