ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​បុកគ្នា​​ពេញទំហឹង​​ម្ខាង​ស្លា.ប់​ម្ខាង​​របួស​ធ្ងន់​​សុទ្ធតែ​មិន​ពាក់​មួក​សុវ​ត្ថិ​ភាព​

13 ឆ្នាំ មុន

ក្រុងប៉ោយប៉ែត ៖ មនុស្ស​​ម្នាក់​​បាន​ស្លា.ប់​ និង​​ម្នាក់​ទៀត​​របួស​ធ្ងន់​​ត្រូវ​បាន​​ដឹក​ទៅ​កាន់​​មន្ទីរ​ពេទ្យ​ទាំង​ យប់ ​នៅ​ក្នុង​ហេតុ​ការណ៍​ម៉ូតូ​​បុក​គ្នា​​នៅ​​លើ​ផ្លូវ​ជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​បាលិ​លេយ្យ​ សង្កាត់​ប៉ោយ​ប៉ែត ​កាល​ពីវេលា​ម៉ោង​២០​និង​៤៥​នាទី ថ្ងៃទី​២៥ មិថុនា ​។ អ្នក​ស្លា.ប់​​នៅ​ក្នុង​ហេតុ​ការណ៍​នេះ​ឈ្មោះ ​

ក្រុងប៉ោយប៉ែត ៖ មនុស្ស​​ម្នាក់​​បាន​ស្លាប់​ និង​​ម្នាក់​ទៀត​​របួស​ធ្ងន់​​ត្រូវ​បាន​​ដឹក​ទៅ​កាន់​​មន្ទីរ​ពេទ្យ​ទាំង​យប់ ​នៅ​ក្នុង​ហេតុ​ការណ៍​ម៉ូតូ​​បុក​គ្នា​​នៅ​​លើ​ផ្លូវ​ជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​បាលិ​លេយ្យ​ សង្កាត់​ប៉ោយ​ប៉ែត ​កាល​ពីវេលា​ម៉ោង​២០​និង​៤៥​នាទី ថ្ងៃទី​២៥ មិថុនា ​។ អ្នក​ស្លាប់​​នៅ​ក្នុង​ហេតុ​ការណ៍​នេះ​ឈ្មោះ ​លឹម ណារ៉ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​គ្រូ​បង្រៀន​​នៅ​សាលា​ឯក​ជន​មួយ​​ក្នុង​ក្រុង​ប៉ោយ​ប៉ែត ​ឯ​​អ្នក​របួស​ធ្ងន់​​ឈ្មោះ​​តាន់ ​សាវឿន ​ភេទ ប្រុស អាយុ​២៨​ឆ្នាំ ​ជា​អនុ​ប្រធាន​ការិយា​ល័យ​​ច្រក​ចេញ​ចូល​​តែ​មួយ​នៅ​ក្រុង​ប៉ោយ​ប៉ែត ​មាន​​ទី​​លំនៅ​ក្នុង​​​ក្រុង​សិរី​សោភ័ណ ​​ខេត្ត​​បន្ទាយ​មាន​ជ័យ ។

បើ​តាម​អ្នក​ឃើញ​ហេតុ​ការណ៍​និយាយ​ថា ម៉ូតូទាំងពីរ​គ្រឿង​នេះ ​បើក​បរ​បញ្ច្រាស​ទិស​គ្នា​ដោយ​​ឈ្មោះ​តាន់ សាវឿន បើក​​មក​​ពី​ទិស​ខាង​លិច​ ឯ​ឈ្មោះ​លឹម ​ណារ៉ា ​បើក​​មក​ពី​ទិស​ខាង​កើត លុះ​​មក​​ដល់​​ចំណុច​ខាង​លើ​ក៏​បុក​គ្នា​​​ពេញ​ទំហឹង​តែ​ម្តង ​បណ្តាល​ឱ្យ​កង់​ម៉ូតូ​​ផ្នែក​ខាង​មុខ​ទាំង​២​គ្រឿង​រួញ​ដូច​គ្នា ។ ​មន្ត្រីប៉ូលិស​​ចរាច​រ​សណ្តាប់ធ្នាប់​​សាធារណៈ​ក្រុង​ប៉ោយ​ប៉ែត ​បាន​ប្រាប់​ថា ​គ្រោះថ្នាក់​​​នេះ​បើ​យោង​តាម​ការ​សួរ​នាំ​អ្នក​ឃើញ​​ហេតុ​ការណ៍​ប្រាប់​ថា ​ការ​បុក​គ្នា​នេះ ​ដោយ​សារ​​ភាគី​ម្ខាង​បើក​​វ៉ារថយន្ត​រួច​រេ​ចង្កូត​​ទៅ​បុក​គ្នា​តែ​ម្តង ។ ​ទោះ​បីជា​​បែប​ណា ​​ភាគី​ទាំង​២​ ពុំ​អាច​សួរ​នាំ​​​ព័ត៌​មាន​បាន​​​ទេ ព្រោះ​ម្ខាង​ស្លាប់​ និង​ម្ខាង​របួស​​សន្លប់​ឈឹង​ទៅ​ហើយ ។

ក្រោយ​ហេតុ​ការណ៍​​កើត​ឡើង​​ អ្នក​ស្លាប់​​ត្រូវ​បាន​សាច់​ញាតិ​យក​ទៅធ្វើ​បុណ្យ​​តាម​ប្រពៃណី ​ ឯ​​អ្នក​រង​​របួស​ធ្ងន់​ត្រូវ​បាន​បញ្ជូន​ចូល​មន្ទីរ​ពេទ្យ​ទាំង​យប់ ​ហើយ​​នៅ​ព្រឹក​​ថ្ងៃ​ទី​២៦ មិថុនា តាម​ព័ត៌​មាន​ថា ត្រូវ​សាច់​ញាតិ​​បញ្ជូន​ទៅព្យា​បាល​​​នៅភ្នំពេញ ៕