រាជធានីភ្នំពេញ ៖ យុវជន២នាក់ជិះម៉ូតូចេញពីលេងបាល់ ស្រាប់តែមានក្មេងទំនើ.ងមួយក្រុមជិះតាមពីក្រោយមកធ្វើសកម្មភាពកា.ប់ប្ល.ន់តែមិនសម្រេចក៏រត់គេចខ្លួនបង្កភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង ៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្លូវលំក្នុងសង្កាត់ស្ទឹងមានជ័យទី០២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីយុវជនរងគ្រោះបានអោយដឹងថា មុនកើតហេតុ គាត់បានលេងបាល់ជាមួយពួកម៉ាក់នៅក្បែរស្ពានដែកចំការដូង ស្របពេលដែលលេងបាល់នោះក៏មានក្មេងទំនើ.ងមួយក្រុមបានអង្គុយនៅក្រៅតារាងបាល់ ហើយបានស្រែកសួរទៅកាន់យុវជន១រងគ្រោះថា « ហែងមើលមុខអី » ប៉ុន្តែយុវជនរងគ្រោះមិនបានចាប់អារម្មណ៍នោះឡើយ ក៏បន្តលេងបាល់ធម្មតា ។
លុះមកដល់វេលាម៉ោង១០យុវជនទាំង០២នាក់ខាងលើ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AC-1741 បានជិះម៉ូតូតាមបណ្តោយផ្លូវលំ ក្នុងសង្កាត់ស្ទឹងមានជ័យទី០២ គោលបំណងត្រឡប់ទៅផ្ទះ ខណៈនោះក៏លេចមុខក្មេងទំនើ.ងមួយក្រុមបានធ្វើសកម្មភាពបម្រុងមកកា.ប់យុវជនរងគ្រោះខាងលើ តែយុវជនបានឃើញមុនក៏បានផ្តួលម៉ូតូ រួចដកសោចេញពីម៉ូតូ ។
ភ្លាមៗនោះក្រុមក្មេងទំនើ.ងបានដកកាំបិតកា.ប់ម៉ូតូយ៉ាងចាស់ដៃ ហើយបម្រុងលើកម៉ូតូរបស់ជនរងគ្រោះលួចជិះចេញតែសំណាងល្អជនរងគ្រោះបានដកសោចេញបាត់ទើបធ្វើអោយក្រុមទំនើ.ងជិះគេចខ្លួនតែម្តង ។
ប្រភពដដែលបន្តថា ភ្លាមៗជនរងគ្រោះមិនហ៊ានចេញពីផ្ទះអ៊ីលក់ចាបហ៊ួយនោះឡើយ បានបន្តលាក់ខ្លួនរហូតដល់ម៉ោង១២និង៣០រំលងអធ្រាត្រដោយមើលឃើញថា រៀងស្ងប់ស្ងាត់ទើបសម្រេចចិត្តចេញទៅយកម៉ូតូរួចបណ្តើរឡើងទៅកាន់ផ្លូវធំក៏ត្រូវបានពលរដ្ឋឃើញសួរនាំ ទើបបង្កអោយមានការភ្ញាក់ផ្អើលថា មានករណីកា.ប់ប្ល.ន់ ខណៈនោះពលរដ្ឋបានប្រញាប់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ។ ក្រោយកើតហេតុ សមត្ថកិច្ចបាននាំជនរងគ្រោះទៅកាន់ប៉ុស្តិ៍ដាក់ពាក្យបណ្តឹង ដើម្បីស្វែងរកជនសង្ស័យយកមកដាក់ទោសតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ