ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រាំ​ស្នើ​សុំ​ពន្យារ​ពេល​បិទ​ទីក​តុក​រហូ​ត​ដល់​លោក​ឡើង​កាន់​អំណាច​សិន

1 ថ្ងៃ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​បាន​ស្នើ​សុំ​ទៅ​តុលាការ​កំពូល​អាមេរិក​ថា​កុំ​ទាន់​ចេញ​សេចក្ដី​សម្រេច​បិទ​ដំណើរ​ការ​ទី​កតុក​ ឬ​បង្ខំ​ឱ្យ​ទីក​តុក​លក់​ភាគ​ហ៊ុន​របស់​ខ្លួន​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ឯក​ជន​របស់​អាមេរិក​ឆាប់​ៗ​ពេក​។ លោក​ត្រាំ​​​ចង់​ពន្យារ​ពេល​បន្តិច​សិន​ដើម្បី​រង់​ចាំ​​រហូត​ដល់​​ពេល​លោក​ឡើង​កាន់​អំណាច​សិន​​ និង​ចង់​យក​ពេល​វេលា​​ដើម្បី​ពិចារ​ណា​​នៅ​ក្នុង​​សំណុំ​រឿង​​នេះ​។ លោក​ត្រាំ​ថ្លែង​ថា​លោក​ចង់​ដោះ​ស្រាយ​បញ្ហា​នេះ​តាម​ផ្លូវ​នយោបាយ​។ ការ​ថ្លែង​ដូច្នេះ​នៅ​ពេល​តុលា​ការ​កំពូល​ត្រៀម​​បើក​សវនា​ការ​ទៅ​លើ​សំណុំ​រឿង​ទីកតុក​នៅ​ថ្ងៃ​ទី​១០ ខែ​មករា​​​។ តុលាការ​អាច​នឹង​តម្រូវ​ឱ្យ​ទីក​តុក​លក់​ភាគ​ហ៊ុន​របស់​ខ្លួន​ទៅ​ឱ្យ​ក្រុម​ហ៊ុន​អាមេរិក​ ឬ​ត្រូវ​បិទដំណើរ​ការ​នៅ​លើ​ទឹក​ដី​អាមេរិកជា​ស្ថា​ពរ​​។…

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​បាន​ស្នើ​សុំ​ទៅ​តុលាការ​កំពូល​អាមេរិក​ថា​កុំ​ទាន់​ចេញ​សេចក្ដី​សម្រេច​បិទ​ដំណើរ​ការ​ទី​កតុក​ ឬ​បង្ខំ​ឱ្យ​ទីក​តុក​លក់​ភាគ​ហ៊ុន​របស់​ខ្លួន​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ឯក​ជន​របស់​អាមេរិក​ឆាប់​ៗ​ពេក​។ លោក​ត្រាំ​​​ចង់​ពន្យារ​ពេល​បន្តិច​សិន​ដើម្បី​រង់​ចាំ​​រហូត​ដល់​​ពេល​លោក​ឡើង​កាន់​អំណាច​សិន​​ និង​ចង់​យក​ពេល​វេលា​​ដើម្បី​ពិចារ​ណា​​នៅ​ក្នុង​​សំណុំ​រឿង​​នេះ​។

លោក​ត្រាំ​ថ្លែង​ថា​លោក​ចង់​ដោះ​ស្រាយ​បញ្ហា​នេះ​តាម​ផ្លូវ​នយោបាយ​។ ការ​ថ្លែង​ដូច្នេះ​នៅ​ពេល​តុលា​ការ​កំពូល​ត្រៀម​​បើក​សវនា​ការ​ទៅ​លើ​សំណុំ​រឿង​ទីកតុក​នៅ​ថ្ងៃ​ទី​១០ ខែ​មករា​​​។ តុលាការ​អាច​នឹង​តម្រូវ​ឱ្យ​ទីក​តុក​លក់​ភាគ​ហ៊ុន​របស់​ខ្លួន​ទៅ​ឱ្យ​ក្រុម​ហ៊ុន​អាមេរិក​ ឬ​ត្រូវ​បិទដំណើរ​ការ​នៅ​លើ​ទឹក​ដី​អាមេរិកជា​ស្ថា​ពរ​​។ កាល​ពី​ខែមេសា សភា​អាមេរិក​បាន​បោះ​ឆ្នោត​គាំទ្រ​​សំណើ​របស់​រដ្ឋា​ភិបាល​របស់​លោក​បៃដិន​ដើម្បី​បិទទីក​តុក​បើ​​ទីក​តុក​មិន​ព្រម​លក់​ភាគ​ហ៊ុន​ត្រឹម​ថ្ងៃ​ទី​១៩ ខែ​មករា​ទេ​។

សព្វ​ថ្ងៃ​នេះ ​ពល​រដ្ឋ​អាមេរិក​ជាង​១៧០​លាន​នាក់​ប្រើ​ទីក​តុក​។ ដូច្នេះ​ ក្រុម​ហ៊ុន​បាយ​ដាន់ (Bytedance) ដែល​ជា​ម្ចាស់​ទីក​តុក​បាន​ស្នើ​សុំ​យ៉ាង​ទទូច​ឱ្យ​រដ្ឋាភិបាល​អាមេរិក​ដក​ចេញ​នូវ​សំណើ​នោះ​វិញ​។ បើ​តុលាការ​កំពូលអាមេរិក​​សម្រេច​ថា​ត្រូវ​តែ​បិទ​ដំណើរ​ការ​ទីក​តុក​ ពេល​នោះ គ្មាន​នរណា​អាច​ត​វ៉ា​បាន​ទៀត​ទេ​។

ម៉្យាង​ទៀត​ គម្រោង​បិទ​ដំណើរ​ការ​នេះ​ធ្វើ​ឡើង​តែ​១​ថ្ងៃ​ប៉ុណ្ណោះ​មុន​ពេល​លោក​ត្រាំ​ស្បថ​ចូល​កាន់​តំណែង​។​ ​មាន​សញ្ញា​ថា​រដ្ឋា​ភិបាល​ចិន​នឹង​ចាត់​វិធាន​ការ​សង​សឹក​វិញ​​បើ​អាមេរិក​ហ៊ាន​បិទ​ទីក​តុក​។ ចិន​កំពុង​តែ​រក​រឿង​ក្រុម​ហ៊ុន​ផលិត​​ក្រាហ្វិក​កាត​ (Graphic Card) ​និង​បន្ទះ​ឈីប​របស់​អាមេរិក​ឈ្មោះ​អឹន​វីឌា​​ (Nvidia)​ ដោយ​ប្រើ​ច្បាប់​ប្រឆាំង​នឹង​សិទ្ធិ​​ផ្ដាច់​មុខ​ (antitrust)​។

​លោក​ត្រាំ​ក្នុង​នាម​ជា​អ្នក​សេដ្ឋ​កិច្ច​ម្នាក់​ លោ​កនឹង​ថ្លឹង​ថ្លែង​អំពី​ផល​ចំណេញ​ និង​ផល​ខាត​រវាង​បិទ​ទីក​តុក​ ហើយ​ធ្វើ​ឱ្យ​ក្រុមហ៊ុន​អាមេរិក​ខាត​បង់​ ឬ​ត្រូវ​បន្ត​ដំណើរ​ការ​​ទីក​តុក​? ​នៅ​ក្នុង​ខែ​ធ្នូ​នេះ ប្រភព​ខ្លះ​បង្ហើប​ឱ្យ​ដឹង​ថា​លោក​ត្រាំ និង​នាយក​ប្រតិ​បត្តិ​របស់​ទីក​តុក​ លោក​ស៊ូ​ស៊ី​ឈូ (Shou Zi Chew) បាន​ជួប​គ្នា​​ស្ងាត់​ៗ​ដើម្បី​រក​ដំណោះ​ស្រាយ​។ កិច្ច​ជំនួប​នោះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោ​កត្រាំ​ថ្លែង​ថា​លោក​មាន​គំនិត​សុទិដ្ឋិ​និយម​ចំពោះ​ទីក​តុក។ លោក​​មិន​យល់​ទាស់​ទេ​ក្នុង​ការ​អនុញ្ញាត​ឱ្យ​ទីក​តុក​បន្ត​ដំណើរ​ការ​នៅ​លើ​ទឹក​ដី​អាមេរិក​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ