(កូរ៉េ)៖ វីដេអូជើងហោះហើរ Jeju Air ដែលមានបញ្ហាហើយព្យាយាមចុះចតដោយគ្មានឧបករណ៍ចុះចត និងបុកជញ្ជាំងចុងផ្លូវរត់ផ្ទុះសម្លាប់មនុស្ស ១៧៩នាក់ ត្រូវបានអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍ចំពោះសកម្មភាពចុងក្រោយរបស់ Pilot បញ្ជាយន្តហោះជើងហោះហើរមួយនេះ។

សកម្មភាពដែល pilot ជើងហោះហើរ Jeju Air ព្យាយាមគ្រប់គ្រងយន្តហោះឱ្យអស់ពីសមត្ថភាព មុនពេលវាផ្ទុះនៅអាកាសយានដ្ឋានអន្តរជាតិ Muan (កូរ៉េខាងត្បូង) បង្កឱ្យមានការពិភាក្សាគ្នានៅលើបណ្តាញសង្គម។
ការបង្ហោះមួយនៅលើបណ្តាញសង្គម Threads បានកោតសរសើរចំពោះPilot បញ្ជាយន្តហោះ ថាទោះបីជាពេលវេលាចុងក្រោយរបស់គាត់ ក៏ដៃរបស់គាត់ព្យាយាមចុចផ្ទាំងបញ្ជារហូតដល់ទីបញ្ចប់ ដោយមហាជនជឿថា pilot បានធ្វើអស់ពីសមត្ថភាព ហើយអ្នកប្រើបណ្ដាញសង្គមជាច្រើនបានសម្ដែងការរំលែកទុក្ខ និងគោរពចំពោះទង្វើរបស់អ្នកបើកយន្តហោះ។

មហាជនបានលើកឡើងទៀតថា អ្នកបើកយន្តហោះបានព្យាយាមចុះចត និងកែប្រែសភាពការណ៍តាមដែលអាចធ្វើបានប៉ុន្តែគួរឱ្យសោកស្តាយព្រោះយន្តហោះបានបុកនិងជញ្ជាំងនៅចុងផ្លូវរត់ វាគួរឱ្យសោកស្តាយណាស់។
យោងតាម កាសែត Korea JoongAng Daily ប្រធាន Pilot មានអាយុ ៤៥ឆ្នាំ នាមត្រកូល Han មានបទពិសោធន៍បើកបរជើងហោះហើរជាង ៦,៨០០ម៉ោង។ អនុរដ្ឋមន្ត្រីអាកាសចរណ៍ស៊ីវិលកូរ៉េខាងត្បូង លោក Joo Jong-wan បាននិយាយថា ប្រអប់ខ្មៅរបស់យន្តហោះត្រូវបានផ្ទេរទៅកាន់ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនរបស់សហរដ្ឋអាមេរិកក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីពិនិត្យរកមូលហេតុបន្ថែម៕ ប្រភព៖ https://koreajoongangdaily.joins.com/news/2025-01-02/national/socialAffairs/He-gave-his-best-Photo-of-Jeju-Air-captains-final-efforts-before-crash-draws-online-condolences/2213739?fbclid=IwZXh0bgNhZW0CMTEAAR2nIz0Sxfn80z_lwE_P4MvJ_ZqjZFFlGQw-6kh8S594b3dQDQKxJuc1maM_aem_ZfqgJsJiBSYZYLCfl-z4BQ

ចែករំលែកព័តមាននេះ