ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ចោរ​ចូល​លួច​ម៉ូតូ​អស់​០៤​គ្រឿង នៅ​ក្រុង​បា​វិត ម្ចាស់​ម៉ូតូ​បាន​ត្រឹមតែ​មើល​តាម​កាមេរ៉ា​សុវត្ថិភាព

16 ម៉ោង មុន

ខេ​ត្យ​ស្វាយ​រៀង ៖ មាន​ចោរ ០១​ក្រុម មាន​គ្នា​ប្រមាណ ៧​ទៅ​៨​នាក់ បាន​ធ្វើ​សកម្មភាព ចូល​លួច​ម៉ូតូ​បុគ្គលិក​ផ្នែក​ចុងភៅ បម្រើ​ការ​នៅ​កាស៊ីណូ​មួយ​កន្លែង អស់​ចំនួន​០៤​គ្រឿង…

ខេ​ត្យ​ស្វាយ​រៀង ៖ មាន​ចោរ ០១​ក្រុម មាន​គ្នា​ប្រមាណ ៧​ទៅ​៨​នាក់ បាន​ធ្វើ​សកម្មភាព ចូល​លួច​ម៉ូតូ​បុគ្គលិក​ផ្នែក​ចុងភៅ បម្រើ​ការ​នៅ​កាស៊ីណូ​មួយ​កន្លែង អស់​ចំនួន​០៤​គ្រឿង យក​ទៅ​បាត់​ដោយ​សុវត្ថិភាព ហើយ​ម្ចាស់​បាន​ត្រឹម​មើលឃើញ​តាម​កាមេរ៉ា​សុវត្ថិភាព នៅ​ក្រុង​បា​វិត ។ ហើយ​ក្រុម​ចោរ​ធ្វើ​សកម្មភាព​ចូល​លួច​ម៉ូតូ​នេះ គឺ​នៅ​ក្នុងផ្ទះ​ជួល (១​យប់ អស់​ម៉ូតូ​០៤ គ្រឿង​) ។

ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​យប់​ម៉ោង​១​និង​០០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ក្នុងផ្ទះ​ជួល តាម​បណ្តោយ​ផ្លូវ​ទៅ​ទួល​ព្រៃ​យាយ​ដូន នៅ​ភូមិ​បា​វិត​កណ្ដាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។

បន្ទាប់​ពី​កើតហេតុ ក្រុម​ជន​រង​គ្រោះ​បាន​ត្រឹមតែ​ទៅ​ដាក់​ពាក្យបណ្ដឹង នៅ​ប៉ុស្តិ៍​នគរបាល​តែ​ប៉ុណ្ណោះ ។

បើ​តាម​ជន​រង​គ្រោះ បាន​រៀបរាប់​ថា ក្រុម​ខ្លួន​ជា​បុគ្គលិក​ផ្នែក​ចុងភៅ​ឯកជន ធ្វើ​ម្ហូបអាហារ​ឱ្យ​កាស៊ីណូ​មួយ​កន្លែង នៅ​ក្រុង​បា​វិត ជា​បុគ្គលិក​ផ្នែក​ចុងភៅ​វេន​ថ្ងៃ ហើយ​មុន​កើតហេតុ ម្ចាស់​ម៉ូតូ​ទាំង​០៤​គ្រឿង បាន​ដាក់​ម៉ូតូ​ចត​ក្រោមផ្ទះ​នៅ​ខាងក្រៅ​បន្ទប់ដេក​ដូច​សព្វដង រាល់​យប់ ។ លុះ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ ពេល​ក្រោក​ពី​ដេក ស្រាប់តែ​បាត់​ម៉ូតូ​អស់​០៤​គ្រឿង ពេល​នោះ ជន​រង​គ្រោះ ក៏​បាន​សុំ​ម្ចាស់ផ្ទះ​ឆែក​កាមេរ៉ា​សុវត្ថិភាព​មើល ក៏​ស្រាប់តែ​ឃើញ​ក្រុម​ជនសង្ស័យ ធ្វើ​សកម្មភាព​កាច់​សោ​.​ក​ម៉ូតូ យក​ម៉ូតូ​បាត់​អស់​ចំនួន​០៤​គ្រឿង តែ​ម្តង ដោយ​មើល​កាមេរ៉ា​សុវត្ថិភាព​ខាងក្នុង​មិនសូវ​ច្បាស់ ជន​រង​គ្រោះ​ក៏​បាន​សុំ​ម្ចាស់ផ្ទះ មើល​កាមេរ៉ា​ខាង​មុខ តែ​ម្ចាស់ផ្ទះ​មិន​អនុញ្ញាត​ឱ្យ​មើល ជន​រង​គ្រោះ ក៏​សម្រេចចិត្ត​ទៅ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ ។

ជន​រង​គ្រោះ បាន​លើក​ឡើង​ថា ហើយ​អ្វី​ដែល​ជន​រង​គ្រោះ​ហួសចិត្ត​នោះ គឺ​ក្រោយ​ពី​ក្រុម​ជន​រង​គ្រោះ​ដែល​បាន​បាត់​ម៉ូតូ បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​បា​វិត ពេល​នោះ​មន្ត្រី​នគរបាល បាន​ណែនាំ​ក្រុម​ជន​រង​គ្រោះ​ថា មិន​ចេះ​ប្រយ័ត្ន​ទ្រព្យ​របស់​ខ្លួនឯង​ទេ ប៉ូលិស​មាន​ពេល​ណា ចាំតែ​ធ្វើការ​អោយរ​ហូត ហើយ​នគរបាល ក៏​បាន​ទទួល​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ ក៏​ប៉ុន្តែ​មិន​បាន​មក​ពិនិត្យ​មើល​ទីតាំង​កើតហេតុ​នោះ​ទេ ។

ជន​រង​គ្រោះ បន្ត​ថា ម៉ូតូ​ដែល​បាត់​ទៅ ខ្លះ​ជា​ម៉ូតូ​បង់​រំលស់ ទើបតែ​បាន​០២ ទៅ​០៣​ខែ​តែ​ប៉ុណ្ណោះ ។

ក្រុម​ជន​រង​គ្រោះ​បញ្ជាក់​ថា ពេល​ដឹង​ថា បាត់​ម៉ូតូ​ភ្លាម​ៗ ក៏​បាន​ឆែក​មើល​តាម​ប្រព័ន្ធ GPS បានដឹង​ថា ម៉ូតូ​ដែល​ត្រូវ​ក្រុម​ចោរលួច​យក​ទៅ​នោះ គឺ​គេ​យក​ទៅ​ដល់​ភ្នំពេញ ហើយ​ក្រុម​ជន​រង​គ្រោះ បាន​ជួល​ឡាន​គេ ជិះ​ទៅ​តាម​ដល់​ភ្នំពេញ ក៏​បាត់ GPS នៅ​ម្ដុំ​ផ្លូវ​២៧១ កែង​អូ​បែក​ក្អម ។

ប្រភព​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​ដែល​ក្រុម​ចោរ​កាច់​សោ យក​ទៅ រួម​មាន ៖
ទី​១. ឈ្មោះ យូ​អ៊ី​ម ភេទ​ប្រុស ម្ចាស់​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1JL-4739 ។
ទី​២. ឈ្មោះ ឌុ​ល​ចាន់​រ៉ា ភេទ​ប្រុស មាន​ទីលំនៅ ជម្ពូ​វ​ន័​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1IJ-4133 ។
ទី​៣. ឈ្មោះ វ៉ែន ស ភេទ​ប្រុស ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ធំ 1P-4543 ។
និង​ទី​៤. ឈ្មោះ ហ៊ុន គឹ​ម​សាន ភេទ​ប្រុស ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពាក់​ស្លាក​លេខ​បាត់ដំបង 1AW-4270 ទិញ​បង់​រំលស់​ពី​ឈ្មោះ​តារា​រិ​ទ្ធិ ។

តែ​ទោះជា​យ៉ាងណា ក្រុម​ជន​រង​គ្រោះ ទ​ទួ​ច​ស្នើ​សុំ​ដល់​សមត្ថកិច្ច​ក្រុង​បា​វិត មេត្តា​ជួយ​ពិនិត្យ​កាមេរ៉ា​សុវត្ថិភាព ខាង​មុខ​ផ្ទះ​ជួល និង​ខាងក្នុង​ផ្ទះ​ជួល ដើម្បី​ស្រាវជ្រាវ​វែកមុខ​ក្រុម​ជនសង្ស័យ ដើម្បី​ចាប់​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ផង​ទាន​! ។

ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ អ្នក​សារព័ត៌មាន​កោះសន្តិភាព មិន​អាច​រក​ការ​បំភ្លឺ​ពី​សមត្ថកិច្ច​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​បា​វិត បាន​ទេ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២៤ ធ្នូ ២០២៤​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ