ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​​ប្រេង​​ផ្តល់​ថវិកា​​​​​កសាង​​​បណ្ណាល័យ​​នៅ​អនុវិទ្យាល័យ​​​​សម្តេចឪ

12 ឆ្នាំ មុន

ខេត្តព្រះសីហនុ​ ៖ ​​នៅ​អនុវិទ្យា​ល័យ​​សម្តេច​ឪ​​​ក្រុងព្រះសីហនុ​​​ នាព្រឹក​ថ្ងៃទី​​​២៤ មិថុនា ​​មាន​រៀបចំពិធី​ចុះ​ហត្ថ​លេខា​​​​លើ​អនុស្សរណៈ​​នៃ​​ការ​យោគ​យល់​គ្នា​ រវាង​​អនុវិទ្យា​​ល័យ​​សម្តេច​​ឪ​ និង​អង្គការ​​​ផេក​កម្ពុជា ​​សម្រាប់​​គម្រោង​សាង​សង់​​​បណ្ណាល័​យ​​​ក្នុង​អនុវិទ្យាល័យ​​សម្តេច​ឪ​ ដោយ​​មាន​ការ​ឧបត្ថម្ភ​​​ថវិកា​

ខេត្តព្រះសីហនុ​ ៖ ​​នៅ​អនុវិទ្យា​ល័យ​​សម្តេច​ឪ​​​ក្រុងព្រះសីហនុ​​​ នាព្រឹក​ថ្ងៃទី​​​២៤ មិថុនា ​​មាន​រៀបចំពិធី​ចុះ​ហត្ថ​លេខា​​​​លើ​អនុស្សរណៈ​​នៃ​​ការ​យោគ​យល់​គ្នា​ រវាង​​អនុវិទ្យា​​ល័យ​​សម្តេច​​ឪ​ និង​អង្គការ​​​ផេក​កម្ពុជា ​​សម្រាប់​​គម្រោង​សាង​សង់​​​បណ្ណាល័​យ​​​ក្នុង​អនុវិទ្យាល័យ​​សម្តេច​ឪ​ ដោយ​​មាន​ការ​ឧបត្ថម្ភ​​​ថវិកា​ពីក្រុម​ហ៊ុន​ប្រេង ឈេហ្វរ៉ុនអូវើស៊ីភេត្រូលៀម​(ខេមបូឌា)​​លីមី ធីត​​ ​​។ ពិធីនេះ​​ប្រារព្ធ​​ធ្វើ​ដោយ​​មាន​​​​ការអញ្ជើញ​​ចូលរួម​ពី​​លោក​សំ សំអាត​ តំណាង​​លោក​ ស្បោង​​ សារ៉ាត អភិបាល​​ខេត្ត ​លោក​​កែវ ឡាយ ប្រធាន​​​មន្ទីរ​​អប់រំ​ យុវជន និង​កីឡា​ខេត្ត លោក​​​​ស្ទីវ គ្លិក​ ប្រធាន​​ក្រុម​ហ៊ុន​ប្រេង​ ឈេហ្វរ៉ុនអូ​វើស៊ី​ភេត្រូលៀម(ខេមបូឌា)​លីមីធីត​​ លោកអេរិក​បែ៊កធល ប្រធាន​​ប្រចាំ​​ប្រទេស​​របស់​​អង្គការ​ផេកកម្ពុជា​ ព្រម​ទាំង​លោក​គ្រូអ្នកគ្រូ និង​សិស្សា​នុសិស្ស​​យ៉ាង​ច្រើន​កុះករ ។

លោក​​កែវ ឡាយ ​បានថ្លែង​អំណរ​គុណ​​​អង្គការ​​ផេក​កម្ពុជា​​ និង​ក្រុម​​​ហ៊ុន​ប្រេង​​ឈេហ្វរ៉ុន​​​អូ​វើស៊ីភេត្រូ​លៀម​(ខេមបូឌា)​​លីមីធីត​ ដែល​​បាន​សហការ​​យ៉ាង​ស្អិត​រមួត​​​ជា​​មួយ​​មន្ទីរ​អប់រំ​​យុវជន និង​កីឡា​ខេត្ត​ និង​​​​ចាត់​ទុក​ថា​ ​នេះជា​ការ​ចូល​​​រួម​​​យ៉ាង​​​ធំធេង​​ក្នុង​កិច្ច​អភិវឌ្ឍ​ន៍​វិស័យ​​​អប់រំ​​​ក្នុង​​ព្រះរាជាណាចក្រ​​​កម្ពុជា ។ សមិទ្ធផល​​​ដ៏​  មាន​​​តម្លៃ​នេះ​ជា​ឧត្តម​ប្រយោជន៍​​​ដ៏ថ្លៃថ្លា​​​បំផុត​​​សម្រាប់​​​​​កូន​ចៅ​ជំនាន់​​ក្រោយ​​​​ក្នុង​មូល​​ដ្ឋាន​នេះ ។

ថ្លែង​ក្នុង​ឱកាស​​នោះ លោក​អេរិក ប៊ែកធល​ប្រធាន​​​ប្រចាំប្រទេស​​របស់​អង្គការ​​​ផេក​​កម្ពុជា​ បាន​​ថ្លែង​​ថា គម្រោង​​នេះ​ជា​​តំណាង​​​ឱ្យ​​​ចលនា​​​​ដ៏មោះមុត​​​​មួយ​ នៅក្នុង​ភាព​​ទទួល​​​​ខុស​ត្រូវ​​ រួម​ចំណែក​​​ជួយ​ដល់​​សង្គម​ ហើយ​នេះ​មិន​មែន​​ជាលើក​​​ទី​១​​ទេ ដែល​​អង្គការ​​ផេក​​ និង​ក្រុម​​​ហ៊ុន​​​​ប្រេង​​ឈេហ្វ​​​រ៉ុន​ បាន​រួបរួម​​កម្លាំង​​​គ្នា​​​កសាង​​​នៅក្នុង​​​​ប្រទេស​កម្ពុជា ។ ​​លោក​សង្ឃឹម​ថា បណ្ណា​​ល័យ​​នេះ​​នឹង​​​ក្លាយ​ជា​ប្រភព​​ធនធាន​​​មួយ​​​ប្រកប​ដោយ​​មោទនភាព​ ព្រម​ទាំង​​មាន​សារសំខាន់​​​ និង​​សារ​ប្រយោជន៍​​សម្រាប់​​ការ​អប់រំ​​​ទាំង​នៅ​សាលា​​និង​នៅ​សហគមន៍ ៕