ស្រូវប្រាំងជិត២ពាន់ហិកតា នៅស្រុកស្វាយអន្ទរ ត្រូវបានអាជ្ញាធរខេត្តដាក់ម៉ាស៊ីនបូមទឹកជួយសង្គ្រោះ
- ព្រៃវែង
ខេត្តព្រៃវែង ៖ នៅល្ងាចថ្ងៃទី 30 ធ្នូ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើល…
ខេត្តព្រៃវែង ៖ នៅល្ងាចថ្ងៃទី 30 ធ្នូ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើល…
ខេត្តព្រៃវែង ៖ នៅល្ងាចថ្ងៃទី 30 ធ្នូ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើល ស្ថានភាពនៃការបង្កបង្កើន ផលស្រូវរដូវប្រាំង របស់ប្រជាកសិករនៅក្នុងស្រុកស្វាយអន្ទរ និងបានរកឃើញថា មានដីស្រែប្រាំងរបស់ប្រជាកសិករប្រមាណ 1.700 ហិចតា កំពុងខ្វះទឹក ហើយប្រឈមនឹងការស្វិតងាប់។
ដើម្បីជួយសង្គ្រោះស្រែស្រូវទាំងនោះ ឯកឧត្តមសួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានបញ្ជាឲ្យមន្ទីរធនធានទឹកនិងឧតុនិយម ដាក់ម៉ាស៊ីនបូមទឹកទាំងយប់ ដើម្បីទាញយកទឹកជួយសង្គ្រោះដល់ស្រូវប្រាំងទាំងអស់នោះ ដែលធ្វើឲ្យប្រជាកសិករម្ចាស់ស្រែទាំងអស់ មានការត្រេកអរ និងសប្បាយ ចិត្តជាខ្លាំង។
ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត ក៏បានបង្កើតកិច្ចប្រជុំមួយជាមួយនឹងមន្ត្រីជំនាញពាក់ព័ន្ធដោយពិភាក្សាទៅលើមធ្យោបាយទាញយកទឹកនិងការគ្រប់គ្រងទឹក សម្រាប់ការបង្កបង្កើនផលស្រូវរបស់ប្រជាពលរដ្ឋ នៅក្នុងរដូវប្រាំងខាងមុខនេះ ដែលកន្លងមកមានស្រុកចំនួន 5 តែងតែជួបប្រទះនៅបញ្ហាកង្វះទឹក សម្រាប់ធ្វើការបង្កបង្កើនផលស្រូវ ក្នុងនោះរួមមានស្រុកកញ្ជ្រាច ស្វាយអន្ទរ ស៊ីធរកណ្ដាល កំចាយមារ និងស្រុកមេសាង។
គួរបញ្ជាក់ផងដែរថា ប្រភពទឹកដែលទាញយកមកផ្គត់ផ្គង់លើការបង្កបង្កើនផលស្រូវក្នុងស្រុកទាំង ៥នេះ គឺទាញយកមកពីបឹងកំពិត ដែលស្ថិតក្នុងស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ តាមរយៈព្រែកមេវ៉ៃគោជំហានទី 1៕
ចែករំលែកព័តមាននេះ