រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ អាវុធហត្ថរាជធានីភ្នំពេញបានបញ្ជូនយុវជនឈាមរាវក្រោម១៨ឆ្នាំចំនួន០៥នាក់ទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ បន្ទាប់ពីកម្លាំងល្បាតនៃមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់និងឆែករកឃើញគ្រឿងញៀនចំនួន០២កញ្ចប់ រួមនឹងឧបករណ៍សម្រាប់កាច់សោ.កម៉ូតូមួយចំនួននៅចំណុចមុខការ៉ាស់សាំងLHR ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ រួចបន្តសហការជាមួយកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ចុះដល់បន្ទប់ជួលរបស់បក្សពួកក្រុមជនសង្ស័យ ធ្វើការឃាត់ខ្លួនចំនួន០៣នាក់បន្ថែមទៀត ព្រមទាំងដកហូតដាវចំនួន១ដើម កាំបិតចំនួន០៦ដើម រួមនឹងឧបករណ៍សម្រាប់កាច់សោ.កម៉ូតូមួយចំនួនទៀតផងដែរ ។
ជនសង្ស័យទាំង០៥នាក់ រួមមាន ៖១-មានឈ្មោះ គឹម វណ្ណីកាអូន ភេទប្រុស អាយុ១៧ឆ្នាំ, ២-មានឈ្មោះ ប្រាក់ រ៉ាជេម ភេទប្រុស ១៧ឆ្នាំ, ៣-ឈ្មោះ សុធារិន វីរៈ ភេទប្រុស អាយុ ១៥ឆ្នាំ, ៤-ឈ្មោះ ជួន ចៅឡង់ ភេទប្រុស អាយុ១៥ឆ្នាំ, ៥-ឈ្មោះ ប៊ុន ថុនវិសាល ភេទប្រុស អាយុ១៤ឆ្នាំ។
ក្រោមវិធានការជំនាញជនសង្ស័យទាំង០៥នាក់បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាធ្លាប់បានធ្វើសកម្មភាពលួចកាច់កម៉ូតូជាច្រើនលើកច្រើនសារ និងជាមុខសញ្ញាប្រើប្រាស់ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនជាញឹកញាប់ ក្នុងនោះ មានម្នាក់ធ្លាប់ជាប់ពន្ធនាគារខេត្តព្រះសីហនុ០១ឆ្នាំ ករណីហិង្សា ម្នាក់ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល០១ឆ្នាំ ករណីប៉ុនប៉ងលួច និងម្នាក់ធ្លាប់ជាប់មណ្ឌលអប់រំកែប្រែផ្តាច់សារធាតុញៀនឱកាសខ្ញុំ០២ខែផងដែរ៕
ចែករំលែកព័តមាននេះ