ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើងឯកប្រដាល់សាកលថ្នាក់ជាតិឆ្នាំនេះសហព័ន្ធផ្ដោតទៅលើការត្រៀមប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០២៩

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្រាប់​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​លើ​ប្រភេទ​កីឡាប្រដាល់​សាកល​ឆ្នាំ​២០២៤​នេះ ហាក់បី​ដូ​ចជា​មាន​សកម្មភាព​ផុលផុស​ជាង​បណ្ដា​ឆ្នាំ​មុន​ៗ ដោយសារ​បណ្ដា​ក្លិប ចំនួន​កីឡាករ កីឡាការិនី​ចូលរួម​ច្រើនដោយ​កើនឡើង​៥០ភាគរយ ។​ នេះ​ជា​លើក​ទី​១​ហើយ​ដែល​សហព័ន្ធ​ជំរុញឱ្យ​មាន​យុវជន​ចូលរួម ដើម្បី​ពង្រឹងសមត្ថភាព…

រាជធានីភ្នំពេញ ៖ សម្រាប់​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​លើ​ប្រភេទ​កីឡាប្រដាល់​សាកល​ឆ្នាំ​២០២៤​នេះ ហាក់បី​ដូ​ចជា​មាន​សកម្មភាព​ផុលផុស​ជាង​បណ្ដា​ឆ្នាំ​មុន​ៗ ដោយសារ​បណ្ដា​ក្លិប ចំនួន​កីឡាករ កីឡាការិនី​ចូលរួម​ច្រើនដោយ​កើនឡើង​៥០ភាគរយ ។​

នេះ​ជា​លើក​ទី​១​ហើយ​ដែល​សហព័ន្ធ​ជំរុញឱ្យ​មាន​យុវជន​ចូលរួម ដើម្បី​ពង្រឹងសមត្ថភាព បច្ចេកទេស​ត្រៀម​ឆ្ពោះទៅ​កាន់ការ​ប្រកួត​កីឡា​យុវជន​អាស៊ី​ឆ្នាំ​២០២៩ ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​។​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ឯកឧត្តម​ប៊ុ​យ សុ​ភ័​ណ្ឌ​ អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា​លើក​ឡើង​នៅ​ក្នុង​ឱកាស​បិទ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​កីឡាប្រដាល់​សាកល​ថ្នាក់​ជាតិ​ឆ្នាំ​២០២៤​នៅ​ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៦​ ធ្នូ​ ឆ្នាំ​២០២៤​។

ឯកឧត្តម​ប៊ុ​យ សុ​ភ័​ណ្ឌ បាន​លើក​ឡើង​ថា ​ក្រោយ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​កីឡា​ប្រកួត​ដាល់​សាកល​ដែល​បាន​ប្រព្រឹត្តិ​ទៅ​តាំងពី​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ដែល​ជា​កម្មវិធី​ប្រចាំឆ្នាំ​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ឯក​ឧត្ត​មមានការ​កត់សម្គាល់​ឃើញ​ថា​ ឆ្នាំ​នេះ​ទាំង​ចំនួន​ក្លិប​ និង​កីឡាករ កីឡាការិនី​មានការ​កើនឡើង​យ៉ាង​ខ្លាំង ហើយនេះ​ក៏​ជាជោគជ័យ​របស់​សហព័ន្ធ​ផង​ដែរ ។ ក្នុង​នោះ​កីឡាករ កីឡាការិនី​មាន​ចំនួន​១៤៥​នាក់ និង​មាន​ក្លិប​ចូលរួម​ចំនួន​៣០​កើនឡើង​៥០​ភាគរយ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន​ៗ​។ ​​អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ ឆ្នាំ​នេះ​សហព័ន្ធ​ក៏​បាន​បញ្ចូល​ប្រភេទ​វិញ្ញាសា​យុវជន​ដែល​ជា​កីឡាករ​ថ្នាល​ឱ្យ​មានការ​ចូលរួម​ប្រកួត​ផង​ដែរ​។​ សហព័ន្ធ​ក៏​មានការ​បន្ថែម​នូវ​ប្រាក់​រង្វាន់​លើស​ពី​ឆ្នាំ​មុន ដែល​ជា​យុទ្ធសាស្រ្តថ្មី​ដើ​ម្បិ​លើក​ទឹក​ចិត្ត​ទៅ​ដល់​ពួក​គាត់​។

ឯក​ឧត្ត​មអគ្គលេខាធិការ​រូប​នេះ​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ឆ្លងកាត់​ការ​ប្រកួត​រយៈ​ពេល៤​ថ្ងៃ​មកនេះ ​យើង​សង្កេត​ឃើញ​ថា​ ប្រភេទ​វិញ្ញាសា​យុវជន​មាន​កីឡាករល្អ​ៗ​ច្រើន​ ដូច្នេះ​សហព័ន្ធ​មាន​គោលដៅ​រួច​ហើយ​ក្នុង​ការ​ជ្រើសរើស ជំរុញការ​ហ្វឹកហាត់ ពង្រឹងសមត្ថភាពបច្ចេកទេស​បន្ថែម ដើម្បី​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៥-២០២៧ ជា​ពិសេស​ព្រឹត្តិការណ៍​កីឡា​យុវជន​អាស៊ី​ឆ្នាំ​២០២៩​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​។​

ឯក​ឧត្ត​មសង្ឃឹម​ថា​ អត្តពលិកកម្ពុជា​យើង​នឹង​អាច​ដណ្ដើម​យក​មេដាយ​យ៉ាងច្រើន​ពី​ព្រឹត្តិ
ការណ៍​ប្រកួត​អន្តរជាតិ​នានា ជូន​ជាត​ិមាតុភូមិ​។

​ហេតុ​ដូច្នេះ​ហើយ​ទើបអត្តពលិកដែលឈានមកដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ឆ្នាំ​នេះ​ច្រើន​ជាង​ឆ្នាំ​មុន​ដែល​មាន​រហូត​ដល់​ទៅ​២២​គូ​ក្នុង​ការ​ប្រជែង​ដណ្ដើម​យក​មេដាយ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ