ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាងសុំបែកគ្នា ដើម្បីទៅមើលថែម្តាយឈឺ សង្សារតាមកា.ប់ប៉ងដល់ជីវិត

17 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យុវតីម្នាក់ ត្រូវសង្សារម៉ូតូមកកាប់ចំនួន២កាំបិតបុ័ងតោ បណ្តាល​ឱ្យ​ស្ទើរតែដាច់​ជង្គង់ រងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារតែរឿងប្រចណ្ឌ និងខឹងនាងសុំបែកគ្នា។ ហេតុការណ៍ខាងលើ​នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ​ថ្ងៃទី ២៥…

រាជធានីភ្នំពេញ ៖ យុវតីម្នាក់ ត្រូវសង្សារម៉ូតូមកកាប់ចំនួន២កាំបិតបុ័ងតោ បណ្តាល​ឱ្យ​ស្ទើរតែដាច់​ជង្គង់ រងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារតែរឿងប្រចណ្ឌ និងខឹងនាងសុំបែកគ្នា។

ហេតុការណ៍ខាងលើ​នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ​ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ១៣៦ ចំណុចខាងមុខម៉ាត 7 eleven ក្បែរផ្សារកណ្ដាល ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពពីយុវតីរងគ្រោះបានបញ្ជាក់ថា រូប​នាង និងជនសង្ស័យជាសង្សារនឹងគ្នា បានរស់នៅជាមួយគ្នារយៈពេលជិត២ឆ្នាំមកហើយ ត្រូវបានឪពុកម្ដាយអនុញ្ញាតឲ្យនៅជាមួយគ្នាដូចចប្តីប្រពន្ធ ។​មូលហេតុដែលធ្វើឲ្យជនសង្ស័យដែលជាសង្សារនោះយកកាំបិតប៉ុងតោមកកាប់លើ​រូបនាងចំនួនពីរកាំបិត ដោយសារតែរូបនាងបានចាកចេញពីផ្ទះ និងសុំជនសង្ស័យបែកគ្នា រស់នៅរៀងៗខ្លួន ដើម្បីរូបនាងត្រឡប់មកនៅជាមួយម្តាយ និងមើលថែម្តាយឈឺនៅផ្ទះ ។

តាមប្រភពដដែលបានបន្តថា ដោយសារតែមូលហេតុនេះហើយ ទើបធ្វើឲ្យជនសង្ស័យជិះម៉ូតូមួយគ្រឿង តាមមកដល់ផ្ទះម្តាយ​របស់នាង ហើយយកកាំបិតបុ័ងតោកាប់ទៅលើរូបនាងចំនួន២កាំបិត ត្រូវចំក្បាលជង្គង់ស្ទើដាច់ និងត្រូវកពីក្រោយយ៉ាង​ធ្ងន់ធ្ងរផងដែរ ។ ជនសង្ស័យមានគោលបំណង​គឺ​មកកាប់សម្លាប់នាង​តែម្តង តែត្រូវបានជនបរទេសម្នាក់បានទៅជួយ ទើបធ្វើឲ្យជនសង្ស័យរត់គេចខ្លួនបាត់សម្រោល។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចទីតាំង ចំណែកយុវតីរងគ្រោះត្រូវបាន បញ្ជូនទៅកម្មមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ បន្ទាប់មកក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលផ្សារកណ្ដាល១ ដើម្បីចាប់ជនសង្ស័យចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ