ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ក្មេង​ទាំង​ទំនើ.ង​៩​នាក់​ត្រូវ​​ឃាត់ខ្លួន​​បន្ទាប់​ពី​ដេញកា.ប់​គ្នា​នៅ​ចំណុច​ព្រះថោង​       

2 ថ្ងៃ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សកម្មភាព​ក្រុង​ក្មេង​ទំនើ​.​ង នា​វេលា​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​០២ ខែមករា បាន​ធ្វើ​សកម្មភាព​ដេញ​កា​.​ប់​គ្នា​យ៉ាង​គ​ក្លើ​ន បើ​ទោះបី​រាជរដ្ឋាភិបាល​កំពុង​បើក​យុទ្ធនាការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើ​.​ង​ទាំងនេះ​យ៉ាងណា​ក្តី ។ ជុំវិញ​ករណី​ក្រុង​ក្មេង​ទំនើ​.​ង​នេះ​យោង​តាម​ផេ​ក​ផ្លូវការ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា…

ខេត្ត​ព្រះ​សីហ​នុ ៖ សកម្មភាព​ក្រុង​ក្មេង​ទំនើ​.​ង នា​វេលា​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​០២ ខែមករា បាន​ធ្វើ​សកម្មភាព​ដេញ​កា​.​ប់​គ្នា​យ៉ាង​គ​ក្លើ​ន បើ​ទោះបី​រាជរដ្ឋាភិបាល​កំពុង​បើក​យុទ្ធនាការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើ​.​ង​ទាំងនេះ​យ៉ាងណា​ក្តី ។

ជុំវិញ​ករណី​ក្រុង​ក្មេង​ទំនើ​.​ង​នេះ​យោង​តាម​ផេ​ក​ផ្លូវការ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០២៥ វេលា​ម៉ោង​០៣​និង​២៦​នាទី​ទាប​ភ្លឺ នៅ​ចំណុច​រង្វង់​មូល​ព្រះថោង ស្ថិត​នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​ក្មេង​ទំនើ​.​ង​១​ក្រុម មាន​គ្នា​០៩​នាក់ ជិះ​ម៉ូតូ​១​គ្រឿង និង​បើករថយន្ដ​១​គ្រឿង​បាន​វា​.​យ និង​កា​.​ប់​លើ​ក្រុម​ជន​រង​គ្រោះ​ចំនួន​៥​នាក់ ម៉ូតូ​២​គ្រឿង បណ្តាល​ឱ្យ​រង​របួស​មនុស្ស​២​នាក់​(​ស្រាល​) និង​ខូច​ម៉ូតូ​១​គ្រឿង រួច​ក៏​គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រ​ដ្ឋា អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​សហការ​គ្នា​ចុះ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ ដោយ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៦​នាក់ និង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន ។

ជនសង្ស័យ​មានឈ្មោះ ៖ ១-​ឈ្មោះ ហម ភៃ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ ជាងភ្លើង​(​កាន់​ដែក​បន្ទះ​) ។ ២-​ឈ្មោះ នាយ វី​ថៃ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ជាងភ្លើង​(​កាន់​ដែក​បន្ទះ​) ។ ៣-​ឈ្មោះ នី វុ​ទ្ធី ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ជាងភ្លើង (​កាន់​ដែក​បន្ទះ​) ។ ៤-​ឈ្មោះ ធុ យុ​ទ្ធី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ជាងភ្លើង​(​កាន់​ដែក​បន្ទះ​) ។ ៥-​ឈ្មោះ ហម នៃ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជាងភ្លើង​(​កាន់​ពូថៅ​) ។ ៦-​ឈ្មោះ ផា ម៉ា​ប់​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ មុខរបរ ជាងភ្លើង​(​អ្នក​បើករថយន្ត​) ។

ដោយឡែក​ឈ្មោះ ហ៊ីង ភេទ​ប្រុស អាយុ​ប្រហែល​១៩​ឆ្នាំ មុខរបរ​ជាងភ្លើង និង​០២​នាក់​ទៀត​ពុំ​ស្គាល់​អត្តសញ្ញាណ​បាន​រត់គេច​ខ្លួន ។ជនសង្ស័យ​ទាំង​០៩​នាក់​ខាងលើ ស្នាក់​នៅ​ភូមិ​អូរ​តា​សេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន ៖ ពូថៅ​ចំនួន​០១​ដើម ដែក​បន្ទះ​ចំនួន​០៥​បន្ទះទូរស័ព្ទ​ចំនួន​០៣​គ្រឿង ម៉ូតូ​១​គ្រឿង និង​រថយន្ត​០១​គ្រឿង ។

ចំពោះ​មូលហេតុ ៖ ផ្ដើម​ចេញពី​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ក្រុម​ជនសង្ស័យ​ជិះ​ម៉ូតូ​បុក​ប៉ះ​គ្នា​ជាមួយ​ជន​រង​គ្រោះ​នៅ​ចំណុច​ជិត​កាហ្វេ​ប្រោ​ន សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ រួច​ជនសង្ស័យ​ក៏​ជិះ​រត់គេច ហើយ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ដេញ​តាម​សុំ​សម្រួល តែ​ជនសង្ស័យ​ក៏​ទូរស័ព្ទ​ហៅ​បក្ខពួក​ខ្លួន​មក​ដោយ​ប្រាប់​ថា មាន​គេ​ជិះ​ម៉ូតូ​ដេញ​វា​.​យ​នៅ​ចំណុច​ព្រះថោង ពេល​នោះ​ក្រុម​បក្ខពួក​ជនសង្ស័យ​ក៏​នាំ​គ្នា​ជិះ​រថយន្ត​ស្ទួ​ចម​ក​បុក​ជន​រង​គ្រោះ​ពីក្រោយ ហើយ​បាន​ធ្វើ​សកម្មភាព​វា​.​យ​កា​.​ប់​ម៉ូតូ របស់​ជន​រង​គ្រោះ​ខ្ទេច​តែ​ម្តង ។

បច្ចុប្បន្ន ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​មក​ស្នងការដ្ឋាន ដើម្បី​បន្ត​នីតិវិធី​ច្បាប់ ។ សមត្ថកិច្ច កំពុង​បន្ត​ស្វែងរក​ជនសង្ស័យ​ដែល​រត់គេច​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ