នៅពេលនេះមនុស្សយើង១៧លាននាក់ ទោះបីជាមិនមានជីវភាពរស់នៅដ៏បរិបូណ៍ទាំងអស់គ្នាក៏ដោយ យ៉ាងហោចណាស់ ពលរដ្ឋយើងមានហូប និងរស់នៅសន្តិភាព ។ ប៉ុន្តែនៅក្នុងពិភពលោកមានពលរដ្ឋប្រមាណជាជិត៣០០លាននាក់ កំពុងតែរស់នៅក្នុងស្ថានភាពយ៉ាងពិបាកខ្លាំង ព្រោះតែជីវិតពួកគេពឹងតែនៅលើជំនួយ ។…
នៅពេលនេះមនុស្សយើង១៧លាននាក់ ទោះបីជាមិនមានជីវភាពរស់នៅដ៏បរិបូណ៍ទាំងអស់គ្នាក៏ដោយ យ៉ាងហោចណាស់ ពលរដ្ឋយើងមានហូប និងរស់នៅសន្តិភាព ។ ប៉ុន្តែនៅក្នុងពិភពលោកមានពលរដ្ឋប្រមាណជាជិត៣០០លាននាក់ កំពុងតែរស់នៅក្នុងស្ថានភាពយ៉ាងពិបាកខ្លាំង ព្រោះតែជីវិតពួកគេពឹងតែនៅលើជំនួយ ។
អង្គការសហប្រជាជាតិបានឲ្យដឹងថា ជោគវាសនារបស់ពលរដ្ឋទាំងនោះ នៅក្នុងប្រទេសចំនួន៧២ គឺបានកំពុងតែត្រូវការជាបន្ទាន់នូវជំនួយមនុស្សធម៌ និងការការពារ ជាពិសេស គឺនៅក្នុងតំបន់ហ្គាហ្សា អ៊ុយក្រែន ស៊ីរី ហៃទី អាហ្វ្រិក និងមីយ៉ាន់ម៉ា ។
នៅក្នុងអំឡុងឆ្នាំ២០២៤នេះ គេដឹងថា សង្គ្រាមដែលបានផ្ទុះចាប់តាំងពីថ្ងៃ៧ ខែតុលា មក ពលរដ្ឋប៉ាឡេស្ទីន សរុបប្រមាណជា៣,១ លាននាក់ គឺបានកំពុងតែរស់យ៉ាងត្រដបំផុត ។ ជីវិតរបស់ពួកគេ តាំងពីពេលនោះមកដល់ពេលនេះ គឺអាចដកបានដោយសារតែជំនួយមនុស្សធម៌ប៉ុណ្ណោះ ។
សម្រាប់អ៊ុយក្រែនវិញតាំងទទួលការលុកលុយដោយរុស្ស៊ី នៅខែកុម្ភៈ ឆ្នាំ២០២២ មកដល់ពេលនេះ គឺនៅតែក្តៅគគុក ដោយពលរដ្ឋត្រូវរស់ដោយត្រដរជាមួយនឹងស្ថានភាពដែលប្រទេសរងគ្រោះគ្រប់យ៉ាង ។ មកដល់ពេលនេះ ពលរដ្ឋប្រមាណជា៤០ភាគរយនៃប្រជាជនជាង៣៣លាននាក់ក៏កំពុងតែត្រូវការជំនួយដែរ ។
ស៊ីរី ក៏កំពុងតែស្ថិតនៅក្នុងស្ថានភាពនៃរបបអន្តរកាលមួយ ។ ទោះបីជាក្រុមឧទ្ទាមបានដណ្តើមជ័យជម្នះ ហើយប្រកាសគ្រប់គ្រងប្រទេសទាំងស្រុងក៏ដោយ ប៉ុន្តែសន្តិភាពនៅទីនោះផុយស្រួយមែនទែន ។ មកដល់ពេលនេះពលរដ្ឋស៊ីរី មិនក្រោម១៥លាននាក់ទេ ដែលត្រូវការជំនួយ ដើម្បីរស់ ។ ពួកគេជាពលរដ្ឋនៅស៊ីរី ហើយក៏ជាពលរដ្ឋស៊ីរីដែលភៀសខ្លួនពីសង្គ្រាមដែលបានផ្ទុះឡើងប្រមាណជា៣ឆ្នាំកន្លងមកនេះ ។
ហៃទីដែលជាកោះតូចមួយ នៅទ្វីបអាមេរិកខាងជើងដែលមានប្រជាពលរដ្ឋជាង១១លាននាក់ ក៏កំពុងតែរស់នៅក្នុងស្ថានភាពនៃអំពើហិ.ង្សា បណ្តាលមកពីការគ្រប់គ្រង ដោយក្រុមបងធំ ។ រដ្ឋាភិបាលប្រទេសនេះទន់ខ្សោយរហូតដល់អសមត្ថភាព ហើយក្រុមបងធំកំពុងតែបង្កឧក្រិ.ដ្ឋកម្មដ៏ធ្ងន់ធ្ងរដោយការកា.ប់សម្លា.ប់ចាប់រំលោ.ភ ឆ.ក់ប្ល.ន់ ពោល គឺគ្មានច្បាប់ទម្លាប់រហូតដល់ពេលនេះ ត្រូវពឹងកម្លាំងប៉ូលិសពីប្រទេសក្រៅទៅគ្រប់គ្រង់ ។ នៅក្នុងស្ថានភាពនេះពលរដ្ឋហៃទី សរុបប្រមាណជា៤,៣លាននាក់ក៏កំពុងតែរស់ដង្ហោយរកជំនួយបន្ទាន់ដែរ ។
សម្រាប់អាហ្វ្រិកវិញ គឺទុក្ខវេទនាមានគ្រប់រសជាតិ ដោយខ្លះកំពុងតែរងគ្រោះហើយកំពុងតែដង្ហោយរកជំនួយដោយការរីករាលដាលនៃជំងឺ គ្រោះមហន្តរាយដោយធម្មជាតិ និងអំពើហិ.ង្សាដោយសង្គ្រាមដូចជា នៅសូដង់ និងសូដង់ខាងត្បូងជាដើម ។ ជីវិតពលរដ្ឋនៅក្នុងប្រទេសនៅអាហ្វ្រិក សរុបប្រមាណជា៤៩លាននាក់ កំពុងតែប្រឈមមុខនឹងអសន្តិសុខស្បៀង ចំណែក១៩លាននាក់ រងគ្រោះព្រោះអំពើហិ.ង្សាគ្រោះរាំងស្ងួត និងទឹកជំនន់ ។
នៅក្នុងតំបន់យើងនេះវិញក៏កុំភ្លេចស្ថានការណ៍នៅមីយ៉ាន់ម៉ា ក្រោយរដ្ឋប្រហារនៅក្នុងឆ្នាំ២០២១ មកដល់ពេលនេះបានធ្វើឲ្យពលរដ្ឋសរុបប្រមាណជា១៨,៦លាននាក់ កំពុងតែស្ថិតនៅក្នុងលក្ខខណ្ឌត្រូវការជំនួយមនុស្សធម៌ នៅក្នុងនោះ២៥ភាគរយនៃពួកគេ គឺកំពុងតែប្រឈមមុខនឹងគ្រោះអត់ឃ្លានតែម្តង ។
សម្រាប់កម្ពុជាយើង ទោះបីជាមានជីវភាពមិនសំបូរសប្បាយហៀរហូរដូចជា ប្រទេសខ្លះក៏ដោយ ប៉ុន្តែកម្ពុជាមានសន្តិភាព មានការអភិវឌ្ឍមានការហូបចុកគ្រប់គ្រាន់ ហើយសំខាន់ក៏មានផ្នែកសុខាភិបាលដែលអាចទ្រទ្រង់ និងរ៉ាប់រងសុខមាលភាពពលរដ្ឋបាននៅក្នុងលក្ខខណ្ឌមួយដ៏ប្រសើរធៀបនឹងប្រទេសមួយចំនួននៅលើពិភពលោកសព្វថ្ងៃនេះ ។
ទាំងនេះ គឺជាសមិទ្ធផល និងក៏ជាផ្លែផ្កានៃសន្តិភាពដែលកម្ពុជាសម្រេចបានតាំងពីចុងឆ្នាំ១៩៩៨ ក្រោយពេលដែលអង្គការចាត់តាំងយោធា និងនយោបាយរបស់របស់កម្ពុជាប្រជាធិបតេយ្យបានរលំរលាយ ។ មកដល់ពេលនេះ កម្ពុជាកំពុងរស់នៅក្នុងសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្តគ្រាន់តែសម្ពាធខ្លះបណ្តាលមកពីស្ថានភាពសេដ្ឋកិច្ច និងអំពីអសកម្មនៅក្នុងសង្គមកំពុងរុកគួន ។
សរុបទៅ កម្ពុជាកំពុងតែរស់នៅសន្តិភាព និងពន្លឺរស្មីនៃការអភិវឌ្ឍ ។ ដូច្នេះ សូមកុំអោយផ្សែងពីសម្ពាធសេដ្ឋកិច្ច និងភាពអសកម្មនានានៅក្នុងសង្គមមកធ្វើឲ្យស្រអាប់រស្មីពន្លឺ និងផ្លែផ្កានៃសន្តិភាពនេះអី ។ សូមរួបរួមគ្នាដុះខាត់កន្លែងណា ដែលស្រអាប់នោះចេញ ដើម្បីកុំអោយវាពូនជ្រុំក្លាយជាស្បៃនៃភាពងងឹត ។ បញ្ហាអសកម្មនានាដែលកើតមាន គឺគួរតែប្រញាប់ចាត់ការដោះស្រាយភ្លាមៗ ៕
ចែករំលែកព័តមាននេះ