ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​ឆ្លង​ឆ្នាំ​ ២​ស​ប្តា​ហ៍​ មន្ត្រី​បន្ត​ផ្តល់​សេវា​អត្តសញ្ញាណ​កម្ម​ជូន​ពលរដ្ឋ​ជាង ៣​ម៉ឺន​សេវា

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ គិត​ពី​ថ្ងៃ​ទី​១៦ រហូត​ដល់​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៤ មន្ត្រី​អត្តសញ្ញាណ​កម្ម បាន​បន្ត​ផ្តល់​សេវា​លិខិតឆ្លងដែន លិខិត​ធ្វើ​ដំណើរ សៀវភៅ​ស្នាក់​នៅ…

រាជធានី​ភ្នំពេញ ៖ គិត​ពី​ថ្ងៃ​ទី​១៦ រហូត​ដល់​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៤ មន្ត្រី​អត្តសញ្ញាណ​កម្ម បាន​បន្ត​ផ្តល់​សេវា​លិខិតឆ្លងដែន លិខិត​ធ្វើ​ដំណើរ សៀវភៅ​ស្នាក់​នៅ សៀវភៅ​គ្រួសារ និង​អត្តសញ្ញាណប័ណ្ណ ជូន​ប្រជាពលរដ្ឋ​បាន​សរុប​ជាង​៣​ម៉ឺន​សេវា​ នេះ​បើ​តាម​លោក​បណ្ឌិត ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​ ។

អ្នកនាំពាក្យ​រង​ បាន​លម្អិត​ដោយ​សង្ខេប​ថា ក្នុង​ចំណោម​សេវា​ទាំងនោះ សេវា​លិខិតឆ្លងដែន​មាន​ជាង​១​ម៉ឺន​ក្បាល លិខិត​ធ្វើ​ដំណើរ​ជាង​២​ពាន់​ក្បាល សៀវភៅ​ស្នាក់​នៅ​ជាង​៣​ពាន់​ក្បាល សៀវភៅ​គ្រួសារ​ជាង​៣​ពាន់​ក្បាល និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​បាន​ជាង​៩​ពាន់​សន្លឹក ​។

សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ផ្ដល់​អាទិភាព​ខ្ពស់​លើ​ការ​ពង្រឹងគុណភាព​សេវា​សា​ធា​ណៈ​។ ក្នុង​នាម​ជា​សេនាធិការ​ជូន​រាជរដ្ឋាភិបាល លោក ស សុខា បាន​ដាក់​ចេញ​គោលការណ៍​ណែនាំ តាមដាន និង​តម្រង់​ទិស​ជា​ប្រចាំ​ដើម្បី​ធានា​ផ្ដល់​ភាព​កក់ក្ដៅ​ជូន​ប្រជាពលរដ្ឋ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ