ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាមមជ្ឈិមបូព៌ាថ្ងៃទី​១៥៖ អ៊ីរ៉ង់ពង្រីកការវាយប្រហារលើគុយវ៉ែត និងបារ៉ែន ខណៈលោក​ត្រាំ អំពាវនាវឱ្យពិភពលោកជួយការពារច្រក Hormuz

2 ខែ មុន

សង្គ្រាម​អ៉ីរ៉​ង់ ៖ សង្គ្រាម​នៅ​ម​ជ្ឈឹ​ម​បូព៌ាមក​ដល់​ថ្ងៃ​ទី​១៥​ មីនា​ នេះ បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី​១៥​ហើយ​។ អា​មេ​រិ​ក​ និង​អ៉ី​ស្រា​អែ​ល​ បាន​វាយប្រហារ​ខ្លាំងក្លា​បំផុត​លើ​អ៉ី​រ៉​ង់ ហើយ​ខាង​អ៉ី​រ៉​ង់​វី​ញ​មិន​ព្រម​ចុះចាញ់…

សង្គ្រាម​អ៉ីរ៉​ង់ ៖ សង្គ្រាម​នៅ​ម​ជ្ឈឹ​ម​បូព៌ាមក​ដល់​ថ្ងៃ​ទី​១៥​ មីនា​ នេះ បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី​១៥​ហើយ​។ អា​មេ​រិ​ក​ និង​អ៉ី​ស្រា​អែ​ល​ បាន​វាយប្រហារ​ខ្លាំងក្លា​បំផុត​លើ​អ៉ី​រ៉​ង់ ហើយ​ខាង​អ៉ី​រ៉​ង់​វី​ញ​មិន​ព្រម​ចុះចាញ់ បាន​តតាំង​វិញ​ដោយ​វាយប្រហារ​ចាស់ដៃ​លើ​អ៉ី​ស្រា​អែ​ល និង​បណ្ដា​ប្រទេស​ជាប់​ជិតខាង​ខ្លួន​នៅ​តំបន់​ឈូង​សមុទ្រ និង​បិទ​ខ្ទប់​ច្រក​ហ័​រ​មូស​ជា​ច្រក​ដឹក​ប្រេង​ឆ្លងកាត់​សំខាន់ នាំ​ឲ្យ​មាន​វិបត្តិ​ប្រេង​និង​ឧស្ម័ន​ឡើង​ថ្លែ​ខ្ព្​ស់ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​របស់​ពិភពលោក​ទាំង​មួល​។

ប្រទេស​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​មាន​សិ​ទិ្ធ​ការពារ​ខ្លួន ប្រឆាំង​ការ​វាយប្រហារ​របស់​អ៉ី​រ៉​ង់ តែ​នៅ​បន្ត​ជ្រើស​រើស​យក​ការ​អត់ធ្មត់​។ នេះ​ជា​ការ​អះអាង​របស់​ទីប្រឹក្សា​ប្រធានាធិបតី​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​លោក​អាន​វ៉ា​ហ្គា​ហ្គា​ស​តាម​បណ្ដាញ​សង្គម​X​ ។ លោក​បន្ត​ថា អេ​មី​រ៉ាត់​អា​រ៉ាប់​រួម បាន​ធ្វើការ​ខិតខំ​ប្រឹងប្រែង​នានា ដោយ​ស្មោះស្ម័គ្រ​រហូត​ដល់​នាទី​ចុង​ក្រោយ ធ្វើ​ជា​អាជ្ញាកណ្ដាល​រវាង​អា​មេ​រិ​ក​ និងអ៉ី​រ៉​ង់​ដើម្បី​ចៀសវាង​សង្គ្រាម​។

អ៉ី​រ៉​ង់​បាន​ព្រមាន​ថា ​ខ្លួន​ចាត់​ទុក​បណ្ដា​កំពង់​ផែ​របស់​ប្រទេស​នោះ ជា​គោលដៅ​វាយប្រហារ​សម​ស្រប ដោយ​ចាត់​ទុក​ម្យ៉ាងទៀត​ថា ជា​ការ​និយាយ​កុហក​ពី​ការ​ទ្រទ្រង់ ក្នុង​ការ​តស៊ូ​ប្រឆាំង​ដ្រូ​ន​សន្យា​ដោយ​អ៊ុយ​ក្រែ​ន ចំពោះ​បណ្ដា​ប្រទេស​សម្ព័ន្ធមិត្ត​អា​មេ​រិ​ក​នៅ​តំបន់​ឈូង​សមុទ្រ​។ ស្នូរ​ផ្ទុះ​ខ្លាំង​ៗ​លាន់ឮ​នា​យប់​ថ្ងៃ​ទី​១៤​ មក​១៥​ មីនា​ នៅ​រដ្ឋធានី​ម៉ា​ណា​ម៉ា​។

ព្រ​លាន​យន្តហោះ​អន្តរជាតិ​របស់​គុយ​វ៉ែត ជា​គោលដៅ​វាយប្រហារ​ដោយ​បណ្ដា​ដ្រូ​នអ៉ី​រ៉​ង់ នា​យប់​ថ្ងៃ​ទី​១៤​ មីនា ដោយ​បំផ្លាញ​ប្រព័ន្ធ​រ៉ា​ដា ត្រួតពិនិត្យ​អាកាស​។ ចំណែក​ដ្រូ​ន​២​គ្រឿង វាយប្រហារ​មូលដ្ឋាន​អាកាសចរណ៍ ស្ថិត​នៅ​ក្បែរ​មូលដ្ឋាន​យោធា​អា​មេ​រិ​ក​សំខាន់​មួយ​នៅ​គុយ​វ៉ែត​។ ចំណែក​ប្រធានាធិបតី​អា​មេ​រិ​លោក​ដូ​ណា​ល់​ត្រាំ​វិញ ស្នើ​ដល់​បណ្ដា​ប្រទេស​ដែល​ចំណុះ​លើ​ប្រេង​ដឹក​ឆ្លងកាត់​ច្រក​សមុទ្រ​ហ័​រ​មូស ដែល​រាំង​ខ្ទប់​ដោយ​អ៉ី​រ៉​ង់ ឲ្យ​ជួយ​ធានា​សន្តិសុខ​ដោយ​រួម​សហការ​ជាមួយ​អា​មេ​រិ​ក ​។

លោក​ត្រាំ​តាម​បណ្ដាញ​សង្គម​TRUTH SOCIAL របស់​លោក​សរសេរ​ថា សហរដ្ឋអាមេរិក​បាន​ឈ្នះ​និង​កម្ទេចអ៉ី​រ៉​ង់​ទាំងស្រុង ទាំង​ខាង​ផ្នែក​យោធា​ទាំង​ផ្នែក​សេដ្ឋកិច្ច តែ​បណ្ដា​ប្រទេស​លើ​ពិភពលោក​ដែល​ពឹង​លើ​ប្រេង​ដឹក​ឆ្លង​ការ​ច្រក​សមុទ្រ​ហ៍រ​មូស ត្រូវ​ការពារ​សន្តិសុខ​តាម​ផ្លូវ​នោះ​ហើយ​យើង​នឹង​ជួយ​ពួក​គេ​។

ចំណែក​ប្រទេស​លី​បង់​វិញ​ត្រៀមខ្លួន​ចរចា​ជាមួយ​អ៉ី​ស្រា​អែ​ល​។ លី​បង់​បាន​បង្កើត​គណៈប្រតិភូ​មួយ សម្រាប់​ចរចា​ជាមួយ​អ៉ីស្រា​អែ​ល​សំដៅ​បញ្ចប់សង្គ្រាម​។ នេះ​ជា​ការ​គូសបញ្ជាក់​របស់​ប្រភព​ផ្លូវការ​មួយ​តែ​នៅ​មិន​ទាន់​កំណត់​កាលបរិច្ឆេទ​ និង​ទីកន្លែង​នៃ​ការ​ចរចា​នោះ​នៅឡើយ​។ រីឯ​អ៉ី​រ៉​ង់​វិញ​បាន​អំពាវនាវ​ដល់​បណ្ដា​ប្រទេស​ជិតខាង​ឲ្យ បណ្ដេញ​កង​ទាហាន​អា​មេ​រិ​ក​ចេញ​។ រដ្ឋមន្ត្រី​ការ​បរទេស​អ៉ី​រ៉​ង់​លោក​អាប់​បាស់​អា​រ៉ា​ជី អំពាវនាវ​ដល់​បណ្ដា​ប្រទេស​ជិតខាង​អ៉ី​រ៉​ង់ ឲ្យ​បណ្ដេញ​ពួក​ឈ្លានពាន​បរទេស​ចេញ ព្រោះ​របស់​ដែល​ហៅ​ថា​ឆ័​ត្រ​ការពារ​របស់​អា​មេ​រិ​ក បាន​ត្រឹមតែ​បង្ក​
ចលាចល​ប៉ុណ្ណោះ​។

ស្ថានភាព​សុខភាព​របស់​មេ​ដឹក​នា​កំពូល​ថ្មី អ៉ីរ៉​ង់​លោក​ម៉ូ​សតា​បា​ខា​មេ​នី​ដែល​រង​របួស​ក្នុង​ការ​វាយប្រហារ ហើយ​មិន​បាន​បង្ហាញខ្លួន​ជា​សាធារណៈ​នៅឡើយ ច្រើន​ថ្ងៃក្រោយ​ការ​ជ្រើសតាំង​លោក មិន​ចោទ​ជា​បញ្ហា​ឡើយ​។ នេះ​ជា​ការ​អះអាង​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អ៉ីរ៉​ង់​ ។ លោក​នៅ​តែ​កាន់​តំណែង​នេះ​ស្រប​តាម​រដ្ឋធម្មនុញ្ញ ហើយនឹង​បន្ត​កា​ងារ​នោះ​តទៅ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ